បទ​វិភាគ​៖​ ​ហេតុអ្វី​ ​ចិន​ចង់ឱ្យ​ ​ដូ​ណាល់​ ​ត្រាំ​ ​ជាប់ឆ្នោត​នៅ​ឆ្នាំ២០២០​?​

លោក​ប្រធានាធិបតី​ ​ដូ​ណាល់​ ​ត្រាំ​ ​កំពុង​ត្រៀមខ្លួន​នៅក្នុង​យុទ្ធនាការ​បោះឆ្នោត​ជាតិ​អាមេរិក​ ​ឆ្នាំ២០២០​ ​ដោយ​លោក​គឺជា​ប្រធានាធិបតី​មួយ​រូប​ ​ដែល​បាន​បង្ក​ភាព​ចម្រូងចម្រាស​ ​និង​ការបែងចែក​ ​នៅក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​។​ ​ដំណើរ​ឆ្ពោះទៅ​កាន់​ឆ្នាំ២០២០របស់​លោក​ ​កំពុង​យាយី​ពី​រឿងក្ដី​ដែល​ចង់​ទម្លាក់​លោក​ពី​តំណែង​។​ ​លោក​ត្រាំ​ ​ត្រូវ​បាន​គេ​និ​យា​យតៗ​គ្នា​ថា​ ​លោក​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​ក្នុងចំណោម​ប្រជាពលរដ្ឋ​អាមេរិក​ ​ដែល​មាន​ប្រាក់ចំណូល​ទាប​ ​និង​មានចំណេះ​ដឹង​តិចតួច​ ​ក៏ប៉ុន្តែ​លទ្ធផល​បោះឆ្នោត​ឆ្នាំ២០១៦​ ​បាន​បង្ហាញថា​ ​មិន​ត្រឹមតែ​អ្នកមាន​ប្រាក់ចំណូល​តូច​ទាប​ប៉ុណ្ណោះទេ​ ​លោក​ក៏​មាន​ប្រជាប្រិយ​ភាព​ក្នុងចំណោម​អ្នកមាន​ជីវិត​មធ្យម​ ​និង​ខ្ពស់​ផង​ដែរ​ ​ក្នុង​នោះ​ ​ភាគច្រើន​គឺជា​ស្ត្រីភេទ​។​

​បើ​និយាយ​ពី​ប្រទេស​ចិន​វិញ​ ​គឺជា​អ្នកគាំទ្រ​លោក​ ​ត្រាំ​ ​ផង​ដែរ​។​ ​វា​ហាក់​ស្ដាប់​ទៅ​ចម្លែក​ ​បើ​និយាយ​ដូច្នេះ​។​ ​ឆ្លងកាត់​រយៈពេល​ជា​យូរ​ ​នេះ​គឺជា​ប្រធានាធិបតី​អាមេរិក​ទីមួយ​ ​ដែល​កសាង​កេរ្តិ៍ឈ្មោះ​មួយ​ផ្នែក​របស់​គាត់​ ​តាមរយៈ​ការបង្កើត​រឿងរ៉ាវ​ជាមួយ​ចិន​។​ ​ដូ​ណាល់​ ​ត្រាំ​ ​ជា​ប្រធានាធិបតី​ដែល​គាំទ្រ​ការ​ចង់​ផ្ដាច់ខ្លួន​របស់​ប្រធានាធិបតី​តៃវ៉ាន់​ ​លោកស្រី​ ​សៃ​ ​អ៊ី​ង​វិន​។​ ​គាត់​ជា​ប្រធានាធិបតី​ទីមួយ​ ​ដែល​ហ៊ាន​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​ ​ដែល​មិន​ខ្លាច​ពី​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សាកល​។​ ​គាត់​ជា​ប្រធានាធិបតី​ ​ដែល​បាន​ដាក់​បម្រាម​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ចិន​ ​Huawei​ ​ពី​ការ​កសាង​បណ្ដាញ​សេវា​ទូរស័ព្ទ​ ​5G​ ​នៅ​លើទឹក​ដី​អាមេរិក​ ​និង​បាន​ដាក់កំហិត​លើ​ការ​ចេញទិដ្ឋាការ​សម្រាប់​មន្ត្រី​រដ្ឋាភិបាល​ចិន​។​ ​ក៏ប៉ុន្តែ​ហេតុអ្វី​ ​ចិន​គាំទ្រ​លោក​ ​ដូ​ណាល់​ ​ត្រាំ​ ​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ២០២០​?​

​នេះ​គឺ​ដោយសារតែ​គោលនយោបាយ​ ​និង​វោហារ​ស័ព្ទ​របស់​លោក​ ​ដូ​ណាល់​ ​ត្រាំ​ ​បាន​ផ្ដល់​នូវ​ផលប្រយោជន៍​សម្រាប់​ចិន​ ​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​វែងឆ្ងាយ​របស់​ខ្លួន​។​ ​រដ្ឋការ​លោក​ត្រាំ​ ​បាន​ធ្វើ​ឱ្យ​ពិភពលោក​ ​បាត់បង់​បន្តិច​ម្ដង​ៗ​ ​ឬ​ ​លែង​មាន​ជំនឿ​ទីក្រុង​វ៉ាស៊ីនតោន​ទៀតហើយ​។​ ​អាមេរិក​ ​បាន​បោះបង់​សម្ព័ន្ធ​មិត្ត​ ​ឃឺដ​ ​នៅ​ប្រទេស​ស៊ីរី​ ​ធ្វើ​ឱ្យ​កងកម្លាំង​តួ​កគី​ ​បើក​ការ​វាយលុក​កាប់​សម្លាប់​ឃឺដ​ ​ដែល​ប្រៀបបានទៅ​នឹង​ការបញ្ជូនសារ​ទៅកាន់​គ្រប់ទិសទី​ថា​ ​ទីក្រុង​វ៉ាស៊ីនតោន​ ​មិន​អាច​ជឿជាក់​បាន​ឡើយ​។​

​រដ្ឋការ​លោក​ ​ដូ​ណាល់​ ​ត្រាំ​ ​បាន​ហែក​ជា​ចម្រៀក​ៗ​ ​នូវ​កិ​ច្ច​ព្រម​ព្រៀម​ពាណិជ្ជ​កម្ម​ផ្សេង​ៗ​ ​រួម​ទាំង​កិច្ច​ព្រមព្រៀង​ភាគ​ជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ ​)​TPP​)​។​ ​ផ្ទុយទៅវិញ​ ​ចិន​ ​បាន​ព្យាយាម​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​តំបន់​ ​ដូចជា​ ​គម្រោង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​តំបន់​ ​(​RCEP​)​ ​ដែល​នឹង​តភ្ជាប់​ចិន​ ​ជាមួយ​ ​ជប៉ុន​ ​កូរ៉េ​ខាងត្បូង​ ​អូស្ត្រាលី​ ​នូវែលហ្សេឡង់​ ​និង​បណ្ដា​ប្រទេស​សមាជិកសមាគម​ន៍​អាស៊ាន​ ​ទាំង១០​ ​ដែល​ជា​ប្លុក​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​មួយ​នៅ​លើ​ពិភពលោក​។​

​កត្តា​ទាំងនេះ​ ​បាន​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​ ​បាត់​នូវ​ឥទ្ធិពល​របស់​ខ្លួន​ក្នុងនាម​ជាម​ហា​អំណាច​មួយ​ ​ហើយ​បើក​ចំហរ​ឱ្យ​ចិន​ ​ឆក់​យក​ឱកាស​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​លើឆាកអន្តរជាតិ​ ​និង​តភ្ជាប់​ផ្នែក​ពាណិជ្ជកម្ម​របស់​ខ្លួន​ទៅកាន់​គ្រប់ទិសទី​។​

​ដូច្នេះ​ ​វា​អាច​ជា​រឿង​សម​ហេតុផល​មួយ​ដែលគេ​សន្មត​ថា​ ​ទោះបីជា​លោក​ប្រធានាធិបតី​អាមេរិក​ ​ព្យាយាម​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ចិន​ ​និង​មន្ត្រី​ចិន​ក៏ដោយ​ ​ក៏​ទីក្រុង​ប៉េកាំង​ ​នៅតែ​ចង់ឱ្យ​លោក​ ​ជាប់ឆ្នោត​នៅ​ឆ្នាំក្រោយ​ ​ដើម្បី​ដឹកនាំ​អាមេរិក​បន្ត​ទៀត​៕​

You can share this !

Loading...
អត្ថបទទាក់ទង