ក្រុមហ៊ុន​ចិន​ជាង​ ​១០០ក្រុមហ៊ុន​កំពុង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

ភ្នំពេញ​៖​ ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ចិន​ប្រមាណ​ជាង១០០​ ​ដែល​ស្ថិតនៅ​ក្នុង​សម្ព័ន្ធ​ធុរកិច្ច​នៃ​ខេ​ត្ត​ហ្វូ​ជៀន​ ​ប្រទេស​ចិន​ ​បាន​មក​សិក្សា​ពី​សក្ដានុពល​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​ ​នៅ​កម្ពុជា​ជាពិសេស​វិស័យ​ឧស្សាហកម្ម​ ​ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​ជា​ដៃគូ​នៅ​កម្ពុជា​បន្ថែម​ទៀត​។​

​ការស្វែងរក​វិនិយោគ​នេះ​ ​បាន​ធ្វើឡើង​ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​លោក​ ​ប៉ាន​ ​សូរ​ស័ក្ដិ​ ​និង​សម្ព័ន្ធ​ធុរកិច្ច​ខេ​ត្ត​ហ្វូ​ជៀន​ ​ដែល​ដឹកនាំ​ដោយ​ ​លោក​ ​ហ៊ូ​ ​ស៊ីន​វូ​ ​(​Huaxin​ ​Wu​)​ ​ប្រធាន​ក្រុមហ៊ុន​ ​Eversun​ ​Holding​ ​Group​ ​Co​.​ ​Ltd​ ​និង​ជាស​មា​ជិ​កស​ភា​ប្រជាជន​ខេ​ត្ត​ហ្វូ​ជៀន​ ​និង​មាន​សហការី​មួយចំនួន​ទៀត​ ​កាលពី​ថ្ងៃទី១៤​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​។​

​ក្នុង​ជំនួប​នោះ​ ​លោក​ ​ហ៊ូ​ ​ស៊ីន​វូ​ ​មានបំណង​ពិនិត្យ​លើ​សក្ដានុពល​ដើម្បី​ធ្វើការ​វិនិយោគ​ ​ដោយ​នៅក្នុង​សម្ព័ន្ធ​នេះ​គឺ​មាន​ក្រុមហ៊ុន​ប្រមាណ១០០​ ​ដែល​មាន​ជំនាញ​ ​និង​បទពិសោធន៍​ចម្រុះ​ ​រួមមាន​ការផលិត​ឧបករណ៍​អេឡិចត្រូនិក​ ​កែច្នៃ​ដែកថែប​ ​សំណង់​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ ​សេវា​ហិរញ្ញវត្ថុ​ ​ប្រព័ន្ធ​ទឹក​ស្អាត​ ​និង​ចម្រាញ់​ប្រេងឥន្ធនៈ​ជាដើម​។​

​លោក​ ​ប៉ាន​ ​សូរ​ស័ក្ដិ​ ​បាន​គាំទ្រ​នូវ​គោលបំណង​របស់​សម្ព័ន្ធ​ធុរកិច្ច​របស់​ខេត្ត​ ​ហ្វូ​ជៀន​ ​ទាំងស្រុង​ ​រួម​ជាមួយនឹង​ការ​លើកទឹកចិត្ត​ឱ្យ​មានការ​សហការ​វិនិយោគ​រួមគ្នា​ដែល​ត្រូវ​ទៅ​នឹង​បទពិសោធន៍​ ​និង​ជំនាញ​នី​មួយ​ៗ​របស់​ក្រុមហ៊ុន​ ​ជាពិសេស​ការផលិត​ទឹក​ស្អាត​ ​ជា​ការងារ​មួយ​ដែល​កំពុងតែ​មាន​តម្រូវការ​ខ្ពស់​ ​នៅ​នៅ​ខេត្ត​ព្រះសីហនុ​។​ ​ហើយ​ក្រៅពី​នេះ​ ​កម្ពុជា​ ​ក៏​កំពុងតែ​ឈាន​ទៅ​រកការធ្វើ​ឧស្សាហូបនីយកម្ម​ ​ដូចនេះ​នឹង​មាន​តម្រូវការ​ច្រើន​លើ​ការកែច្នៃ​ដែកថែប​ ​អេឡិចត្រូនិក​ ​និង​ថាមពល​ផង​ដែរ​។​

​លើស​ពីនោះ​ ​លោក​រដ្ឋមន្ត្រី​ ​ក៏បាន​លើកទឹកចិត្ត​ឱ្យ​សម្ព័ន្ធ​ធុរកិច្ច​ខេ​ត្ត​ហ្វូ​ជៀន​ ​ពិនិត្យ​លទ្ធភាព​ចូលរួម​កែច្នៃ​ផលិតផល​កសិកម្ម​ ​ដូចជា​ ​ស្វាយ​ ​ចេក​ ​មៀន​ ​ដំឡូងមី​ ​កៅស៊ូ​ ​និង​កសិផល​ដទៃទៀត​ដើម្បី​ធ្វើការ​នាំចេញ​ ​ដោយ​កសិផល​ទាំងនោះ​ ​ជា​កសិផល​ដែល​មានការ​ផលិត​ច្រើន​នៅ​កម្ពុជា​។​ ​ចំពោះ​ការ​វិនិយោគ​លើ​ហេ​ដ្ឋា​រចនា​រូប​វ័ន្ត​ ​ក្រុមហ៊ុន​ចិន​អាច​ស្វែងយល់​បន្ថែម​លើ​ការ​វិនិយោគ​ក្រោម​រូបភាព​សម្បទាន​ ​ឬ​ការ​ចាប់​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​កម្ពុជា​ ​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ ​និង​ហិរញ្ញប្បទាន​បន្ថែម​ពី​ក្របខណ្ឌ​ផ្លូវ​មួយ​ ​ខ្សែក្រវាត់​មួយ​៕​

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង