ភ្ញៀវ​ទៅ​កម្សាន្ត​នៅ​ពិធីបុណ្យ​បណ្ដែតប្រទីប​នា​ក្រុង​បាងកក​ ​ធ្លាក់ចុះ​ប្រហែល៤០​%​

​បាងកក​៖​ ​របាយការណ៍​របស់​រដ្ឋបាល​ទីក្រុង​បាងកក​ ​ដែល​ពឹងផ្អែក​លើ​ការ​ប្រមូល​ទិន្នន័យ​ពី​ក្រុមការងារ​រៀបចំ​ពិធីបុណ្យ​បណ្ដែតប្រទីប​ ​បានឱ្យ​ដឹង​ថា​ ​ចំនួន​ប្រទីប​ដែល​ត្រូវ​បាន​បណ្ដែត​នៅ​ទីក្រុង​បាងកក​ ​ក្នុង​ឱកាស​ពិធីបុណ្យ​បណ្ដែតប្រទីប​ ​មានការ​ថយ​ចុះ​ប្រហែល​ ​៤០​%​ ​បើ​ធៀប​នឹង​ចំនួន​ប្រទីប​ដែល​ត្រូវ​បាន​បណ្ដែត​កាលពី​ឆ្នាំ២០១៨​។​ ​ចំពោះ​ប្រទីប​មួយ​ ​អាច​ស្មើនឹង​អ្នក​បណ្ដែត​ម្នាក់​។​

​យ៉ាងណាក៏ដោយ​ ​លោក​អភិបាលក្រុង​បាងកក​ ​Aswin​ ​Kwanmuang​ ​បាន​ថ្លែង​ថា​ ​នេះ​ជា​សញ្ញា​ដ៏​វិជ្ជមាន​មួយ​ ​ដោយ​លោក​បាន​ពន្យល់​ថា​ ​ភ្ញៀវ​ដែល​មាន​កម្សាន្ត​ ​ពិសេស​ភ្ញៀវ​ជាតិ​ដែល​ជា​យុវជន​ ​បាន​មានការ​យល់ដឹង​កាន់តែ​ច្រើន​ពី​ការ​ថែរក្សា​បរិស្ថាន​។​ ​លោក​ថា​ ​ក្នុង​ឆ្នាំ២០១៩នេះ​ ​ប្រទីប​ជាង​ ​៥០ម៉ឺន​ ​ត្រូវ​បាន​បណ្ដែត​ ​ឬ​តិច​ជាង​ឆ្នាំមុន​ ​ដែល​មាន​ចំនួន​ជាង​ ​៨៤ម៉ឺន​ ​ប្រទីប​។​ ​ក្នុង​ ​៥០ម៉ឺន​ប្រទីប​នោះ​ ​មាន​អ្នក​បណ្ដែត​ជាង​ ​៤៥ម៉ឺន​នាក់​។​ ​លោក​ក៏បាន​ឱ្យ​ដឹង​ទៀត​ថា​ ​ប្រទីប​ ​៩៦​%​ ​ត្រូវ​បាន​ធ្វើឡើង​ពី​វត្ថុ​ដែល​ងាយ​រលាយ​។​

​លោក​អភិបាលក្រុង​បាងកក​ ​បាន​បញ្ជា​ឱ្យ​ក្រុមការងារ​ចំនួន​ ​២០៣នាក់​ ​ប្រើប្រាស់​ទូក​ចំនួន​ ​៤០​ ​ដើម្បី​ប្រមូល​កាកសំណល់​ប្រទីប​ ​ក្រោយ​ពិធី​បណ្ដែត​។​ ​សកម្មភាព​ប្រមូល​នេះ​ ​អាច​នឹង​ត្រូវ​រួចរាល់​នៅ​ថ្ងៃសុក្រ​ ​ទី១៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​៕​

ប្រភព៖ Khaosod

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង