ឥណ្ឌូណេស៊ី​ ​រឹត​បន្ដឹង​សន្តិសុខ​នៅ​ព្រលា​នយន្ត​ហោះ​ចំនួន១៩​ ​ព្រោះ​ខ្លាច​រឿង​មួយ​

ហ្សាកាតា​៖​ ​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​រដ្ឋ​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ ​បាន​ប្រកាស​រឹត​បន្ដឹង​សន្តិសុខ​ ​នៅ​ព្រលា​នយន្ត​ហោះ​ចំនួន​ ​១៩​ ​នៅ​ទូទាំង​ប្រទេស​ ​បន្ទាប់ពី​ក្រុម​ភេរវកម្ម​ ​បាន​ធ្វើសកម្មភាព​បំផ្ទុះ​គ្រាប់បែក​នៅ​ទីស្នាក់ការ​ប៉ូលិស​ ​Medan​ ​ដែល​ស្ថិតនៅ​កោះ​ស៊ូ​ម៉ា​ត្រា​ ​ភាគ​ខាងជើង​ ​កាលពី​ព្រឹក​ថ្ងៃពុធ​ ​ទី១៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​។​

​ក្រុមហ៊ុន​ ​Angkasa​ ​Pura​ ​II​ ​តាមរយៈ​សម្ដី​នាយក​ក្រុមហ៊ុន​លោក​ ​Muhammad​ ​Awaluddin​ ​បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​មួយ​ ​ឱ្យ​ព្រលា​នយន្ត​ហោះ​ទាំងអស់​ ​មានការ​រឹត​បន្ដឹង​ផ្នែក​សន្តិសុខ​ ​ដោយ​បង្កើន​ការ​ត្រួតពិនិត្យ​លើ​ប្រភព​របស់​អ្នកដំណើរ​ ​និង​វ៉ា​លី​របស់​ពួកគេ​។​ ​វិធានការ​នេះ​ ​ក៏​ត្រូវ​អនុវត្ត​ចំពោះ​យានយន្ត​ដែល​ចេញចូល​បរិវេណ​នៃ​ព្រលា​នយន្​ត​ហោះ​ផង​ដែរ​។​

​លោក​ ​Awaluddin​ ​បាន​បន្ថែម​ថា​ ​ការ​បំផ្ទុះ​គ្រាប់បែក​ម្សិលមិញ​ ​មិនបាន​បង្ក​ការ​រំខាន​ដល់​ព្រលា​នយន្​ត​ហោះ​នានា​ ​ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន​ ​Angkasa​ ​Pura​ ​II​ ​ឡើយ​។​ ​ក្រុមហ៊ុន​នេះ​ ​គ្រប់​គ្រង​ព្រលា​នយន្ត​ហោះ​ជាច្រើន​ ​ដែល​ភាគច្រើន​ ​មាន​ទីតាំងនៅ​ប៉ែក​ខាងលិច​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​។​

​គួរ​បញ្ជាក់​ថា​ ​ការ​បំផ្ទុះ​គ្រាប់បែក​កាលពី​ម្សិលមិញ​ ​មាន​ស្លាប់​ ​១នាក់​ ​(​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​)​ ​និង​របួស​ជាច្រើន​នាក់​ ​(​ភាគច្រើន​ជា​ប៉ូលិស​)​៕​

ប្រភព៖ Asia One

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង