អាជ្ញាធរ​ស្រុក​បាភ្នំ​ ​ចុះ​ពិនិត្យ​អាង​ចិញ្ចឹមសត្វ​ក្រពើ​មួយ​កន្លែង​ ​ក្រោយ​មានការ​ព្រួយបារម្ភ​ពី​ពលរដ្ឋ​ក្នុង​ភូមិ​

​ព្រៃវែង​៖​ ​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​ ​ដែល​រស់នៅ​ក្នុង​ស្រុក​បាភ្នំ​ ​ពិសេស​នៅក្នុង​ភូមិ​ក្តី​ដូង​ ​ឃុំ​រោងដំរី​ ​បាន​ប្រតិកម្ម​ ​និង​កើតក្ដី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ​ចំពោះ​ទីតាំង​អាង​ចិញ្ចឹម​ក្រពើ១កន្លែង​ ​ដែល​ស្ថិត​ក្នុង​ភូមិ​របស់​ពួកគាត់​។​

​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​អាង​ចិញ្ចឹម​ក្រពើ​ ​ស្ថិតនៅ​ជិត​របង​វត្ត​នាគ​រង្សី​ ​បាន​រៀបរាប់​ប្រាប់​អ្នកយកព័ត៌មាន​ថា​ ​អាង​ចិញ្ចឹម​ក្រពើ​នេះ​ ​មាន​ចិញ្ចឹម​ក្រពើ​យ៉ាងច្រើន​ ​មាន​តូច​មាន​ធំ​ ​សរុបទៅ​ប្រហែល​ ​៥០០​ ​ទៅ៦០០ក្បាល​។​ ​រាល់ថ្ងៃ​ ​ពួកគាត់​ពិបាកចិត្ត​ខ្លាំង​ណាស់​ ​ចំពោះ​អាង​ចិញ្ចឹម​ក្រពើ​មួយ​នេះ​ ​ដោយ​ពួកគាត់​ភ័យខ្លាច​កូន​ចៅ​តូច​ៗ​ ​ដើរលេង​ ​ហើយ​ធ្លាក់​ចូលក្នុង​ទ្រុង​ក្រពើ​នោះ​។​

​ពួកគាត់​ ​បាន​បន្ត​ទៀត​ថា​ ​ការ​ចិញ្ចឹម​ក្រពើ​នេះ​ ​គឺ​គ្មាន​ស្តង់ដារ​សុវត្ថិភាព​ត្រឹមត្រូវ​នោះ​ទេ​ ​ព្រោះ​កន្លងមក​ ​ធ្លាប់​មាន​សត្វ​ក្រពើ​រួច​ចេញពី​ទ្រុង​ ​២​ ​ទៅ៣ដង​ ​រួចមក​ហើយ​ ​ហើយ​អ្នកភូមិ​ដើរ​ឆ្លុះសត្វ​ពេលយប់​ ​ក៏​ធ្លាប់​ចាប់បាន​ ​និង​ប្រគល់​ឱ្យ​ម្ចាស់​វិញ​ ​ជាច្រើនលើក​ច្រើន​សារ​ទៀតផង​។​

​ជាមួយគ្នា​នេះ​ ​ក៏​មាន​ប្រជាពលរដ្ឋ​ខ្លះទៀត​គាត់​រអ៊ូរទាំ​ថា​ ​មាន​ក្លិនស្អុយ​ជះ​ភាយ​ចេញពី​កន្លែង​អាង​ចិញ្ចឹម​ក្រពើ​ ​រកតែ​ពួកគាត់​ហូបបាយ​មិនកើត​ផង​ ​និង​ធ្វើ​ប៉ះពាល់​ដល់​សុខភាព​ពួកគាត់​ទៀតផង​។​

​ទាក់ទិន​អាង​ចិញ្ចឹម​ក្រពើ​នេះ​ ​លោក​ ​ទេព​ ​ភា​រុ​ណ​ ​អភិបាលស្រុក​បាភ្នំ​ ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ ​ថា​ ​លោក​ទើបបាន​ដឹង​នៅ​ពេល​ថ្មី​ៗ​នេះ​ទេ​ ​ហើយ​ថា​ ​ការ​ចិញ្ចឹម​នេះ​ ​គឺ​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​នោះ​ទេ​។​ ​លោក​ ​អភិបាលស្រុក​ ​បាន​អះអាង​ថា​ ​បាន​បញ្ជា​កម្លាំង​ឱ្យ​ចុះទៅ​ពិនិត្យមើល​ហើយ​មិន​៕​

អត្ថបទ៖ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង