ជប៉ុន​ ​ផ្តល់​ថវិកា​ជាង​ ​២សែន​ដុល្លារ​ ​សម្រាប់​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់​ពាក់ព័ន្ធ​តុលាការ​ខ្មែរក្រហម​

ភ្នំពេញ​៖​ ​រាជរដ្ឋាភិបាល​ជប៉ុន​ ​បានសម្រេច​ផ្តល់​ទឹកប្រាក់​ចំនួន​ ​២៥១.៩៧០ដុល្លារ​អាមេរិក​ ​សម្រាប់​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់​ ​ដែល​ពាក់ព័ន្ធ​នឹង​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​(​ម.ត.ឯ.ច​.​)​ ​នេះ​បេី​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ ​ម.ត.ឯ.ច​.​ ​នៅ​ថ្ងៃទី៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​។​

​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ ​ថវិកា​ចំនួន​ ​២៥១.៩៧០​ ​ដុល្លារ​អាមេរិក​ ​ពី​ថវិកាបដិភាគ​នៃ​ជំនួយឥតសំណង​ក្រៅ​គម្រោង​ ​សម្រាប់​ការអនុវត្ត​គម្រោង​ ​“​អនុវត្ត​អាណត្តិ​កេរដំណែល​”​ ​របស់​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់​ពាក់ព័ន្ធ​នឹង​ ​អ.វ.ត.ក​.​។​
​ថវិកា​នេះ​ ​នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​សម្រាប់​បន្តសកម្មភាព​ ​និង​ការងារ​ក្នុង​គ​ម្រោ​ង​ផ្ស​ព្ធ​ផ្សាយ​ចល័ត​រួម​ ​(​រថយន្ត​ ​ម៉ាស៊ីន​ថត​វីដេអូ​ ​ម៉ាស៊ីន​បញ្ចាំង​ ​និង​ផ្ទាំង​បញ្ចាំង​ ​គ្រឿង​បំពង​សំឡេង​ ​មេក្រូ​ ​និង​កុំព្យូទ័រ​យួរដៃ​ ​សម្រាប់​ប្រើប្រាស់​ក្នុង​គម្រោង​ផ្សព្វផ្សាយ​ទូទាំង​ប្រទេស​កម្ពុជា​ ​សម្រាប់​រយៈពេល៣ឆ្នាំ​)​។​

​ក្រៅពីនោះ​ ​ក៏​មាន​គម្រោង​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ ​ការងារ​នៅ​បណ្ណាល័យ​នៃ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​ ​(​ICC​)​ ​ប្រទេស​ហូល្​លង់​ ​និង​មជ្ឈមណ្ឌល​ឯកសារ​នៅ​ប្រទេស​អាល្លឺម៉ង់​ ​សម្រាប់​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ ​និង​ការចែក​រំលែក​នូវ​ចំណេះដឹង​ ​និង​បទពិសោធន៍​រវាង​គ្នានឹងគ្នា​ ​និង​គម្រោង​រយៈពេល​ពីរ​ឆ្នាំ​សម្រាប់​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ ​ក្នុង​ការ​សរសេរ​អត្ថបទ​ស្រាវជ្រាវ​ ​និង​សារណា​ ​ទាក់ទង​នឹង​អំពើ​ប្រល័យ​ពូជសាសន៍​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​ឬ​កេរដំណែល​នៃ​សាលាក្ដី​ខ្មែរក្រហម​។​

​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់​ពាក់ព័ន្ធ​នឹង​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ​(​ម.ត.ឯ.ច​.​)​ ​បង្កើត​ឡើងជា​តម្រូវការ​សម្រាប់​ការរៀបចំ​ ​ការអនុវត្ត​នូវ​កេរ​តំណែ​ល​ ​និង​ការ​បន្សល់ទុក​រឿង​ក្តី​របស់​សាលា​ក្តី​ខ្មែរក្រហម​។​ ​ម.ត.ឯ.ច​.​ ​នេះ​ ​បង្កើត​ឡើង​ដោយ​អនុក្រឹត្យ​លេខ​ ​១៥៩​ ​អន​ក្រ.បក​ ​ចុះ​ថ្ងៃទី១៦​ ​វិច្ឆិកា​ ​ឆ្នាំ​ ​២០១៥​ ​និង​បាន​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី២៧​ ​ខែមិថុនា​ ​ឆ្នាំ២០១៧​។​

ដោយ៖​ គង់​ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង