វិស័យ​ឯកជន​ ​នៅតែ​មាន​ជំនឿ​ចិត្ត​ ​ចំពោះ​ការ​រីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​

ភ្នំពេញ​៖​ ​វិស័យ​ឯកជន​ ​នៅតែ​បង្ហាញ​ជំនឿ​ចិត្ត​ចំពោះ​ការ​រីកចម្រើន​នៃ​វិស័យ​សំណង់​ ​និង​អចលនទ្រព្យ​នៅ​កម្ពុជា​ ​ដែល​ធ្វើ​ឱ្យ​សន្ទុះ​នៃ​ការ​វិនិយោគ​ក្នុង​ស្រុក​ ​មានការ​កើនឡើង​គួ​ឱ្យ​កត់សម្គាល់​ ​ជាពិសេស​សម្រាប់​ការសាងសង់​សំណង់​អ​គារ​ខ្ពស់​ៗ​បែប​ស៊ី​វី​ល័យ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ ​Click​ ​News​ ​នៅ​ថ្ងៃនេះ​ ​លោក​ ​រ៉ាត់​ ​ដារ៉ា​រ័ត្ន​ ​អគ្គនាយករង​ក្រុមហ៊ុន​ ​សាន់​ ​&​ ​មូន​ ​គ្រុប​ ​(​SUN​ ​&​ ​MOON​ ​GROUP​)​ ​បាន​លើកឡើង​ថា​ ​រាល់​គម្រោង​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​រីកចម្រើន​របស់​ក្រុមហ៊ុន​នានា​ ​អាច​ទៅមុខ​បាន​ ​គឺ​អាស្រ័យ​ទៅលើ​ប្រទេសជាតិ​មាន​សុខ​សន្តិភាព​ពេញលេញ​ ​និង​មាន​កំណើន​សេដ្ឋកិច្ច​ជាតិ​ប្រចាំឆ្នាំ​ប្រមាណ​ ​៧ភាគរយ​ ​ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក​ ​បាន​អះអាង​ថា​ ​ក្រុមហ៊ុន​ ​សាន់​ ​&​ ​មូន​ ​គ្រុប​ ​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​ ​ដែល​មាន​ភាព​ស្វាហាប់​លើ​វិស័យ​បដិសណ្ឋារ​កិច្ច​ ​កសិកម្ម​ ​សំណង់​ ​និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ ​បាន​និង​កំពុង​វិនិយោគ​លើ​អាជីវកម្ម​ដែល​មាន​សក្តា​នុ​ពល​ ​និង​មាន​តម្រូវការ​ខ្ពស់​ទាំងនេះ​ ​ហើយ​កំពុង​ពង្រីក​សកម្មភាព​របស់​ខ្លួន​ ​នៅក្នុង​ផែនការ​ដែល​មាន​និរន្តរភាព​ ​និង​យូរអង្វែង​ស្របតាម​កំណើន​សេដ្ឋកិច្ច​ ​និង​ស្ថេរ​ភាព​នយោបាយ​របស់​ប្រទេស​កម្ពុជា​។​

​បើ​តាម​ ​លោក​ ​រ៉ាត់​ ​ដារ៉ា​រ័ត្ន​ ​ក្រុមហ៊ុន​របស់​លោក​ ​ក៏​កំពុង​ដំណើរការ​គម្រោង​វិនិយោគ​សាងសង់​សណ្ឋាគារ​ខ្នាត​អន្តរជាតិ​ថ្មី​មួយទៀត​ ​មានឈ្មោះ​ថា​ ​សាន់​ ​&​ ​មូន​ ​រី​វឺ​សាយ​ ​ហូ​ថេល​ ​(​SUN​ ​&​ ​MOON​,​ ​Riverside​ ​Hotel​)​ ​លំដាប់​ផ្កាយ៤​ ​មាន​កម្ពស់២៣ជាន់​ ​ដែល​មានផ្ទៃ​ក្រឡា​សំណង់​សរុប​ ​២៨,១១១ម៉ែត្រក្រឡា​ ​នៅ​លើ​ទីតាំង​ដី​ឡូ​តិ៍​ទំហំ​ ​៦,៨៩២ម៉ែត្រក្រឡា​ ​ស្ថិតនៅ​ក្បាលដី​លេខ៣៧៨​ ​ផ្លូវ៤១​ ​(​ផ្លូវ​ព្រះ​នរោត្តម​)​ ​ភូមិ១០​ ​សង្កាត់​ទន្លេបាសាក់​ ​ខណ្ឌចំការមន​ ​រាជធានី​ភ្នំពេញ​។​ ​ ​សណ្ឋាគារ​ដ៏​ទំនើប​ថ្មី​មួយ​នេះ​ ​គ្រោង​នឹង​បើក​ដំណើរការ​បម្រើសេវា​កម្ម​ជូន​អតិថិជន​ជាតិ​ ​និង​អន្តរជាតិ​នៅ​ចុងឆ្នាំ២០២១​ ​ខាង​មុន​នេះ​។​

​ដោយឡែក​ ​គម្រោង​វិនិយោគ​ថ្មី​មួយទៀត​របស់​ក្រុមហ៊ុន​នេះ​ ​បាន​កំពុង​ដំណើរការ​សាងសង់​ ​និង​បាន​បើក​លក់​ជា​ផ្លូវការ​ហើយ​នោះ​ ​គឺ​អាគារ​លំនៅឋាន​ ​ឌឹ​ផឹ​នី​ន​ស៊្យូ​ឡឹ​ ​ប្រាយ​វេទ​ ​រ៉េ​ស៊ី​ដេនស៍​ ​(​THE​ ​PENINSULAR​,​ ​PRIVATE​ ​RESIDENCES​)​ ​មាន​ទីតាំង​ស្ថិតនៅ​ត្រើយ​ខាងកើត​ស្ពាន​ជ្រោយ​ចង្វា​រ​ ​ក្បែរ​រង្វង់​មូល​បាយ័ន​ ​សង្កាត់​ជ្រោយ​ចង្វា​រ​ ​ខណ្ឌ​ជ្រោយ​ចង្វា​រ​ ​រាជធានី​ភ្នំពេញ​ ​។​

​គួរ​បញ្ជាក់​ថា​ ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ប្រទេស​កម្ពុជា​ ​បាន​ទាក់ទាញ​វិនិយោគិន​មក​ពី​បណ្តា​ប្រទេស​ធំៗ​មួយចំនួន​នៅ​តំបន់​អាស៊ី​ ​ក៏ដូចជា​ប្រទេស​ចិន​ ​កូរ៉េ​ខាងត្បូង​ ​និង​ប្រទេស​វៀតណាម​ផង​ដែរ​។​

​អ្នកជំនាញ​ផ្នែក​វិនិយោគទុន​ ​និង​អ្នកវិភាគ​សេដ្ឋកិច្ច​មួយចំនួន​ ​បាន​លើកឡើង​ថា​ ​សន្តិភាព​ ​សេរីភាព​ ​និង​ការរៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ប្រទេស​បាន​ល្អ​ ​គឺជា​កត្តា​ដ៏​ចម្បង​សម្រាប់​ការ​ ​ទាក់ទាញ​វិនិយោគិន​ ​ទាំង​ក្នុង​ ​និង​ក្រៅប្រទេស​ឱ្យមក​បណ្តាក់​ទុន​នៅ​កម្ពុជា​។​

​លោក​ ​យន់​ ​ហេង​ ​ប្រធាន​នាយកដ្ឋាន​គណៈកម្មការ​វិនិយោគ​កម្ពុជា​ ​បានឱ្យ​ដឹង​ថា​ ​វិធីសាស្ត្រ​ ​ដែល​រដ្ឋាភិបាល​ខិតខំ​ទាក់ទាញ​នូវ​វិ​និ​យោ​គិន​ធំៗ​ទាំង​ក្នុង​ ​និង​ក្រៅប្រទេស​ ​គឺ​ការ​កែប្រែ​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​ ​រួមមាន​ការរៀបចំ​ ​និង​កសាង​នូវ​ប្រភព​ថាមពល​ ​ផ្លូវថ្នល់​ ​និង​មូលដ្ឋាន​ច្បាប់​ដូចជា​ ​ច្បាប់​បន្ធូរបន្ថយ​ពន្ធដារ​ ​ដើម្បី​លើកទឹកចិត្ត​វិនិយោគិន​ ​ព្រមទាំង​តាមដាន​នូវ​ការ​លំបាក​របស់​វិនិយោគិន​ ​និង​ជួយ​ស្វែងរក​ដំណោះស្រាយ​។​

​លោក​ ​យន់​ ​ហេង​ ​បាន​បន្ត​ទៀត​ថា​៖​ ​«​នេះ​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​ដើម្បី​ទាក់ទាញ​នូវ​វិនិយោគិន​ ​ឱ្យមក​បណ្តាក់​ទុន​នៅ​ស្រុកខ្មែរ​»​។​ ​លោក​ ​ថា​ ​រាល់​ការ​វិនិយោគ​ទុន​ធំៗ​ ​ដូចជា​ការបង្កើត​ ​រោងចក្រ​សហ​គ្រាស​ធំៗ​ ​និង​ឧស្សាហកម្ម​ ​ពោល​គឺ​ត្រូវតែ​ស្រប​ទៅតាមច្បាប់​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ដែល​មាន​ចែង​នៅក្នុង​ប្រទេស​កម្ពុជា​។​

​កាលពីដើម​ខែ​នេះ​ ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​បាន​អះអាង​ថា​ ​វិស័យ​សំណង់​នៅតែ​មាន​សុខុមាលភាព​ល្អ​ ​នៅក្នុង​ឆ្នាំ២០១៩នេះ​ ​ខណៈ​ ​វិស័យ​អចលនទ្រព្យ​ ​និង​សំណង់​នៅ​កម្ពុជា​ ​បាន​ដើរតួ​នាទី​ជាច​លក​រមួយ​ដ៏​សំខាន់​ ​ក្នុង​ការ​ជួយ​ទ្រទ្រង់​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ​។​ ​ ​ ​ ​

​បើ​យោង​តាម​របាយការណ៍​របស់ក្រ​សួង​ដែនដី​ ​ដែល​បាន​ចេញផ្សាយ​ ​បានឱ្យ​ដឹង​ថា​ ​គិត​ត្រឹម​រយៈពេល​ ​៩​ ​ខែ​ឆ្នាំនេះ​ ​សំណង់​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​សរុប​ ​៣,៤៣៣​ ​គម្រោង​មានផ្ទៃ​ក្រឡា​សំណង់​សរុប​ជាង​ ​១៣​ ​លាន​ម៉ែត្រការ៉េ​ ​និង​មានតម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​ជាង​ ​៦.៤៩៤​ ​លាន​ដុល្លារ​អាមេរិក​ ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ២០១៨​ ​(​មាន​ ​២,៥៤១​ ​គម្រោង​មានតម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​ជាង​ ​៤.៨២០​ ​លាន​ដុល្លារ​អាមេរិក​)​មានការ​កើនឡើង​ ​៣៤,៧៣​%​៕​

អត្ថបទ៖ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង