កម្ពុជា​ ​និង​សហរដ្ឋអាមេរិក​ ​ឯកភាព​គ្នា​ ​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ ​ជាពិសេស​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​ ​

ភ្នំពេញ​៖​ ​សម្តេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ​នៅ​ថ្ងៃទី​ ​៨​ ​ខែវិច្ឆិកា​នេះ​ ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ ​ប៉ា​ទ្រី​ច​ ​មូ​ផៃ​(​Patrick​ ​Murphy​)​ ​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាម៉េរិក​ ​ប្រចាំ​នៅ​កម្ពុជា​។​

​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាម៉េរិក​ ​បាន​ប្រាប់​អ្នកកាសែត​បន្ទាប់ពី​ជំនួប​ថា​ ​លោក​ ​និង​សម្តេច​ក្រឡាហោម​ ​ស​ ​ខេង​ ​បាន​ពិភាក្សា​គ្នា​ប្រកបដោយ​លទ្ធផល​ជា​ផ្លែផ្កា​ ​ជាពិសេស​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​ ​រួម​ទាំង​ការ​ពង្រឹង​អនុវត្ត​ច្បាប់​ ​ដើម្បី​ទប់ស្កាត់​ការ​ជួញដូរ​សត្វព្រៃ​ ​ការ​ជួញដូរ​មនុស្ស​ ​ការ​ការពារ​កុមារ​ ​និង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​។​

​លោក​ ​ឯកអគ្គ​រដ្ឋទូត​អាម៉េរិក​ ​បាន​បន្ត​ថា​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​នឹង​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យជាតិ​ ​នៅ​ថ្ងៃទី៩​ ​វិច្ឆិកា​ ​រួម​ទាំង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ​(​១០​-​១១​-​១២​ ​វិច្ឆិកា​)​ ​។​ ​លោក​ ​សូម​អបអរសាទរ​ចំពោះ​ការ​ប្រារព្ធ​ពិធី​ទាំងពីរ​នេះ​ ​ហើយ​លោក​ ​នឹង​ចូលរួម​នៅក្នុង​ទិវា​បុណ្យជាតិ​ទាំងពីរ​នេះ​។​ ​លោក​ ​បាន​បញ្ជាក់​ថា​ ​លោក​ ​គោរព​ទៅលើ​តួនាទី​ ​និង​ការទទួលខុសត្រូវ​របស់​រាជរដ្ឋាភិបាល​ ​ជាពិសេស​នៅក្នុង​ការធានា​សន្តិសុខ​ទៅដល់​ប្រជាជន​កម្ពុជា​។​

​លោក​ ​Patrick​ ​Murphy​ ​បាន​បញ្ជាក់​បន្ថែម​ថា​ ​“​ខ្ញុំ​ ​បាន​លើកឡើង​បញ្ហា​ដោយ​ត្រង់ថា​ ​ភាគី​ទាំងសងខាង​ ​គួរតែ​ពិភាក្សា​គ្នា​ដោ​យត្រង់ៗ​ ​ជាពិសេស​ទៅលើ​បញ្ហា​ក្របខ័ណ្ឌ​នៃ​លទ្ធិប្រជាធិបតេយ្យ​ ​និង​សេរី​ពហុបក្ស​ ​ហើយ​ជាពិសេស​នោះ​ ​គឺថា​ ​គួរតែ​អនុញ្ញាត​ឱ្យ​ប្រជាជន​កម្ពុជា​ទាំង​នៅក្នុង​ ​និង​ក្រៅប្រទេស​ ​ចូលរួម​នៅក្នុង​ដំណើរការ​នយោបាយ​ ​ទោះបីជា​មាន​មតិ​ប្រឆាំង​ ​និង​មាន​យោបល់​ជំទាស់​យ៉ាងណាក៏ដោយ​។​ ​ក្រៅពី​នេះ​ ​ក៏​មានការ​ឃុំខ្លួន​ ​ការ​ឃាត់ខ្លួន​ទៅលើ​បុគ្គល​មួយចំនួន​ ​ដែល​ជា​ការ​មួយ​ ​បដិសេធ​ទៅលើ​សេរីភាព​របស់​ពួកគេ​។​ ​យើងខ្ញុំ​ ​ក៏បាន​លើកឡើង​ថា​ ​គួរតែ​មាន​ជំហាន​ដើម្បី​ធ្វើការ​ដោះស្រាយ​ទៅលើ​បញ្ហា​នេះ​ ​ជាពិសេស​ដើម្បី​ធានា​នូវ​ជំហរ​ ​និង​មុខមាត់​របស់​ប្រទេស​កម្ពុជា​ ​នៅ​លើឆាកអន្តរជាតិ​ផង​ដែរ​”​។​

​ដោយឡែក​ ​សម្តេច​ក្រឡាហោម​ ​ស​ ​ខេង​ ​បាន​មានប្រសាសន៍​ថា​ ​នៅក្នុង​ជំនួប​ ​ភាគី​ទាំងពីរ​ ​បាន​ឯកភាព​គ្នា​ដើម្បី​បន្ត​ពង្រឹងពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា​ ​និង​សហរដ្ឋ​អាម៉េរិក​ ​ទាក់ទង​នឹង​វិស័យ​សន្តិសុខ​ ​និង​ការ​បង្ក្រាប​បទ​ល្មើស​ផ្សេង​ៗ​ ​ដូចដែល​លោក​ឯកអគ្គ​រដ្ឋទូត​អាម៉េរិក​ ​បាន​លើកឡើង​ខាងលើ​។​

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្តេច​ក្រឡាហោម​ ​សូម​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​អាម៉េរិក​ ​តាមរយៈ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ ​ដែល​បាន​ជូនពរ​ដល់​កម្ពុជា​នៅ​ការ​ប្រារព្ធ​បុណ្យ​ឯករាជ្យជាតិ​ ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី៩​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​។​ ​សម្តេច​ ​ឯកភាព​ថា​ ​នៅក្នុង​ឱកាស​នៃ​ខួប​អនុស្សាវរីយ៍៧០ឆ្នាំ​នៃ​ទំនាក់ទំនង​រវាង​កម្ពុជា​ ​និង​សហរដ្ឋ​អាម៉េរិក​ ​កាន់តែ​ពង្រីកពង្រឹង​ឱ្យ​កាន់តែ​ល្អ​ថែមទៀត​។​

​ឆ្លើយតបទៅនឹង​ការ​លើកឡើង​របស់​ឯកអគ្គ​រដ្ឋទូត​អាម៉េរិក​ ​សម្តេច​ក្រឡាហោម​ ​បាន​បញ្ជាក់​ថា​ ​“​ក្នុង​ក្របខ័ណ្ឌ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដែល​ជា​ប្រទេស​មួយ​កាន់​នូវ​របប​លទ្ធិប្រជាធិបតេយ្យ​ ​សេរី​ពហុបក្ស​ ​ដូច្នេះ​ ​យើង​នឹង​ខិតខំ​ធ្វើ​អ្វី​ៗ​ដែល​សមស្រប​ ​ដែល​អាច​នាំ​ឱ្យ​ប្រទេស​កម្ពុជា​ ​មាន​សុខ​សន្តិភាព​ ​ស្ថិរភាព​ ​និង​ការអភិវឌ្ឍន៍​តទៅទៀត​”​។​

អត្ថបទ៖ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង