ភ្លើង​ឆេះ​ព្រៃ​ ​កំពុង​រីក​រាលដាល​យ៉ាង​ខ្លាំង​ ​នៅ​រដ្ឋ​ ​NSW​ ​ប្រទេស​អូស្ត្រាលី​

អូស្ត្រាលី​៖​ ​សេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ថា​ ​ភ្លើង​បាន​លេប​ត្របាក់​ផ្ទះ​ប្រជាជន​ជាច្រើន​ខ្នង​ ​និង​យានយន្ត​ ​នៅ​រដ្ឋ​ ​New​ ​South​ ​Wales​ ​ប្រទេស​អូស្ត្រាលី​ ​ខណៈ​អាជ្ញាធរ​ ​ប្រកាស​អាសន្ន​នៅ​តំបន់​ចំនួន​ ​១៥​ ​។​

​កម្លាំង​ជាង​ ​១០០០នាក់​ ​បាន​និង​កំពុង​បង្ក្រាប​អគ្គិភ័យ​ ​នៅ​តំបន់ឆ្នេរ​ភាគ​ខាងជើង​ ​និង​ភាគ​ខាងជើង​រដ្ឋ​ ​NSW​ ​។​ ​ទីភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​ជនបទ​អូស្ត្រាលី​ ​បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​ថា​៖​ ​"​អគ្គិភ័យ​ជាច្រើន​កន្លែង​ ​អាច​បង្ក​គ្រោះថ្នាក់​ ​ដូច្នេះ​ ​បើសិនជា​នៅ​ជិត​តំបន់​ភ្លើង​ឆេះ​ ​អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ ​ហើយ​ត្រូវ​មាន​វិធានការ​ដើម្បី​ការពារ​ជីវិត​របស់​អ្នក​"​។​

​សាលារៀន​មួយចំនួន​ ​នៅ​ប៉ែក​កណ្ដាល​ ​និង​ប៉ែក​ខាងជើង​ ​ព្រមទាំង​វិថី​មួយចំនួន​ ​ក្នុង​រដ្ឋ​ដដែល​ ​ត្រូវ​បាន​បិទ​។​ ​ការ​ធ្វើដំណើរ​តាមមធ្យោបាយ​ទោចក្រយាន​យន្ត​ ​ត្រូវ​បាន​ហាមឃាត់​នៅ​តំបន់​ដែល​ត្រូវ​ភ្លើង​ឆេះ​។​ ​បច្ចុប្បន្ន​ ​ភ្លើង​បាន​រីក​រាលដាល​លើ​ផ្ទៃក្រឡា​ ​១៤០០០ហិ​ក​តា​ ​ហើយ​ស្ថានភាព​ ​នៅ​មិនទាន់​អាច​គ្រប់គ្រង​បាន​នៅឡើយ​ទេ​។​

​រូបភាព​ជាច្រើន​ត្រូវ​បាន​ចែកចាយ​ទាក់ទង​នឹង​អគ្គិភ័យ​ដ៏​អាក្រក់​ដែល​កំពុង​រីក​រាល​ដល់​នៅ​រដ្ឋ​ ​NSW​ ​នៅ​ព្រឹក​ថ្ងៃទី៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩នេះ​។​

​សូមជម្រាប​ថា​ ​តំបន់​ដែល​ភ្លើង​ឆេះ​ ​ស្ថិតនៅ​ភាគ​ខាងជើង​ទីក្រុង​ស៊ីដនី​ ​ដែល​ជាទី​ក្រុង​ដ៏​សំខាន់​មួយ​របស់​អូស្ត្រាលី​៕​

ប្រភព៖ 9News

You can share this !

Loading...
អត្ថបទទាក់ទង