រថយន្ត​ដែល​មាន​បិទ​ស្ទីក​ឃើ​ ​បញ្ជា​ក់​ឈៀ​ករ​ថ​យន្ត​នៅ​លើ​កញ្ចក់​ ​នឹង​មិន​មានការ​ចាប់​ពិន័យ​ទេ​

ភ្នំពេញ​៖​ ​រថយន្ត​ដែល​មាន​បិទ​ស្ទីក​ឃើ​ ​(​ឈៀក​)​ ​បញ្ជាក់​នៅ​លើ​កញ្ចក់​រថយន្ត​រួចហើយ​ ​នគរបាល​ ​នឹង​មិន​ចាប់​ពិន័យ​ទេ​ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​ការិយាល័យ​នគរបាល​ចរាចរណ៍​ ​និង​សណ្ដាប់ធ្នាប់​សាធារណៈ​ ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​។​

​ការ​អះអាង​បញ្ជាក់​នេះ​ ​បន្ទាប់ពី​អ្នកលេង​ហ្វេ​សបុ​ក​មួយចំនួន​បាន​បំភ្លៃ​ការពិត​ ​ថា​ ​សមត្ថកិច្ច​ ​បាន​ចាប់​ពិន័យ​ក្នុងករណី​រថយន្ត​មាន​ស្ទីក​ឃើ​(​ឈៀក​)​នៅ​កញ្ចក់​រួចហើយ​ ​ដោយ​គ្រាន់តែ​មិនបាន​យក​វិញ្ញាបនបត្រ​តាម​ខ្លួន​ទៅវិញ​។​

​ចំពោះ​ករណីនេះ​ ​សមត្ថកិច្ច​ ​បញ្ជាក់​ថា​ ​ជា​កា​របំ​ភ្លើ​សការ​ពិត​ដោយមាន​ករណី​ឈ្មោះ​ ​គឹម​ ​វ៉ាង​ ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ពិន័យ​ក្នុង​ស្ថានភាព​គ្មាន​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ ​(​ឈៀក​)​ ​និង​គ្មាន​ ​ស្ទីក​ឃើ​ ​បិទ​លើ​កញ្ចក់​រថយន្ត​ទេ​។​ ​ជា​ការពិត​រថយន្ត​នោះ​ ​មិន​មាន​ឆៀក​តែម្ដង​។​ ​នៅពេល​នោះ​ ​គឹម​ ​វ៉ាង​ ​បាន​យល់ព្រម​ផ្តិត​មេដៃ​ ​បង់​ពិន័យ​ដោយ​គ្មាន​ការ​តវ៉ា​អ្វី​ឡើយ​។​ ​ក្រោយមក​ស្រាប់តែ​មានការ​ប្រឌិត​ព័ត៌មាន​មិន​ពិត​ ​ថា​សមត្ថកិច្ច​ពិន័យ​ក្នុងករណី​រថយន្ត​មាន​ស្ទីក​ឃើរ​(​ឈៀក​)​នៅ​កញ្ចក់​ដោយ​គ្រាន់តែ​មិន​ ​បាន​យក​វិញ្ញាបនបត្រ​តាម​ខ្លួន​ទៅ​ ​វិញ​។​

​ការិយាល័យ​នគរបាល​ចរាចរណ៍​ ​និង​សណ្ដាប់ធ្នាប់​សាធារណៈ​សូម​ធ្វើការ​បដិសេធ​ទាំងស្រុង​ ​និង​ចាត់ការ​វិធានការ​រក​ជន​ផ្សាយ​ព័ត៌មាន​មិន​ពិត​នេះ​ ​ព្រមទាំង​ស្នើ​សាធារណជន​ ​រួមគ្នា​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ ​ផង​ដែរ​៕​

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង