សូម​ប្រយ័ត្ន​!​ ​ជំងឺអេដស៍​ ​បន្ត​វិវត្តន៍​ ​និង​ចេញ​ប្រភេទ​ថ្មី​

​សហរដ្ឋអាមេរិក​៖​ ​ជំងឺអេដស៍​ ​ជា​ជំងឺ​សាហាវ​ ​ដោយ​ឆ្លងតាម​រយៈ​ការ​រួមភេទ​ ​ឈាម​ ​ឬ​ទឹករងៃ​ ​ពី​អ្នក​ផ្ទុក​ ​ហើយ​គ្មាន​ថ្នាំ​ព្យាបាល​ឱ្យ​ជាសះស្បើយ​ឡើយ​។​ ​ថ្មី​ៗ​នេះ​ ​អ្នក​វិទ្យាសាស្ត្រ​ ​បាន​រក​ឃើញ​វីរុស​ជំងឺអេដស៍​ ​ប្រភេទ​ថ្មី​ ​លើ​បុរស​វ័យ​ ​១៩ឆ្នាំ​ម្នាក់​។​

​យោង​តាម​ការ​ចេញផ្សាយ​របស់​ ​www.hellokrupet.com​ ​បានឱ្យ​ដឹង​ថា​ ​វីរុស​ជំងឺអេដស៍​ប្រភេទ​ថ្មីនេះ​ ​ជាផ្នែក​មួយ​នៃ​ ​Group​ ​M​ ​នៃ​វីរុស​ ​HIV​-​1​ ​ដោយ​ស្ថិតនៅ​ក្នុង​ក្រុម​តែមួយ​ ​នៃ​វីរុស​ ​ដែល​បង្ក​ការ​រាលដាល​នៅ​ទូទាំង​ពិភពលោក​។​ ​ការ​រក​ឃើញ​នេះ​ ​ធ្វើឡើង​ដោយក្រុម​អ្នក​វិទ្យាសាស្ត្រ​ ​នៃ​សាកល​វិទ្យាល័យ​ ​Missouri​ ​របស់​អាមេរិក​។​

​ជំងឺអេដស៍​ ​មាន​ប្រភេទ​វី​រុ​ស​ផ្សេង​ៗ​គ្នា​ជាច្រើន​ ​ដូច​វីរុស​ជំងឺ​ដទៃទៀត​ដែរ​ ​ហើយ​មាន​សមត្ថភាព​កែប្រែ​ ​និង​បម្លែង​ ​តាមពេលវេលា​។​ ​តែ​វីរុស​ប្រភេទ​ថ្មី​ខាងលើ​នេះ​ ​ត្រូវ​បាន​ប្រទះឃើញ​ជាលើកដំបូង​ ​ចាប់តាំងពី​ការចាត់ថ្នាក់​ប្រភេទ​វីរុស​ជំងឺអេដស៍​ ​នៅ​ឆ្នាំ២០០០​។​

​ទោះ​យ៉ាងណា​ ​វេជ្ជបណ្ឌិត​ ​Anthony​ ​Fauci​ ​នាយក​វិទ្យាស្ថាន​ជាតិ​ជំងឺឆ្លង​ ​និង​អា​លែ​ហ្ស៊ី​អាមេរិក​ ​បញ្ជាក់​ថា​ ​ការ​ព្យាបាល​បច្ចុប្បន្ន​ ​មានប្រសិទ្ធភាព​លើ​វិ​រុ​សប្រ​ភេទ​ថ្មី​ ​និង​ប្រភេទ​ផ្សេងទៀត​។​ ​លោក​ ​បន្ថែម​ថា​ ​គ្មាន​មូលហេតុ​ ​ដែល​វីរុស​ប្រភេទ​ថ្មីនេះ​ ​អាច​រាលដាល​ ​ឬ​ត្រូវ​កង្វល់​នោះ​ទេ​ ​ហើយ​មាន​មនុស្ស​តិចតួច​នៅឡើយ​ ​បាន​ឆ្លង​វីរុស​ជំងឺអេដស៍​ប្រភេទ​ថ្មីនេះ​។​

​ក្នុង​សេចក្តី​ប្រកាស​របស់​សាកល​វិទ្យាល័យ​ ​Missouri​ ​បញ្ជាក់​ថា​ ​ការ​រក​ឃើញ​ថ្មីនេះ​ ​រម្លឹក​យើង​ពី​ការ​រាលដាល​នៃ​ជំងឺអេដស៍​ ​ដោយ​វីរុស​ជំងឺ​នេះ​ ​កំពុង​កែប្រែ​ ​និង​បម្លែង​ខ្លួន​ ​ហើយ​យើង​ត្រូវ​ប្រើ​រាល់​ការ​អភិវឌ្ឍ​ចុងក្រោយ​ ​នៃ​បច្ចេកវិទ្យា​ ​និង​ធនធាន​ ​ដើម្បី​គ្រប់គ្រង​ការ​វិវត្ត​របស់​វីរុស​នៃ​ជំងឺអេដស៍​។​

​បើ​តាម​អង្គការសុខភាព​ពិភពលោក​ ​បច្ចុប្បន្ន​ ​មាន​មនុស្ស​ប្រមាណ​ ​៣៦,៧លាន​នាក់​ ​នៅ​ទូទាំង​ពិភពលោក​ ​រស់នៅ​ជាមួយ​ជំងឺអេដស៍​៕​

You can share this !

Loading...
អត្ថបទទាក់ទង