ប៉ូលិស​ថា​ ​សព៣៩នាក់​ក្នុង​ទូ​ក្លា​ស្សេ​ ​ដែល​រក​ឃើញ​នៅ​អង់គ្លេស​ ​ជា​ជនជាតិ​វៀតណាម​ទាំងអស់​

អង់គ្លេស​៖​ ​សព​ចំនួន​ ​៣៩នាក់​ក្នុង​ទូ​ក្លា​ស្សេ​ ​ដែល​ត្រូវ​បាន​ប្រទះឃើញ​ដឹក​តាម​រថយន្ត​មួយ​គ្រឿង​ ​ចូល​ទៅ​ក្នុង​តំបន់​អេ​សសិ​ក​ ​ចក្រភព​អង់គ្លេស​ ​កាលពី​ខែមុន​ ​គឺជា​ជនជាតិ​វៀតណាម​ទាំងអស់​ ​បន្ទាប់ពី​អាជ្ញាធរ​ ​បាន​កំណត់​អត្តសញ្ញាណ​របស់​ជនរងគ្រោះ​រួចរាល់​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​។​

​ប៉ូលិស​អង់គ្លេស​ ​បាន​សហការ​ជាមួយ​មន្ត្រី​ដែល​រដ្ឋាភិបាល​វៀតណាម​ ​បាន​បញ្ជូន​ទៅកាន់​ចក្រភព​អង់គ្លេស​ ​ដើម្បី​ចូលរួម​ក្នុង​ការកំណត់​អត្តសញ្ញាណ​របស់​ជនរងគ្រោះ​ទាំង៣៩នាក់​ ​ដែល​មាន​ប្រុស​ ​៣១នាក់​ ​និង​ស្រី​ ​៨នាក់​។​

​ប៉ូលិស​ ​បាន​ជូនដំណឹង​នេះ​ ​ទៅកាន់​ក្រុម​គ្រួសារ​ជនរងគ្រោះ​ទាំងអស់​រួចរាល់​ផង​ដែរ​ ​ដែល​រស់នៅ​ ​ខេត្ត​ ​Hai​ ​Phong​,​ ​Hai​ ​Duong​,​ ​Nghe​ ​An​,​ ​Ha​ ​Tinh​,​ ​Quang​ ​Binh​ ​និង​ខេត្ត​ ​Thua​ ​Thien​ ​Hue​។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​ក្នុង​សេចក្ដីថ្លែង​ការណ៍​របស់ក្រ​សួង​សន្តិសុខ​សាធារណៈ​វៀតណាម​។​

​សូមជម្រាប​ថា​ ​ទូ​ក្លា​ស្សេ​ដែល​ផ្ទុក​សព​ ​៣៩នាក់​ ​ដឹក​តាម​រថយន្ត​ ​ត្រូវ​បាន​ប៉ូលិស​អង់គ្លេស​ ​ប្រទះឃើញ​ ​កាលពី​ថ្ងៃទី២៣​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​បន្ទាប់ពី​រថយន្ត​ ​បាន​ធ្វើដំណើរ​ចាកចេញ​ពី​ប្រទេស​បែលហ្ស៊ិក​។​ ​អ្នក​បើករថយន្ត​ ​ត្រូវ​បាន​ចោទ​ពី​បទ​មនុស្សឃាត​ ​ជួញដូរ​មនុស្ស​ ​និង​លាង​លុយ​។​ ​ចំណែក​ជនសង្ស័យ​ ​៨នាក់​ទៀត​ ​ត្រូវ​បាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស​ ​នៅ​វៀតណាម​។​ ​អាជ្ញាធរ​អង់គ្លេស​ ​ក៏​កំពុង​តាម​ចាប់ខ្លួន​ជនជាតិ​អៀង​ឡង់​ខាងជើង​ ​ដែល​ត្រូវជា​បងប្អូន​ ​២នាក់​ ​ផង​ដែរ​៕​

ប្រភព៖ Tuoitre News

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង