បទ​វិភាគ​៖​ ​ចិន​ ​គួរ​បញ្ជាក់​ឱ្យ​ច្បាស់​ថា​ ​អ្វី​នឹង​កើតឡើង​សម្រាប់​ទីក្រុង​ហុងកុង​ ​ក្រោយ​ឆ្នាំ២០៤៧​ ​ដើម្បី​បំបាត់​ភាព​ភ័យខ្លាច​ ​និង​ភាព​ស្រពិចស្រពិល​

អ្វី​ដែល​ទីក្រុង​ប៉េកាំង​ ​អាច​ធ្វើ​បាន​សម្រាប់​យុវជន​ហុងកុង​ ​នៅពេល​នេះ​ ​គឺ​ការ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ពី​រឿង​ដែល​អាច​កើតឡើង​ ​នៅ​ក្រោយ​ឆ្នាំ២០៤៧​ ​ពោល​គឺ​នៅពេល​ដែល​ប្រព័ន្ធ​ច្បាប់​មូលដ្ឋាន​ ​(​Basic​ ​Laws​)​ ​របស់​ហុងកុង​ ​ត្រូវ​បាន​ផុត​សុពលភាព​ ​បន្ទាប់ពី​ចិន​ ​ទទួល​បាន​ទីក្រុង​ហុងកុង​ពី​អាណានិគម​អង់គ្លេស​ ​កាលពី​ឆ្នាំ១៩៩៧​។​ ​មនុស្សជា​ច្រើន​នៅ​ហុងកុង​ ​បាន​សន្មត​ថា​ ​នៅពេល​ដែល​ប្រព័ន្ធ​នេះ​ត្រូវ​បាន​បញ្ចប់​ ​ចិនដីគោក​ ​នឹង​ប្រើប្រាស់​ប្រព័ន្ធ​សេដ្ឋកិច្ច​បែប​សង្គមនិយម​ ​និង​ច្បាប់​នានា​របស់​ខ្លួន​ ​យក​មក​អនុវត្ត​នៅ​ទីក្រុង​ហុងកុង​ ​ជំនួស​ឱ្យ​ច្បាប់​មូលដ្ឋាន​។​ ​ពួកគេ​យល់ថា​ ​សេរីភាព​ដែល​ធ្លាប់​មាន​ ​នឹង​ត្រូវ​រលាយ​អស់​គ្មាន​សល់​។​

​ទាំងនេះ​ហើយ​ ​បាន​បង្ក​ឱ្យ​មានការ​តវ៉ា​ឥត​ឈប់ឈរ​ ​អស់​រយៈពេល​ជាច្រើន​ខែ​ ​នៅ​ទីក្រុង​ហុងកុង​ ​ដែល​មាន​ស្វ័យភាព​ ​ដោយ​ទទួល​បាន​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​ ​និង​សេដ្ឋកិច្ច​ផ្ទាល់ខ្លួន​ ​ក្រោយពី​អង់គ្លេស​ប្រគល់​មក​ឱ្យ​ចិន​។​ ​ជា​ការពិត​ ​ប្រព័ន្ធ​គ្រប់គ្រង​របស់​ហុងកុង​ ​ត្រូវ​បាន​ចែង​ក្នុង​រដ្ឋ​ធម្ម​នុញ្ញា​ចិន​ ​ត្រង់​មាត្រា៣១​ ​ហើយ​វា​នឹង​នៅតែ​រក្សា​នៅ​ដដែល​ ​លុះត្រាតែ​មានការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ ​ដោយ​សភា​ចិន​។​ ​គ្មាន​ការ​ចង្អុលបង្ហាញ​ណា​ ​ដែល​ថា​មាត្រា​ ​៣១​ ​ឬ​ ​មាត្រា​ណាមួយ​ ​នៃ​រដ្ឋធម្មនុញ្ញ​ ​មានកាល​កំណត់​សម្រាប់​ការ​លែង​អនុវត្ត​នោះ​ទេ​។​ ​យ៉ាងណាក៏ដោយ​ ​មាត្រា១​ ​បាន​ចែងថា​ ​តំបន់​រដ្ឋបាល​ពិសេស​ទីក្រុង​ហុងកុង​ ​គឺជា​ផ្នែក​មួយ​ដែល​មិន​អាច​ផ្ដល់​ទៅ​ឱ្យ​ប្រទេស​ណាមួយ​ ​ឬ​ដកចេញ​ ​ពីសា​ធារ​ណ​រដ្ឋ​ប្រជាមានិត​ចិន​បាន​ឡើយ​។​

​ច្បាប់​មូលដ្ឋាន​របស់​ហុងកុង​ ​គឺ​មិន​មានកាល​កំណត់​ឡើយ​ ​ដូច្នេះ​ការចរចា​លើ​ប្រព័ន្ធ​រដ្ឋបាល​ ​និង​ច្បាប់​របស់​ហុងកុង​ ​ជាមួយ​ទីក្រុង​ប៉េកាំង​ ​អាច​ធ្វើ​ទៅ​បាន​ក្រោយ​ឆ្នាំ២០៤៧​។​ ​ជាង​នេះ​ទៀត​ ​មិន​មានការ​ចែង​ក្នុង​ច្បាប់​មូលដ្ឋាន​ដែល​ថា​ ​លទ្ធិ​កុម្មុយនិស្ត​ ​នឹង​ត្រូវ​ញាត់​ចូល​ក្រោយពេល៥០ឆ្នាំ​ ​នៃ​ការ​ទទួល​បាន​ហុងកុង​ពី​អង់គ្លេស​ ​ឬ​ ​សិទ្ធិ​ ​និង​សេរិ​ភាព​ ​នឹង​ត្រូវ​បាន​លុបបំបាត់​នោះ​ដែរ​។​

​ចំពោះ​យុវជន​ដែល​ជា​ទំពាំងស្នងឫស្សី​នៅ​ទីក្រុង​ហុងកុង​ ​បាន​យល់ថា​ ​ច្បាប់​ធ្វើ​បត្យាប័ន​ ​គឺជា​ការ​ឈាន​ទៅ​រក​ការ​ស្ថិតនៅ​ក្រោម​ប្រព័ន្ធ​ច្បាប់​របស់​ចិនដីគោក​ហើយ​។​ ​ការ​តវ៉ា​ប្រឆាំង​ ​បាន​កើតមាន​នៅ​ឆ្នាំ២០០៣​ ​ផង​ដែរ​ ​នៅពេល​មានការ​ស្នើ​ច្បាប់​សន្តិសុខជាតិ​ ​និង​ ​នៅ​ឆ្នាំ២០១២​ ​នៅពេល​មាន​សំណើ​កម្មវិធី​សិក្សា​ជាតិ​។​

​ភាព​ភ័យខ្លាច​ទាំងនេះ​ ​បាន​បង្ក​ជា​ការ​ឆ្លើយតប​តាម​រូបភាព​ជា​អំពើ​ហិង្សា​ ​នៅ​ទីក្រុង​ហុងកុង​។​ ​ការ​ទាមទារ​ឱ្យ​រដ្ឋបាល​ទីក្រុង​ហុងកុង​ ​ធ្វើតាម​ការ​ចង់បាន​ដោយក្រុម​បាតុករ​ ​អាច​ជា​ការជំរុញ​ឱ្យ​មានការ​បកស្រាយ​បំភ្លឺ​ឱ្យ​ច្បាស់​ ​ថា​ ​អ្វី​នឹង​កើតឡើង​ក្រោយ​ឆ្នាំ២០៤៧​ ​តែប៉ុណ្ណោះ​។​ ​មិនមែន​ ​"​ប្រទេស​មួយ​ ​ប្រព័ន្ធ​គ្រប់គ្រង​ពីរ​”​ ​បរាជ័យ​ទេ​ ​វា​គឺ​ការ​ព្រួយបារម្ភ​ចំពោះ​អ្វី​ដែល​នឹងអាច​កើតមាន​។​ ​បើ​ទីក្រុង​ប៉េកាំង​ ​អាចប​ក​ស្រាយ​ចម្ងល់​ទាំងនេះ​ ​នោះ​វា​អាច​នឹង​ជួយ​ប៉ះប៉ូវ​ការខូចខាត​នូវ​ទំនាក់ទំនង​រវាង​ទីក្រុង​ប៉េកាំង​ ​និង​កោះ​តៃវ៉ាន់​ ​ផង​ដែរ​។​ ​អ្នកទទួល​ផល​សំខាន់​ ​ក្នុង​ការ​តវ៉ា​នៅ​ហុងកុង​ ​គឺ​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់​ ​សៃ​ ​អ៊ី​ង​វិន​ ​និង​គណបក្ស​របស់​លោកស្រី​។​ ​សូម្បីតែ​គណបក្ស​ប្រឆាំង​ ​ក្នុង​ការបោះឆ្នោត​តៃវ៉ាន់​ ​នៅ​ខែមករា​ខាងមុខ​ ​លោក​ ​ហាន​ ​គ័រ​យូ​ ​(​Han​ ​Kuo​-​yu​)​ ​ក៏​ធ្លាប់​លើក​ពី​ការ​ដក​គម្លាត​ពី​គោលនយោបាយ​ ​“​ប្រទេស​មួយ​ ​ប្រព័ន្ធ​គ្រប់គ្រង​ពីរ​”​ ​ផង​ដែរ​ ​ព្រោះតែ​រឿង​នៅ​ហុងកុង​៕​

You can share this !

Loading...
អត្ថបទទាក់ទង