សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧបត្ថម្ភថវិកា និងអង្ករ ដល់ មន្រ្តីនគរបាលចរាចរណ៍ចូលនិវត្តន៍ ១៤០នាក់

ភ្នំពេញ​÷​ ​ឧត្តមសេនីយ៍ឯក​ ​យឹម​ ​លាង​ ​នាយករង​ខុទ្ទកាល័យ​សម្តេច​វិបុល​សេនា​ភក្តី​ ​សាយ​ ​ឈុំ​ ​តំណាង​ដ៏​ខ្អង់​ខ្ពស់​សម្តេច​វិបុល​សេនា​ភក្តី​ ​សាយ​ ​ឈុំ​ ​ប្រធាន​ព្រឹទ្ធសភា​ ​បាន​ជួប​សំណេះ​ ​សំណាល​សួរសុខទុក្ខ​ ​និង​ឧបត្ថម្ភ​ថវិកា​ ​និង​អង្ករ​ ​ដល់​មន្រ្តី​នគរបាល​ចរាចរណ៍​ចូលនិវត្តន៍​ចំនួន​ ​១៤០​ ​នាក់​ ​ដែល​អញ្ជើញ​មក​ពី​បណ្តា​ខណ្ឌ​នានា​ ​ក្នុង​រាជធានី​ភ្នំពេញ​។​

​ក្នុង​ឱកាស​នោះ​ ​លោក​ ​យឹម​ ​លាង​ ​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំ​ផ្ញើរ​សួរសុខទុក្ខ​ពីសំណាក់​សម្តេច​វិបុល​សេនា​ភក្តី​ ​សាយ​ ​ឈុំ​ ​ប្រធាន​ព្រឹទ្ធសភា​ ​ជូន​មន្រ្តី​នគរបាល​ចរាចរណ៍​ចូលនិវត្តន៍​ចំនួន​ ​១៤០នាក់​។​

​លោក​ ​បាន​បញ្ជាក់​ជូន​មន្រ្តី​នគរបាល​ចរាចរណ៍​ថា​ ​ឆ្លងតាម​ការណែនាំ​របស់​សម្តេច​ ​ប្រធាន​ព្រឹទ្ធសភា​ ​បាន​ផ្តល់​ឱកាស​ឱ្យ​មានការ​ជួបជុំ​មន្រ្តី​ចូលនិវត្តន៍​ ​១ឆ្នាំ​ ​២ដង​ ​ដើម្បី​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ ​និង​ស្វែងយល់​ការរស់នៅ​របស់​មន្រ្តី​ ​ក្រោយ​បញ្ចប់​តួនាទី​ជា​មន្រ្តី​បម្រើ​ជាតិ​ ​និង​ ​ប្រជាជន​កន្លងមក​។​

​លោក​ ​យឹម​ ​លាង​ ​បាន​បន្ត​ទៀត​ថា​ ​ថ្នាក់ដឹកនាំ​តែងតែ​យកចិត្ត​ទុកដាក់​ដល់​មន្រ្តី​ចូលនិវត្តន៍​ ​ព្រោះ​មន្រ្តី​ដែល​ចូលនិវត្តន៍​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ជាច្រើន​ ​ក្នុង​ការបម្រើ​ជាតិ​ ​និង​ប្រជាជន​ ​ដែល​ ​បាន​ខិតខំ​ផ្ទេរ​ចំណេះដឹង​ជាច្រើន​ដល់​មន្រ្តី​រាជការ​ជំនាន់​ក្រោយ​។​

​គួរ​បញ្ជាក់​ថា​ ​នេះ​ជា​លើក​ទី​ ​៤ហើយ​ ​ដែល​សម្តេច​វិបុល​សេនា​ភក្តី​ ​សាយ​ ​ឈុំ​ ​ប្រធាន​ព្រឹទ្ធសភា​ ​បាន​ឧបត្ថម្ភ​ថវិកា​ ​និង​អង្ករ​ ​ដល់​មន្រ្តី​នគរបាល​ចរាចរណ៍​ចូលនិវត្តន៍​ ​តាម​បណ្តា​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​៕​

អត្ថបទ៖ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង