អាជ្ញាធរ​ជាតិ​ ​ទទួល​សម្ភារ​ផ្សព្វផ្សាយ​បញ្ហា​គ្រឿងញៀន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ​LOLC​ ​លេី​ក​ទី៦​

​រាជធានី​ភ្នំពេញ​ ​៖​ ​នៅ​ថ្ងៃទី៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​ ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​អិល​អូ​អិ​ល​ស៊ី​ ​បាន​ប្រគល់​ជូន​នូវ​ខិត្តប័ណ្ណ​ព័ត៌មាន​ផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿងញៀន​ចំនួន​ ​៥០.០០០​ ​សន្លឹក​ដល់​អគ្គលេខាធិការ​ដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​នា​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ​នា​ថ្ងៃទី១០​-​១២​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​ ​នេះ​។​

​ក្រៅពី​ប្រគល់​ជូន​នូវ​ខិត្តប័ណ្ណ​ព័ត៌មាន​ផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿងញៀន​ ​អិល​អូ​អិ​ល​ស៊ី​ ​ក៏បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា​សម្រាប់​ការ​ប្រគំតន្ត្រី​ ​និង​ធ្វើ​បដា​ផ្សព្វផ្សាយ​ ​ថែមទាំង​ប្រគល់​ជូន​សម្ភារ​ប្រើប្រាស់​មួយចំនួន​ដូចជា​៖​ ​ឆ័ត្រ​ធំ​ ​ឆ័ត្រ​តូច​ ​ពែងតែ​ ​មួក​ក្រណាត់​ ​ថង់​បរិស្ថាន​ ​និង​បន្តោង​សោ​ ​ជាដើម​។​

​លោក​ ​សុខ​ ​វឿន​ ​ប្រធាន​នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​អិល​អូ​អិ​ល​ស៊ី​ ​មានប្រសាសន៍​ថា​៖​ ​“​ការ​លុបបំបាត់​គ្រឿងញៀន​ ​មិន​អាច​ដោះស្រាយ​ដោយ​យើង​ម្នាក់ឯង​បាន​ឡើយ​ ​ការ​ដោះស្រាយ​គឺ​ត្រូវ​ផ្តើម​ពី​យើង​ទាំងអស់គ្នា​។​ ​ការ​លុបបំបាត់​គ្រឿងញៀន​ ​ជា​បញ្ហា​រួម​ចំបង​ដែល​យើង​គ្រប់គ្នា​ត្រូវ​ចូលរួម​ដោះស្រាយ​ ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ ​និង​នាំ​មហន្តរាយ​ដល់​ខ្លួនឯង​ ​ក្រុម​គ្រួសារ​ ​និង​សង្គមជាតិ​”​ ​។​

​លោក​ ​ក៏បាន​លើកទឹកចិត្ត​ ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​និង​ ​ប្រជាពលរដ្ឋ​សហការ​គ្នា​ ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​បញ្ហា​គ្រឿងញៀន​ដែល​នាំ​ឱ្យ​បំផ្លាញ​សង្គម​។​ ​លោក​ ​បាន​បន្ថែម​ទៀត​ថា​ ​អិល​អូ​អិ​ល​ស៊ី​ ​នឹង​បន្ត​គាំទ្រ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​យ៉ាង​ពេញទំហឹង​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​។​

​ឧត្តមសេនីយ៍​ទោ​ ​លឹម​ ​តុង​ហួត​ ​ប្រធាន​នាយកដ្ឋាន​នីតិកម្ម​ ​អប់រំ​ ​និង​ស្តារ​នីតិសម្បទា​ ​នៃ​អគ្គលេខាធិការ​ដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​បាន​មានប្រសាសន៍​ថា​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​អិល​អូ​អិ​ល​ស៊ី​ ​(​LOLC​)​ជា​ដៃគូ​សហការ​សកម្ម​ ​ដែល​តែងតែ​គាំទ្រ​ដល់​អគ្គលេខាធិការ​ដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​លើ​ការងារ​ផ្សព្វផ្សាយ​អប់រំ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នេះ​។​ ​លោក​ ​បាន​បន្ថែម​ថា​ ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​តម្រូវ​ឱ្យ​មានការ​ចូលរួម​ពី​គ្រប់​វិស័យ​ ​ជាពិសេស​ពី​វិស័យ​ឯកជន​ដូច​ដែល​អិល​អូ​អិ​ល​ស៊ី​ ​កំពុង​ធ្វើសហការ​គ្នា​នេះ​។​

​សូម​បញ្ជាក់​ថា​ ​នេះ​ជា​លើក​ទី៦ហើយ​ ​ដែល​អិល​អូ​អិ​ល​ស៊ី​បាន​ប្រគល់​ជូន​អគ្គលេខាធិការ​ដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​នូវ​ខិត្តប័ណ្ណ​ព័ត៌មាន​ផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿងញៀន​ ​ដែល​នេះ​ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​អិល​អូ​អិ​ល​ស៊ី​(​LOLC​)​ក្នុង​ការ​បន្ត​ចូលរួម​លុបបំបាត់​គ្រឿងញៀន​នៅ​កម្ពុជា​៕​

ដោយ៖ សិរី វឌ្ឍ

You can share this !

Loading...
អត្ថបទទាក់ទង