UNDP​ ​បារម្ភ​ពី​កង្វះ​គណនេយ្យករ​ជំនាញ​នៅ​កម្ពុជា​ ​សម្រាប់​និរន្ត​ភាព​នៃ​កំណើន​សេដ្ឋកិច្ច​

​ភ្នំពេញ​៖​ ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ប្រចាំ​ប្រទេស​ម្ពុ​ជា​ ​UNDP​ ​បាន​សម្តែង​ក្តី​បារម្ភ​ពី​កង្វះ​គណនេយ្យករ​ជំនាញ​នៅ​កម្ពុជា​ ​សម្រាប់​និរន្ត​ភាព​នៃ​កំណើន​សេដ្ឋកិច្ច​។​ ​ការ​បង្ហាញ​ពី​ក្តី​បារម្ភ​នេះ​ ​បាន​ធ្វើឡើង​នៅក្នុង​បទ​បង្ហាញ​អំពី​កម្មវិធី​សិក្សា​បច្ចេកទេស​គណនេយ្យ​ ​(​ATQ​)​ ​ដល់​និស្សិត​មក​ពី​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​ ​និង​សវនករ​កម្ពុជា​ចំនួន​ ​៣៥០នាក់​ ​នា​ថ្ងៃទី៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​។​

​លោកស្រី​ ​Sonali​ ​Dayaratne​ ​តំណាង​ ​UNDP​ ​បាន​លេី​ក​ឡេីង​ថា​ ​វា​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​បង្កើត​ ​និង​ផ្ដល់​ឱកាស​ការងារ​ជូន​ដល់​យុវជន​កម្ពុជា​។​ ​UNDP​ ​បាន​ផ្ដួចផ្ដើម​កិច្ចសហការ​ជាមួយ​ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ​ ​(​NAC​)​ ​វ.គ.ស.ក​.​ ​និង​ ​ICAEW​ ​ដើម្បី​បង្កើត​កម្មវិធី​សិក្សា​បច្ចេកទេស​គណនេយ្យ​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ​ ​និង​ជា​កម្មវិធី​សិក្សា​សម្រាប់​យុវជន​នៅ​កម្ពុជា​ ​ដែល​រួមមាន​សិស្ស​ដែល​រៀនចប់​វិទ្យាល័យ​ឡើង​ទៅ​ ​ឬ​និយោជិក​ដែល​កំពុង​ស្វែងរក​ឱកាស​ពង្រឹង​សមត្ថភាព​ ​និង​ជំនាញ​របស់​ខ្លួន​សម្រាប់​ឱកាស​ការងារ​។​

​លោក​ ​ងី​ ​តា​យី​ ​រដ្ឋលេខាធិការ​នៃ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ​បាន​លើកឡើង​ថា​ ​ការបង្កើត​កម្មវិធី​សិក្សា​បច្ចេកទេស​គណនេយ្យ​នេះ​ ​បាន​កើតឡើង​ក្នុង​ពេលវេលា​ដ៏​សមស្រប​ ​និង​ឆ្លើយតបទៅនឹង​ចក្ខុវិស័យ​ ​និង​សកម្មភាព​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដែល​បាន​លើកឡើង​នៅក្នុង​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ២០១៦​-​២០២៥​ ​និង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា​ ​ឆ្នាំ២០១៦​-​២០២៥​។​

​លោក​ ​បន្ត​ថា​ ​យុទ្ធសាស្ត្រ​ទាំងនោះ​មាន​ដូចជា​ ​លើកទឹកចិត្ត​ឱ្យ​សហគ្រាស​ធុន​តូច​ ​៨០ភាគរយ​ ​ធុន​មធ្យម​ ​៩៥ភាគរយ​ ​ត្រូវ​ចុះបញ្ជី​ជា​ផ្លូវការ​ ​និង​ដើម្បី​ធានា​ថា​សហគ្រាស​ធុន​តូច​ចំនួន​ ​៥០ភាគរយ​ ​និង​សហគ្រាស​ធុន​មធ្យម​ចំនួន​ ​៧០ភាគរយ​ ​មាន​បញ្ជី​ការ​គណនេយ្យ​ ​និង​តារាង​តុល្យការ​ត្រឹមត្រូវ​។​ ​ក្រៅពីនោះ​ ​ការ​កសាង​សមត្ថភាព​ដើម្បី​ធ្វើការ​តាមដាន​ ​និង​ត្រួតពិនិត្យ​គួប​សរុប​,​ ​ការ​ការ​ពារ​ប្រពន្ធ័​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​ពី​ការប្រើ​ប្រាស់​ជា​មធ្យោបាយ​សម្រាប់​ការ​សម្អាត​ប្រាក់​ ​និង​ហិរញ្ញ​ប្រទាន​ភេរវកម្ម​,​ ​ការ​លើកកម្ពស់​អភិបាលកិច្ច​ល្អ​ ​គុណភាព​ទិន្នន័យ​ ​ប្រពន្ធ័​គណនេយ្យ​និង​សវនកម្ម​ ​ក៏ដូចជា​ការវាយតម្លៃ​លើ​អចលនទ្រព្យ​ ​សេវាកម្ម​អចលនទ្រព្យ​ ​និង​ទីផ្សារ​អ​ចន​ល​វត្ថុ​ផង​ដែរ​។​

​សូម​បញ្ជាក់​ថា​ ​កម្មវិធី​សិក្សា​បច្ចេកទេស​គណនេយ្យ​នេះ​ ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ ​ICAEW​ ​និង​ ​វ.គ.ស.ក​.​ ​ដោយមាន​ការ​គាំទ្រ​ជា​មូល​និធី​ពី​ ​UNDP​។​ ​កម្មវិធី​នេះ​ ​មាន​ជា​ភាសាខ្មែរ​ ​និង​អង់គ្លេស​ ​ដើម្បី​ជួយ​គាំទ្រ​ដល់​សាកល​វិទ្យាល័យ​ ​ក៏ដូចជា​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ដែល​ទទួល​ស្គាល់​ដោយ​វ.គ.ស.ក​.​ ​និង​សិស្ស​ ​និស្សិត​ទូទាំង​ប្រទេស​កម្ពុជា​។​ ​កម្មវិធី​នេះ​នឹង​ជួយ​បង្កើន​លទ្ធភាព​រក​ការងារ​ធ្វើ​របស់​យុវជន​ ​តាមរយៈ​ការ​បណ្ដុះបណ្ដាល​គណនេយ្យករ​ជំនាញ​យ៉ាងតិច​ ​៥០០នាក់​ ​នៅ​ត្រឹម​ឆ្នាំ២០២០​ ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​អាជីវកម្ម​គ្រប់​វិស័យ​នៃ​សេដ្ឋកិច្ច​កម្ពុជា​។​

ដោយ៖​ គង់​ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង