អាមេរិក​ ​គ្រោង​ពង្រីក​ឥទ្ធិពល​នៅ​ខេត្ត​ព្រះសីហនុ​ ​តាមរយៈ​ការ​វិនិយោគ​លើ​វិស័យ​សំខាន់​ចំនួន៣​

​ព្រះសីហនុ​៖​ ​ប្រទេស​មហាអំណាច​ ​សហរដ្ឋអាមេរិក​ ​គ្រោង​ពង្រីក​ឥទ្ធិពល​នៅ​ខេត្ត​ព្រះសីហនុ​ ​ប្រជែង​ជាមួយ​មហាយក្ស​ចិន​ ​តាមរយៈ​ការ​វិ​វិនិយោគ​លើ​វិស័យ​សំខាន់​ចំនួន៣​។​ ​នេះ​បើ​យោង​តាម​ជំនួប​រវាង​លោក​ ​MICHAEL​ ​NEWBILL​ ​អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​ជាមួយ​និង​លោក​ ​គួច​ ​ចំរើន​ ​អភិបាលខេត្ត​ព្រះសីហនុ​ ​កាលពី​ថ្ងៃទី៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​។​

​គម្រោង​របស់​សហរដ្ឋអាមេរិក​ ​គឺ​ ​ទី១​.​ចង់​ផ្តល់​អ្នកជំនាញ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ ​ទី២​.​ ​ចង់​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ផ្នែក​ភាសាអង់គ្លេស​ ​និងកីឡា​ ​និង​ទី៣​.​មានបំណង​នាំ​ក្រុមហ៊ុន​របស់​អាមេរិក​ ​មក​វិនិយោគ​លើ​វិស័យ​ថាមពល​អគ្គិសនី​នៅ​ខេត្ត​ព្រះសីហនុ​។​ ​មិន​ត្រឹមតែ​ការ​វិនិយោគ​នោះ​ទេ​ ​សហរដ្ឋអាមេរិក​ ​ក៏​មាន​គោលបំណង​ពង្រឹង​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិ​ការ​ ​ជាមួយ​អាជ្ញាធរ​ខេត្ត​ ​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត​ដែរ​ ​តាមរយៈ​ការ​មក​ទស្សន​កិ​ច្ច​ផ្សេង​ៗ​នៅ​ខេត្ត​នេះ​។​

​ជា​ការ​ឆ្លើយតប​ ​លោក​ ​គួច​ ​ចំរើន​ ​បាន​ប្រកាស​ស្វាគមន៍​ចំពោះ​លោក​ ​MICHAEL​ ​NEWBILL​ ​ដែល​បាន​អញ្ជើញ​មក​ទស្សនកិច្ច​ខេត្ត​ព្រះសីហនុ​ ​និង​បាន​អះអាង​ថា​ ​នឹង​ផ្តល់​ការ​គាំទ្រ​ដល់​កិច្ច​សហប្រតិបត្តិ​ការ​រវាង​សហរដ្ឋអាមេរិក​ ​និង​កម្ពុជា​ ​ក៏ដូចជា​ខេត្ត​ព្រះសីហនុ​ ​ដើម្បី​ពង្រឹង​ ​និង​ពង្រីក​ចំណងទាក់ទង​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។​

​លោក​ ​បន្ត​ថា​ ​រដ្ឋបាល​ខេត្ត​មាន​ផែនការ​អភិវឌ្ឍន៍​ទីក្រុង​ព្រះសីហនុ​ ​ឱ្យទៅ​ទីក្រុង​វៃឆ្លាត​ ​(​Smart​ ​City​)​ ​នា​ពេល​អនាគត​។​

​ក្រៅពីនោះ​ ​លោក​អភិបាលខេត្ត​ ​ក៏បាន​ស្នើ​ដល់​ស្ថានទូត​អាមេរិក​ ​ជួយ​ជ​ម្រុ​ញ​ដល់​ក្រុង​ស៊ី​អា​ថុល​ ​បន្ត​ទំនាក់ទំនង​ជិតស្និទ្ធ​ ​និង​រឹតចំណង​មិត្តភាព​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។​ ​លោក​ ​ក៏បាន​ស្នើសុំ​ស្ថានទូត​អាមេរិក​ ​ជួយ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ធនធានមនុស្ស​ ​និង​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ព្រះសីហនុ​ ​និង​ជួយ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ ​និង​អ្នក​វិនិយោគ​អាមេរិក​ ​មក​ទេសចរណ៍​ ​និង​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​ ​ឱ្យ​បាន​កាន់តែ​ច្រើន​ ​ព្រោះ​ខេត្ត​ព្រះសីហនុ​មាន​សក្តា​នុ​ពល​ខ្លាំង​លើ​វិស័យ​ទេសចរណ៍​ ​។​

​លោក​ ​បញ្ជាក់​ថា​ ​សហរដ្ឋអាមេរិក​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​វិស័យ​អប់រំ​ ​ក្នុង​នោះ​ ​មានការ​សាងសង់​ ​និង​ជួសជុល​សាលារៀន​ ​បន្ទប់ទឹក​សិស្ស​ ​ជីកអណ្ដូង​ទឹកជា​ដើម​ ​និង​គាំទ្រ​ដល់​វិស័យ​សុខាភិបាល​ ​ក្នុង​នោះ​រួមមាន​ ​សង់​អាគារ​រង់ចាំ​នៅ​មណ្ឌលសុខភាព​ ​និង​បំពាក់​បរិក្ខារ​ពេទ្យ​។​ ​ចំពោះ​វិស័យ​សេដ្ឋកិច្ច​ ​សហរដ្ឋអាមេរិក​ ​បាន​ជួយ​បញ្ជាទិញ​ទំនិញ​ជាច្រើន​ពី​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​។​ ​ខេត្ត​ព្រះសីហនុ​បាន​បង្កើត​ទំនាក់ទំនង​ជា​បងប្អូន​ជាមួយនឹង​ក្រុង​ស៊ី​អា​ថុល​ ​សហរដ្ឋអាមេរិក​ ​ចាប់ពី​ឆ្នាំ២០០០​ ​និង​ទទួល​បាន​នូវ​ជំនួយ​មនុស្សធម៌​ ​មាន​ដូចជា​ការពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ​ ​និង​ព្យាបាល​វះកាត់​ភ្នែក​ចំនួន​ ​២លើក​។​

​សូម​បញ្ជាក់​ថា​ ​ការ​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​ ​ក្រៅពី​ ​ចិន​ ​មាន​ ​ជប៉ុន​ ​បារាំង​ ​និង​ប្រទេស​ផ្សេងទៀត​ ​បាន​មក​វិនិយោគ​នៅក្នុង​ខេត្ត​ព្រះសីហនុ​កន្លងមក​៕​

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង