សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​សូម​អធ្យាស្រ័យ​ជាមុន​ ​ចំពោះ​បញ្ហា​កង្វះ​ថាមពល​អគ្គិសនី​

ភ្នំពេញ​÷​ ​នៅ​ព្រឹក​ថ្ងៃទី៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២០១៩​ ​នៅក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​ ​២០១៩​-​២០២៣​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​ ​បាន​មានប្រសាសន៍​អភ័យទោស​ទុកមុន​ចំពោះ​ប្រជាពលរដ្ឋ​ ​និង​ពាណិជ្ជករ​ ​ចំពោះ​កង្វល់​នៃ​កង្វះ​អគ្គិសនី​ដែល​អាច​កើតមានឡើង​នាម​ពេល​ខាងមុខ​។​ ​សម្តេច​ ​បាន​លើកឡើង​ថា​ ​ការផលិត​អគ្គិសនី​ដោយ​ថាមពលទឹក​ ​អាច​ជួប​បញ្ហា​ដោយសារ​កម្រិត​ទឹកធ្លាក់​ចុះ​ទា​បទៅៗ​។​

​បើ​តាម​សម្តេច​ ​តេជោ​ ​ហ៊ុន​ ​សែន​ ​វារីអគ្គិសនី​ ​គឺ​ត្រូវការ​ទឹក​ ​រី​ឯ​សូ​ឡា​ ​(​solar​)​ ​គឺ​ត្រូវការ​ពន្លឺ​ព្រះអាទិត្យ​ ​។​ ​តាម​ការ​បញ្ជាក់​ពី​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​កាល​ម្សិលមិញ​ ​គឺ​ការផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ទឹកដែល​មាន​កម្លាំង​ប្រមាណ​ ​១,៣២៨​ ​មេ​ហ្គា​វ៉ាត់​ ​ធ្លាក់ចុះ​មក​ត្រឹម​ ​១៨៤​ ​-​១៨៧​ ​មេ​ហ្គា​វ៉ាត់​តែប៉ុណ្ណោះ​ ​ដែល​ការ​ធ្លាក់ចុះ​នេះ​ ​មិនទាន់​ដល់​ខែប្រាំង​ផង​ ​ដូច្នេះ​ ​អាច​នឹង​ប្រឈម​នឹង​បញ្ហា​ក្នុង​ការផលិត​អគ្គិសនី​។

​សម្តេច​តេជោ​ ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​កម្ពុជា​បាន​បញ្ជាទិញ​ថាមពល​អគ្គិសនី​ប្រមាណ​ ​២០០មេ​ហ្គា​វ៉ាត់​ពី​ប្រទេស​ឡាវ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។​ ​ទន្ទឹម​នឹង​នេះ​ដែរ​ ​រាជរដ្ឋាភិបាល​បាន​បញ្ជាទិញ​ម៉ាស៊ីន​ផលិត​ថាមពល​អគ្គិសនី​ចំនួន២​ ​ដែល​មាន​អនុភាព​ផលិត​កម្លាំង​ ​៤០០​ ​មេ​ហ្គា​វ៉ាត់​ ​ដែល​នឹង​ដាក់​នៅ​ទីតាំង​ល្វាឯម​ ​ខេត្តកណ្តាល​ ​ដើម្បី​ដោះស្រាយ​កង្វះ​អគ្គិសនី​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​សម្តេច​តេជោ​ ​បាន​មានប្រសាសន៍​ថា​ ​"​យើង​សង្ឃឹមថា​ការរៀបចំ​តម្លើង​ ​នឹង​រួចរាល់​នៅ​ខែមេសា​ ​ឬ​ឧសភា​ ​ឆ្នាំ២០២០​ ​ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជិត​ ​៤០០​ ​លាន​ដុល្លា​អាមេរិក​ ​ក្នុង​នោះ​ ​ម៉ា​ស៊ីន​អគ្គិសនី​ ​២០០មេ​ហ្គា​វ៉ាត់​ ​ទិញ​មក​ពី​ប្រទេស​អាល្លឺម៉ង់​ ​និង​ ​ម៉ា​ស៊ី​អគ្គិសនី​ ​២០០​ ​មេ​ហ្គា​វ៉ាត់​មួយទៀត​ទិញ​មក​ពី​ប្រទេស​ហ្វាំងឡង់​"​។​

​ទន្ទឹម​នឹង​នេះ​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​ជំរុញ​ឱ្យ​លោក​ ​ស៊ុយ​ ​សែម​ ​រដ្ឋមន្ត្រី​នៃ​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​បង្កើន​ចំនួន​កម្មករ​ធ្វើការងារ​ទាំងយប់​ទាំង​ថ្ងៃ​នៅ​ការដ្ឋាន​ ​ដើម្បី​ឈាន​ឱ្យ​គម្រោង​រៀបចំ​អគ្គិសនី​នេះ​ ​អាច​បាន​ដំណើរការ​លឿន​ឆាប់​ៗ​។​ ​ជាមួយគ្នា​នេះ​ផង​ដែរ​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ ​បាន​អំពាវនាវ​ដល់​ម្ចាស់​សណ្ឋាគារ​ទាំងឡាយ​ ​សូម​ប្រើប្រាស់​ម៉ាស៊ីន​អគ្គិសនី​ផ្ទាល់ខ្លួន​បណ្តោះអាសន្ន​សិន​ ​ក្នុងករណី​មាន​បញ្ហា​អគ្គិសនី​ ​ទម្រាំ​រដ្ឋាភិបាល​រៀបចំ​រួចរាល់​ហើយ​៕​

ដោយ៖ សិរី វឌ្ឍ

You can share this !

Loading...
អត្ថបទទាក់ទង