អុីរ៉ង់​ ​ចាប់ផ្ដើម​ចាក់​បញ្ចូល​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​មក្នុង​ឧបករណ៍​ដែល​អាច​បន្លែង​ជា​សារធាតុ​នុយក្លេអ៊ែរ​

អ៊ីរ៉ង់​៖​ ​អ៊ីរ៉ង់​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ​ទី៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩នេះ​ ​បាន​បោះជំហាន​មួយទៀត​ ​ក្នុង​សកម្មភាព​នៃ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ ​ដោយ​បាន​ចាក់​បញ្ចូល​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​ ​ទៅ​ក្នុង​ឧបករណ៍​សម្រាប់​ចម្រាញ់​សារធាតុ​នុយក្លេអ៊ែរ​ ​នៅ​ឯ​រោងចក្រ​ក្រោម​ដី​តំបន់​ ​Fordow​ ​។​ ​នេះ​ជា​ការ​បញ្ជាក់​របស់​អង្គការ​ថាមពលអាតូមិច​ ​នៃ​ប្រទេស​អ៊ីរ៉ង់​ ​បន្ទាប់ពី​មានការ​ផ្ទេរ​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​ចំនួន​ ​២ពាន់​គីឡូក្រាម​ ​ពី​ឃ្លាំង​ស្ដុក​ ​Natanz​ ​ទៅកាន់​ ​Fordow​ ​។​

​សហរដ្ឋអាមេរិក​ ​បាន​ហៅ​សកម្មភាព​របស់​អ៊ីរ៉ង់​ថា​ ​"​ការ​បោះជំហាន​ដ៏​វែង​ក្នុង​ផ្លូវខុស​”​ ​ខណៈ​ទីក្រុង​តេហេរ៉ង់​ ​ចាត់ទុក​សកម្មភាព​របស់​ខ្លួន​ថា​ ​មិនបាន​រំលោភបំពាន​លើ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ២០១៥​ ​ឡើយ​។​ ​ការ​វិវឌ្ឍ​ចុងក្រោយ​មួយទៀត​ ​គឺ​ ​អ៊ីរ៉ង់​ ​បាន​ឃាត់ខ្លួន​ភ្នាក់ងារ​ត្រួតពិនិត្យ​របស់​អង្គការសហប្រជាជាតិ​ម្នាក់​ ​កាលពី​ថ្ងៃទី៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​ ​ដោយ​បាន​ដកហូត​ឯកសារ​សម្រាប់​ធ្វើដំណើរ​របស់​គាត់​។​ ​ចំណែក​ ​អ៊ីរ៉ង់​ ​បាន​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ការ​ឃាត់ខ្លួន​ភ្នាក់ងារ​របស់​ ​អ.ស.ប​ ​ថា​ ​គាត់​បាន​ព្យាយាម​ចូល​ទៅកាន់​ឃ្លាំង​ ​Natanz​ ​ដោយមាន​លាក់​វត្ថុ​គួរ​ឱ្យ​សង្ស័យ​។​

​កិច្ច​ព្រមព្រៀង​ឆ្នាំ២០១៥​ ​ដែល​ចុះហត្ថលេខា​ដោយ​អ៊ីរ៉ង់​ ​អាមេរិក​ ​ចក្រភព​អង់គ្លេស​ ​បារាំង​ ​អាល្លឺម៉ង់​ ​ចិន​ ​និង​រុស្ស៊ី​ ​បាន​ហាមឃាត់​សកម្មភាព​នុយក្លេអ៊ែរ​នៅ​រោងចក្រ​ ​Fordow​ ​ដែល​ស្ថិតនៅ​ក្នុង​ខេត្ត​ ​Qom​ ​ហើយ​អនុញ្ញាត​ឱ្យ​មានការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​មត្រឹម​ ​៣,៦៧​%​ ​ដែល​ល្មម​គ្រប់គ្រាន់​សម្រាប់​ការបង្កើត​ថាមពល​អគ្គិសនី​ប្រើប្រាស់​។​ ​ការ​ចម្រាញ់​លើស​ពី៩០​%​ ​អាច​ប្រើប្រាស់​ជា​អាវុធ​នុយក្លេអ៊ែរ​បាន​។​

​ជាមួយនឹង​ការ​ចាក់​បញ្ចូល​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​មទៅ​ក្នុង​ឧបករណ៍​ផលិត​សារធាតុ​នុយក្លេអ៊ែរ​ ​រោងចក្រ​ ​Fordow​ ​បាន​បោះបង់ចោល​នូវ​ឈ្មោះ​ជា​ ​មន្ទីរពិសោធន៍​ ​មក​ជា​ ​ទីតាំង​នុយក្លេអ៊ែរ​សកម្ម​៕​

ប្រភព៖ Al Jazeera

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង