សាលាឧទ្ធរណ៍​ ​សម្រេច​ឱ្យ​ជនជាប់ចោទ​ ​ថោង​ ​សា​រ៉ាត់​ ​និង​ ​បក្ខពួក៣នាក់​ ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​

ភ្នំពេញ​÷​ ​ទីបំផុត​ ​សាលាឧទ្ធរណ៍​ ​បានសម្រេច​ដោះលែង​បណ្តោះអាសន្ន​ ​ជនជាប់ចោទ​ ​ថោង​ ​សា​រ៉ាត់​ ​និង​ ​បក្ខពួក៣នាក់​ ​ក្រោយ​ជាប់ពន្ធ​នា​គារ​ជិត៥ឆ្នាំ​ ​ពាក់ព័ន្ធ​ករណី​បាញ់សម្លាប់​ឧកញ៉ា​ ​អ៉ឹង​ ​ម៉េ​ង​ជឺ​ ​ថៅកែ​ស៊ី​ម៉ង់​ត៍​សញ្ញា​ត្បូងពេជ្រ​ ​កាលពី​ចុងឆ្នាំ២០១៤​ ​។​ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​សាលា​ឧទ្ធរណ៍​មនិង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ ​កាលពី​ថ្ងៃទី៦​ ​ខែវិច្ឆិកា​ ​។​

​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​ ​បាន​ថ្លែង​ថា​ ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ ​បាន​ជំនុំជម្រះ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​ ​៧២៣​ ​ចុះ​ថ្ងៃទី១៩​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​អស់​រយៈពេល​ ​៥លើក​ ​ដែល​មាន​ជនជាប់ចោទ​ឈ្មោះ​ ​១​-​ ​ថោង​ ​សា​រ៉ាត់​ ​២​-​ ​សៀង​ ​វាសនា​ ​៣​-​ ​កួយ​ ​ចាន់​ថុល​ ​៤​-​ ​មាស​ ​សម្បត្តិ​ ​ហៅ​ ​ទូច​ ​និង​ ​៥​-​ ​ឈ្មោះ​ ​ឃុន​ ​ចិ​ត្រា​ ​ដែល​ត្រូវ​បាន​ជាប់ចោទ​ពី​បទ​ផ្ដើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុកជាមុន​ ​តាម​មាត្រា២៨​ ​មាត្រា២០០​ ​នៃ​ក្រម​ព្រហ្មទណ្ឌ​,​ ​ការសមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុកជាមុន​ ​តាម​បញ្ញត្តិ​មាត្រា​ ​២៩​ ​មាត្រា២០០​ ​នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​ក្រោយពី​បាន​ពិនិត្យ​សំណុំរឿង​ ​និង​លទ្ធផល​នៃ​ការ​សួរ​តទល់​នា​ពេល​សវនាការ​ ​និង​ភស្តុតាង​ ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ ​យល់ថា​ ​មាន​ភាព​ចាំបាច់​ត្រូវ​ធ្វើការ​អង្កេត​បន្ថែម​ដើម្បី​ជា​ប្រយោជន៍​យុត្តិធម៌​ ​នៃ​សំណុំរឿង​ ​និង​បានសម្រេច​ចាត់​របៀប​ស៊ើបអង្កេត​។​ ​ក្នុងអំឡុងពេល​នៃ​កិច្ច​ស៊ើបអង្កេត​នេះ​ ​មេធាវី​ការពារ​ក្តី​របស់​ជនជាប់ចោទ​ ​៤រូប​ ​បាន​ដាក់ពាក្យសុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ​និង​មានការ​បញ្ជាក់​ពី​មូលហេតុ​ជា​អំណះអំណាង​ ​។​

​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​ ​បន្ត​ថា​ ​ការ​បើក​ការ​ស៊ើបសួរ​បន្ថែម​ ​អាច​ត្រូវការ​រយៈពេល​យូរ​បន្ថែម​ទៀត​ ​ដោយសារ​សំណុំរឿង​នេះ​មាន​លក្ខណៈ​ស្មុគស្មាញ​។​ ​ព្រម​ជាមួយគ្នា​នេះ​ ​កម្រិត​នៃ​ភស្តុតាង​ទាក់ទង​នឹង​ជនជាប់ចោទ​ ​ដែល​បាន​ដាក់ពាក្យសុំ​នៅ​មានកម្រិត​ ​ហើយ​ក្រុមប្រឹក្សា​យល់ថា​ ​ការ​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នេះ​ ​ដោយសារ​ពុំ​មាន​តម្រុយ​ភស្តុតាង​ណាមួយ​ ​ដែល​បញ្ជាក់​ពី​មូលហេតុ​ចាំបាច់​នៃ​ការ​ឃុំខ្លួន​បណ្តោះអាសន្ន​តាម​មាត្រា​ ​២០៥​ ​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ទេ​។​

​ក្នុងចំណោម​ជនជាប់ចោទ​ទាំង​ ​៤នាក់​នេះ​ ​ក៏​មាន​ជនជាប់ចោទ​ដែល​មាន​សុខភាព​ទ្រុឌទ្រោម​ ​គប្បី​មាន​ភាព​ងាយស្រួល​ក្នុង​ការថែទាំ​ព្យាបាល​ ​ដោយ​ពេទ្យ​ជំនាញ​ឯកទេស​ផង​ដែរ​ ​។​
​ការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នេះ​ ​ត្រូវ​បាន​ជំនួស​ដោយ​ការ​ដាក់​ឱ្យ​ជនជាប់ចោទ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ ​តាម​លក្ខខណ្ឌ​ចំពោះ​ជនជាប់ចោទ​ឈ្មោះ​ ​១​-​ ​ថោង​ ​សា​រ៉ាត់​ ​២​-​ ​ហួយ​ ​ចាន់​ថុល​ ​៣​-​ ​មាស​ ​សម្បត្តិ​ ​ហៅ​ ​ទូច​ ​និង​ ​៤​-​ ​ឈ្មោះ​ ​ឃុន​ ​ចិ​ត្រា​ ​ដូច​ខាងក្រោម​ ​៖​
​១​-​ ​ជនជាប់ចោទ​ ​មិន​ត្រូវ​ចាកចេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដោយ​មិន​មានការ​អនុញ្ញាត​ពី​តុលាការ​ ​។​
​២​-​ ​ហាម​ផ្លាស់​ប្តូរ​លំនៅ​ដ្ឋាន​ ​។​
​៣​-​ ​ត្រូវ​បង្ហាញខ្លួន​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​រៀងរាល់​សប្តាហ៍​ទី១​ ​រៀងរាល់​ខែ​ ​។​
​៤​-​ ​ចូល​បង្ហាញខ្លួន​តាម​ការ​កោះហៅ​របស់​តុលាការ​ ​ឬ​ ​អាជ្ញាធរ​មានសមត្ថកិច្ច​ដែល​ចាត់តាំង​ដោយ​តុលាការ​ ​។​

​ការសម្រេច​របស់​សាលាឧទ្ធរណ៍​បែបនេះ​ ​ដោយ​ផ្អែក​ទៅលើ​មាត្រា​ ​៣៨​ ​នៃ​រដ្ឋធម្មនុញ្ញ​ ​មាត្រា​ ​២០៣​ ​មាត្រា​ ​២០៥​ ​មាត្រា​ ​២២០​ ​មាត្រា​ ​២២៣​ ​មាត្រា​ ​២២៦​ ​មាត្រា​ ​៣០៧​ ​មាត្រា​ ​៣៨៧​ ​មាត្រា​ ​៣៩៦នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ ​។​

​សូម​បញ្ជាក់​ថា​ ​លោក​ ​ថោង​ ​សា​រ៉ាត់​ ​និង​អង្គរក្ស៤នាក់​ ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃទី២៦​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​កន្លងទៅ​ ​ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់មួយជីវិត​ ​ករណី​បាញ់សម្លាប់​ឧកញ៉ា​ ​អ៉ឹង​ ​ម៉េ​ង​ជឺ​ ​ថៅកែ​ស៊ីម៉ង់​សញ្ញា​ត្បូង​ ​។​ ​ប៉ុន្តែ​ក្រោយ​សំណុំរឿង​ដល់​សាលាឧទ្ធរណ៍​ ​ក៏​មានការ​សម្រេច​ដោះលែង​អោយ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ​តែម្តង​។​
​ហេតុការណ៍​បាញ់សម្លាប់​លោក​ឧកញ៉ា​ ​អ៉ឹង​ ​ម៉េ​ង​ជឺ​ ​បាន​កើតឡើង​ ​វេលា​ម៉ោង​ ​៧​៖​១៨នាទី​យប់​ ​ថ្ងៃទី២២​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៤​ ​ខណៈ​ពេល​ ​លោក​ចុះពី​រថយន្ត​ ​ដើម្បី​ទៅ​ទិញ​ផ្លែឈើ​នៅមុខ​ហាង​លក់​ផ្លែឈើ​ ​ឡោ​ ​តិច​សេង​ ​ស្ថិតនៅ​ផ្លូវ​លេខ២៧៤​ ​សង្កាត់​ទួលស្វាយព្រៃ​ទី២​ ​ខណ្ឌចំការមន​ ​រាជធានី​ភ្នំពេញ​៕​

អត្ថបទ៖ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង