ការ​យកពន្ធ​គយ​របស់​លោក​ ​ត្រាំ​ ​ធ្វើ​ឱ្យ​ចិន​ខាតបង់​ប្រាក់​ ​៣៥ពាន់​លាន​ដុល្លារ​ ​និង​ប៉ះពាល់​សេដ្ឋកិច្ច​ប្រទេស​ទាំងពីរ​

បរទេស​៖​ ​ការសិក្សា​មួយ​របស់​ ​អ.ស.ប​ ​បាន​បង្ហាញ​នៅ​ថ្ងៃអង្គារ​ ​ទី៥​ ​ខែវិច្ឆិកា​ ​ថា​ ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​សេដ្ឋកិច្ច​កំពូល​ទាំង​ ​២​ ​លើ​ពិភពលោក​ ​បាន​កាត់បន្ថយ​ការនាំចូល​ទំនិញ​ចិន​ពី​សហរដ្ឋអាមេរិក​ជាង​មួយ​ភាគ​បួន​ ​ឬ​ ​៣៥​ ​ពាន់​លាន​ដុល្លារ​នៅ​ឆមាស​ទី​ ​១​ ​នៃ​ឆ្នាំនេះ​ ​និង​បាន​ធ្វើ​ឱ្យ​តម្លៃ​ទំនិញ​អាមេរិក​កើនឡើង​។​

​ទីក្រុង​ប៉េកាំង​ ​និង​ទីក្រុង​វ៉ាស៊ីនតោន​ ​បាន​ជាប់​គាំង​ ​នៅក្នុង​ជម្លោះ​ពាណិជ្ជកម្ម​អស់​រយៈពេល​ ​១៦ខែ​មក​ហើយ​ ​ទោះបីជា​មាន​ក្តី​សង្ឃឹមថា​ ​កិច្ច​ព្រមព្រៀង​ដំបូង​ ​ដែល​ផ្តល់​ការ​ធូរស្បើយ​ខ្លះ​ ​អាច​នឹង​ត្រូវ​ចុះហត្ថលេខា​ ​នៅក្នុង​ខែ​នេះ​ក៏ដោយ​ចុះ​។​

​ប្រសិនបើ​បរាជ័យ​នោះ​ ​ស្ទើរតែ​រាល់​ទំនិញ​ចិន​នាំចូល​ទៅ​សហរដ្ឋអាមេរិក​ដែល​មានតម្លៃ​ជាង​ ​៥០០​ ​ពាន់​លាន​ដុល្លារ​ ​អាច​នឹង​ត្រូវ​ជាប់ពន្ធ​។​

​របាយការណ៍​របស់​ ​UNCTAD​ ​បាន​បង្ហាញថា​ ​ការនាំចូល​ទំនិញ​របស់​សហរដ្ឋអាមេរិក​ពី​ប្រទេស​ចិន​ ​បាន​ធ្លាក់ចុះ​ដល់​ ​៩៥​ ​ពាន់​លាន​ដុល្លារ​ ​ក្នុង​ចន្លោះ​ខែមករា​ ​និង​ខែមិថុនា​ ​បើ​ប្រៀបធៀប​នឹង​ ​១៣០​ ​ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន​ ​ខណៈ​ការនាំចូល​ទំនិញ​មិន​មាន​ពន្ធ​មាន​ស្ថិរភាព​ជាទូទៅ​។​

​លោក​ ​Alessandro​ ​Nicita​ ​សេដ្ឋវិទូ​នៅ​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​ ​បាន​និយាយ​ថា​ ​ក្នុងរយៈពេល​កន្លងមក​ ​ទំហំ​នៃ​ការខាតបង់​នៃ​ការនាំចេញ​របស់​ចិន​ ​បាន​កើនឡើង​នៅពេល​ដែល​ពន្ធគយ​ ​បាន​កើនឡើង​ចំពោះ​គ្រឿងម៉ាស៊ីន​ក្នុង​ការិយាល័យ​ ​និង​ឧបករណ៍​ទំនាក់ទំនង​ ​ដែល​បាន​ធ្លាក់ចុះ​ចំនួន​ ​១៥​ ​ពាន់​លាន​ដុល្លារ​។​

​ការសិក្សា​មិនបាន​វិភាគ​ពី​ផល​ប៉ះពាល់​នៃ​ពន្ធគយ​ចិន​ ​លើ​ការនាំចូល​ពី​សហរដ្ឋអាមេរិក​ទេ​ ​ព្រោះ​ទិន្នន័យ​លម្អិត​មិនទាន់​មាននៅ​ឡើយ​។​ ​វា​ក៏​មិនបាន​ចាប់​យក​ដំណាក់កាល​ចុងក្រោយ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ផង​ដែរ​ ​-​ ​រួម​ទាំង​ពន្ធ​ ​១០​ ​ភាគរយ​លើ​ទំនិញ​បន្ថែម​ ​១២៥​ ​ពាន់​លាន​ដុល្លារ​ដែល​ចូលជាធរមាន​នៅ​ថ្ងៃទី​ ​១​ ​ខែកញ្ញា​ ​លើស​ពី​ការ​កត់សម្គាល់​ថា​ ​វា​ទំនងជា​បន្ថែម​ការខាតបង់​ដែល​មានស្រាប់​។​

​ការសិក្សា​នេះ​ ​បាន​រក​ឃើញថា​ ​កោះ​តៃវ៉ាន់​ ​មានឈ្មោះ​ជា​អ្នកទទួល​ផល​ធំជាង​គេ​ពី​“​ ​ការ​ធ្វើ​ពិពិធ​កម្ម​ពាណិជ្ជកម្ម​”​ ​ជាមួយនឹង​ទឹកប្រាក់​ចំនួន​ ​៤,២​ ​ពាន់​លាន​ដុល្លារ​ ​ក្នុង​ការនាំចេញ​បន្ថែម​ទៅកាន់​សហរដ្ឋអាមេរិក​នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំ​ ​២០១៩​៕​

You can share this !

Loading...
អត្ថបទទាក់ទង