រទេះ​ ​និង​ត្រាក់ទ័រ​ដឹកឈើ​ជាច្រើន​គ្រឿង​ ​ត្រូវ​បាន​ក្រុមល្បាត​ ​ឃាត់​ ​និង​ឱ្យ​បញ្ឈប់​សកម្មភាព​

ពោធិ៍សាត់​៖​ ​ក្រុមល្បាត​របស់​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ​ ​Wildlife​ ​Alliance​ ​Cambodia​ ​បាន​បញ្ឈប់​សកម្មភាព​រទេះដឹក​ឈើ​ចំនួន​ ​១៧គ្រឿង​ ​និង​ត្រាក់ទ័រ​ដឹកឈើ​ចំនួន​ ​៤គ្រឿង​ ​នៅ​ជំរំ​មួយ​ដែល​ជាទី​តាំង​សម្រាប់​បម្រើការ​ដល់​ការ​កាប់​ឈើ​ខុសច្បាប់​ចំនួន​ ​១១កន្លែង​ ​ព្រមទាំង​រឹបអូស​បាន​ ​រណារ​យន្ត​ ​និង​កាំភ្លើង​សម្រាប់​ការ​បរបាញ់​ជាច្រើន​ទៀតផង​ដែរ​។​

​ក្រុមល្បាត​របស់​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ​ ​បានឱ្យ​ដឹង​នៅ​ថ្ងៃទី៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩ថា​ ​ក្រុម​រទេះ​ ​និង​ត្រាក់ទ័រ​ទាំងអស់​នោះ​ ​បាន​ចូល​ទៅ​កាប់​ ​និង​ដឹកជញ្ជូន​ឈើ​ពី​ក្នុង​ព្រៃ​ ​និង​បរបាញ់​សត្វព្រៃ​ដោយ​ខុសច្បាប់​ ​នៅ​ជួរភ្នំ​ក្រវាញ​ក​កណ្តាល​ ​នៃ​ខេត្តពោធិ៍សាត់​ ​ប៉ុន្តែ​ក្រុម​ក្រុមល្បាត​ ​មិនបាន​បញ្ជាក់​ពី​អំពី​ចំណាត់ការ​យ៉ាងណា​នៅឡើយ​ទេ​ ​ក្រោយពី​ចាប់​ឃាត់​សកម្មភាព​ទាំងនោះ​។​

​សូម​បញ្ជាក់​ថា​ ​រទេះ​ ​និង​ត្រាក់​ទ័ត​ទាំងនោះ​ ​ត្រូវ​បាន​ចាប់​ផ្អាក​សកម្មភាព​នៅ​លើ​ផ្លូវ​ទាហានចាស់​ ​នៅ​ជួរភ្នំ​ក្រវាញ​កណ្តាល​ ​ជា​ផ្លូវ​ដែល​ក្រុម​មន្ត្រី​ឧទ្យានុ​រក្ស​ ​ធ្វើដំណើរ​ឆ្លងកាត់​ព្រៃ​ក្រាស់​ ​និង​ជាទី​កន្លែង​តែមួយគត់​នៃ​ព្រៃ​ដ៏​ល្អ​បំផុត​ ​និង​ជា​ដំណើរ​នៃ​ភាព​អង់អាច​។​ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹងពី​ក្រុមល្បាត​របស់​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ​៕​

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង