បុណ្យអុំទូក​ ​គួរ​ចង​ចាំ​ចំណុច​សំ​ខាន់​ៗ​ ​និង​ត្រៀមខ្លួន​ជា​ពលរដ្ឋ​ល្អ​ ​ថែមទាំង​ឈ្នះ​រង្វាន់​ទូរ​សព្ទ័​ ​2​ ​គ្រឿង​ពី​…​

ភ្នំពេញ​៖​ ​រំលង​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ​ឈាន​ចូល​ដល់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ​បណ្តែត​ប្រទីប​ ​សំពះព្រះខែ​ ​និង​អកអំបុក​ ​ដែល​ជា​បុណ្យប្រពៃណី​ជាតិ​យើង​ហើយ​។​ ​ដើម្បី​ញុំាង​ឱ្យ​ដំណើរ​កម្សាន្ត​ថ្ងៃបុណ្យ​អុំទូក​ ​បណ្តែត​ប្រទីប​ ​សំពះព្រះខែ​ ​និង​អកអំបុក​ ​របស់​លោកអ្នក​កាន់តែ​មានន័យ​ ​ពោរពេញ​ដោយ​ស្នាមញញឹម​ ​និង​អនុស្សាវរីយ៍​ជាមួយ​គ្រួសារ​ ​រឺ​ជួបជុំ​មិត្តភក្តិ​មានគ្នាច្រើន​នាក់​ ​ថតរូប​ពេលយប់​ ​រឺ​ទី​ងងឹត​ច្បាស់​ ​ថតរូប​បាញ់កាំជ្រួច​ ​សម្រស់​រាជធានី​ ​និង​ភាព​ស្រស់​ត្រកាល​នៃ​ព្រះបរមរាជវាំង​ ​រឺ​មាត់ទន្លេ​ ​ល្អ​បំផុត​គឺ​ ​ត្រូវ​ប្រើ​ស្មា​ត​ហ្វូ​នកូ​នកា​ត់​ ​ ​OPPO​ ​Reno2​ ​F​ ​ដែល​មានមុខ​ងារ​ថតរូប​ទូលាយ​ ​ថតរូប​ច្បាស់​នៅ​ទី​ងងឹត​ ​រឺ​ពេលយប់​។​

​កាន់តែ​ពិសេស​ ​សូមកុំ​ភ្លេច​អញ្ជើញ​ទៅ​ទស្សនា​ស្តង់​ ​OPPO​ ​ស្ថិតនៅ​កោះ​ពេជ្រ​ ​ដោយ​ចូលរួម​លេង​ហ្គេម​ថតរូប​ ​ដើម្បី​ឈ្នះ​រង្វាន់​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​។​ ​ក្រៅពី​នេះ​ ​លោកអ្នក​អាច​ចូលរួម​កម្មវិធី​ ​“​ប្រកួត​ថតរូប​ ​#​OPPO_WaterFestival_Storygrapher​ ​និង​សរសេរ​សាច់រឿង​ស្តីអំពី​បុណ្យអុំទូក​ ​ដើម្បី​ឈ្នះ​រង្វាន់​ស្មា​ត​ហ្វូ​នកូ​នកា​ត់​ ​OPPO​ ​Reno2F​ ​ចំនួន​ពីរ​គ្រឿង​ ​និង​រង្វាន់​លើកទឹកចិត្ត​ ​Bluetooh​ ​Speaker​ ​ចំនួន5​ ​រង្វាន់​ ​ដោយ​គោរព​តាម​លក្ខ​ខ​ណ្ឌ​ងាយ​ៗ​ ​ដូចជា​ ​បង្ហោះ​រូប​ ​១​-​៤​ ​សន្លឹក​ ​ភ្ជាប់​ជាមួយ​សេចក្តី​អធិប្បាយ​សាច់រឿង​នៃ​រូប​ទាំងនោះ​ ​លើ​ហ្វេ​សបុ​ក​ ​រួច​ដាក់ជា​ ​Public​ ​ដោយ​សរសេរ​ពាក្យ​ ​ ​#​OPP_WaterFestival_Storygrapher​។​ ​សម្រាប់​ព័ត៌មាន​លម្អិត​ ​សូម​ចូល​ទៅកាន់​តំណរ​នេះ​ ​https​:​/​/​bit.ly​/​2rglBM3​ ​។​

​ទន្ទឹម​នឹង​ភាព​សប្បាយរីករាយ​ ​សូម​ពុក​ម៉ែ​បងប្អូន​ ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ ​និង​យកចិត្ត​ទុកដាក់​ចំពោះ​សន្តិសុខ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ដូច​ខាងក្រោម​នេះ​៖​

​ទីមួយ​៖​ ​ជៀសវាង​ពាក់​គ្រឿងអលង្ការ​ច្រើនហួស​ហេតុ​ ​ហើយ​សូម​បង្កើន​នូវ​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ទ្វេដង​លើ​កាបូប​លុយ​ ​ទូរស័ព្ទ​ដៃ​ ​រឺ​របស់របរ​មាន​តម្លៃ​ផ្សេង​ៗ​ ​ដូច​ពាក្យចាស់​ពោល​ថា​ ​“​ប្រហែស​បាត់​ប្រយ័ត្ន​គង់​”​។​

​ទីពីរ​៖​ ​ជៀស​វាង​ប្រ​ជៀត​គ្នា​ ​រឺ​ទៅលេង​នៅ​កន្លែង​បណ្តុំ​មនុស្ស​ច្រើន​ខ្លាំង​ ​ព្រោះ​ដើម្បី​បង្ការ​ហានិភ័យ​ដូចជា​បាត់​របស់របរ​មានតម្លៃ​ ​រឺ​វង្វេងគ្នា​។​

​ទីបី​៖​ ​ត្រៀម​ថ្នាំសង្កូវ​ ​ប្រេង​លាប​រឹត​ ​ប្រេងខ្យល់​ ​បង់​បិទ​ដំបៅ​តាម​ខ្លួន​ ​ដើម្បី​ងាយស្រួល​នៅពេល​ឈឺ​ ​ក្អូ​ត​ ​វិលមុខ​ ​ឬ​ជួប​គ្រោះថ្នាក់​តិចតួច​ដោយចៃដន្យ​។​

​ទី​បួន​៖​ ​ចូរ​ចងចាំ​លេខ​ទូរ​សព្ទ័​សំ​ខាន់​ៗ​ក្នុង​គ្រាអាសន្ន​៖​

​អគ្គីភ័យ​៖​ ​118​ ​/​ ​023​ ​723​ ​555​ ​/​ ​011​ ​997​ ​296​

​ស្ថានីយ៍​ប៉ូលី​ស​៖​ ​117​ ​/​ ​023​ ​366​ ​841​ ​/​ ​023​ ​720​ ​235​

​ស្ថានីយ៍​ប៉ូលី​ស​ចរាចរណ៍​៖​ ​023​ ​722​ ​067​ ​/​ ​012​ ​999​ ​999​ ​/​ ​023​ ​650​ ​6767​

​រថយន្ត​សង្គ្រោះ​បន្ទាន់​ ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ​៖​ ​119​ ​/​ ​023​ ​724​ ​891​ ​/​ ​023​ ​426​ ​948​ ​/​ ​016​ ​585​ ​108​

​រថយន្ត​សង្គ្រោះ​បន្ទាន់​ ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត​៖​ ​023​ ​217​ ​764​

​រថយន្ត​សង្គ្រោះ​បន្ទាន់​ ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​៖​ ​016​ ​909​ ​774​

​ម្យ៉ាងវិញទៀត​ ​សូម​ចូលរួម​ថែរក្សា​បរិស្ថាន​ ​និង​ទីក្រុង​ស្អាត​របស់​យើង​ ​អាច​ផ្តើម​ចេញពី​ខ្លួន​យើង​ ​ដោយ​ការ​យក​សំរាម​ដាក់​ក្នុង​ធុងសំរាម​។​ ​ក្នុងករណី​ពិបាក​ស្វែងរក​ធុងសំរាម​ព្រោះ​មនុស្ស​ច្រើនពេក​ ​លោកអ្នក​អាច​សម្លឹង​មើល​ ​ប៉េងប៉ោង​ពណ៌ស​ ​មាន​អក្សរ​ស្អាត​ ​បង្ហោះ​ខ្ពស់​ៗ​ ​គឺជា​កន្លែង​មាន​ធុងសំរាម​។​ ​ប្រសិនជា​ឈឺ​បត់ជើងតូច​ធំ​ ​សូម​ប្រើប្រាស់​នូវ​បង្គន់​អនាម័យ​ដែល​នៅ​ក្បែរ​លោកអ្នក​ជាងគេ​។​ ​បុណ្យអុំទូក​ឆ្នាំនេះ​ ​សង្ឃឹមថា​ប្រជាជន​កម្ពុជា​ ​នឹង​ជួយ​សម្អាត​ ​រឺ​យក​សំរាម​ដាក់​ក្នុង​ធុង​ ​ដូចដែល​បាន​សង្កេតមើល​ការ​សម្អាត​ស្អាត​ ​ក្រោយ​ការប្រកួត​បាល់​ទា​ត់​ធំៗ​កន្លងមក​!​

​គួរ​រំលឹក​ផង​ដែរ​ថា​ ​ពិធីបុណ្យ​នេះ​ ​មានកំណើត​តាំងពី​បុរាណកាល​មក​ហើយ​ ​បាន​ចែង​ទុក​ក្នុង​ឯកសារ​ជាតិ​ ​និង​អន្ដរ​ជាតិ​ ​ឬ​ ​តាម​សិលាចារឹក​ ​នៃ​ប្រាសាទ​ជាដើម​។​ ​ពិធីបុណ្យ​នេះ​ ​រីកចម្រើន​យ៉ាង​ខ្លាំង​នៅក្នុង​សង្គម​ខ្មែរ​ ​នា​សម័យ​អង្គរ​ ​ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័នទី7​ ​សតវត្ស​ទី12​ ​និង​ ​សម័យ​លង្វែក​ ​ព.ស​.​2071​ ​/​ ​គ.ស​.​1528​។​

គ្រាន់តែថតរូប ក៏ឈ្នះរង្វាន់! ឈ្នះស្មាតហ្វូនកូនកាត់ OPPO Reno2 F ចំនួន 2គ្រឿង និងរង្វាន់ជាច្រើនទៀត  ចូលរួមប្រកួតថតរូប និងសរសេរសាច់រឿងស្តីអំពីបុណ្យអុំទូក ដើម្បីមានឱកាសឈ្នះរង្វាន់យ៉ាងច្រើនពីក្រុមហ៊ុន OPPO!

លក្ខខណ្ឌចូលរួម៖ ថតរូប 1 ឬច្រើនបំផុត 4 ពីពិធីបុណ្យអុំទូក ជាមួយនឹងការសរសេរសាច់រឿងអំពីរូបទាំងនោះ ហើយ Post នៅលើគណនី Facebook ផ្ទាល់ខ្លួនជា Public ជាមួយនឹង Hastag: #OPPO_WaterFestival_Storygrapher អាចចូលរួមបានគ្រប់ម៉ូឌែលស្មាតហ្វូនទាំងអស់ និងអាចកែសម្រួលបានតិចតួច ឱ្យត្រូវតាមពណ៌ធម្មជាតិ និងស្ថានភាពជាក់ស្តែង។ បេក្ខជនអាចដាក់រូបប្រកួតបានតែម្តង ឬ Post តែម្តងប៉ុណ្ណោះ។ កម្មវិធីនេះ ចាប់ផ្តើមនៅថ្ងៃទី0៥ ដល់ ២0 ខែវិច្ឆិកា ឆ្នាំ2019 ហើយនឹងប្រកាសឈ្មោះអ្នកឈ្នះនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើផេកហ្វេសប៊ុកផ្លូវការ OPPO!

វិធីជ្រើសរើសអ្នកឈ្នះ ៖ ផ្អែកលើគុណភាពរូប ជាមួយនឹងអត្ថន័យនៃការសរសេរសាច់រឿងដែលល្អបំផុត ធ្វើបានត្រឹមត្រូវទៅតាមលក្ខខណ្ឌដែលបានកំណត់ ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌ ដោយមិនចាំបាច់ជម្រាបដំណឹងជូនមុន! #OPPO_WaterFestival_Storygrapher

OPPO ៕

You can share this !

Loading...
អត្ថបទទាក់ទង