ពលករ​នេសាទ​ខ្មែរ​ម្នាក់​ ​ជាប់​លើ​កោះដាច់​ស្រយាល​នៅ​ឥណ្ឌូណេស៊ី​ ​ចង់​ត្រឡប់​មក​ផ្ទះ​វិញ​

ឥណ្ឌូណេស៊ី​៖​ ​ប្រភព​កាសែត​បាងកក​ប៉ុស្តិ៍​ ​បានឱ្យ​ដឹង​នៅ​ថ្ងៃទី៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩នេះ​ ​ថា​ ​ពលករ​ខ្មែរ​ម្នាក់​ ​ដែល​បាន​ទៅ​ធ្វើការ​នៅ​លើ​ទូក​នេសាទ​របស់​ម្ចាស់​ដែល​ជា​ជនជាតិ​ថៃ​ ​កំពុង​ជាប់​នៅ​លើ​កោះដាច់​ស្រយាល​មួយ​ ​នៅក្នុង​ដែនទឹក​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​។​

​ថ្លៃ​ង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ ​អ្នកគ្រប់គ្រង​អង្គការ​បណ្ដាញ​លើកកម្ពស់​សិទ្ធិពល​ករ​ ​LPN​ ​លោកស្រី​ ​Patima​ ​Tungpuchayakul​ ​បាន​អះអាង​ថា​ ​អ្នកនេសាទ​ចំនួន​ ​៥៤នាក់​ ​ដែល​ជាប់​នៅ​លើ​កោះ​ ​ឈ្មោះ​ ​Tuan​ ​នៅ​ឥណ្ឌូណេស៊ី​ ​មាន​ ​ជនជាតិ​ថៃ​ចំនួន​ ​៨នាក់​,​ ​មីយ៉ាន់ម៉ា​ ​៤៤នាក់​,​ ​កម្ពុជា​ ​១នាក់​ ​និង​ ​ឡាវ​ ​១នាក់​ ​។​ ​លោកស្រី​បន្ថែម​ថា​ ​អ្នកនេសាទ​ ​និង​ពលករ​នេសាទ​ទាំងនោះ​ ​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​ ​និង​មានបំណង​ត្រឡប់​មកកាន់​ប្រទេសកំណើត​របស់​ពួកគេ​វិញ​។​

​លោកស្រី​ ​Patima​ ​បាន​បន្ត​ថា​ ​អង្គការ​របស់​លោកស្រី​ ​បាន​ព្យាយាម​ជួយ​ឱ្យ​ពួកគេ​ ​បាន​ត្រឡប់មកវិញ​ ​ក៏ប៉ុន្តែ​ឯកសារ​របស់​ពួកគេ​ ​ត្រូវ​បាន​ម្ចាស់​ទូក​រក្សាទុក​ ​ហើយ​បាន​រត់គេច​ខ្លួន​ ​បោះបង់​ពួកគេ​ចោល​ ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ ​ខណៈ​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ ​បាន​ធ្វើ​ប្រតិបត្តិ​ការ​បង្ក្រាប​ការ​នេសាទ​ខុសច្បាប់​ ​ក្នុង​ដែនទឹក​របស់​ខ្លួន​៕​

ប្រភព៖ Bangkok Post

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង