ក្រសួងបរិស្ថាន​ ​បាន​បំពាក់អាវុធ​វែង​ ​ចំនួន​ ​១២១០ដើម​ ​ដល់​មន្ត្រី​ឧទ្យានុ​រក្ស​ដើម្បី​ចុះ​ល្បាត​ការពារ​ធនធាន​ធម្មជាតិ​

ភ្នំពេញ​៖​ ​គិត​មកទល់​ពេលនេះ​ ​ក្រសួងបរិស្ថាន​ ​បាន​បំពាក់អាវុធ​ចំនួន​ ​១២១០ដើម​ ​ដល់​មន្ត្រី​ឧទ្យានុ​រក្ស​ ​ដើម្បី​ល្បាត​ការពារ​ធនធាន​ធម្មជាតិ​ ​និង​ក្រោយពេល​ដែល​មាន​មន្ត្រី​អនុ​ទ្យា​ននុ​រក្ស​ ​៣នាក់​ ​បាន​ស្លាប់​ ​និង​របួស​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ ​លោក​ ​នេត្រ​ ​ភក្ត្រា​ ​រដ្ឋលេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ ​បានឱ្យ​ដឹង​ថា​ ​ក្រសួងបរិស្ថាន​ ​បាន​ស្នើ​ទៅ​ក្រសួងការពារជាតិ​ ​និង​ក្រសួងមហាផ្ទៃ​ ​កាលពី​ខែកញ្ញា​ ​ឆ្នាំ២០១៩​ ​ដើម្បី​បំពាក់អាវុធ​ ​ប្រភេទ​ ​CKC​ ​ដល់​មន្ត្រី​ឧទ្យានុ​រក្ស​ប្រមាណ​ ​១​ ​២០០នាក់​ ​នៅ​ទូទាំង​ប្រទេស​ ​ដើម្បី​ប្រើប្រាស់​ក្នុង​ពេល​ដើរ​ល្បាត​ក្នុង​ដែន​សមត្ថកិច្ច​ដែល​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន​ ​ក្នុង​គោលបំណង​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​ការពារ​ធនធាន​ធម្មជាតិ​ ​និង​អភិរក្ស​ជីវចម្រុះ​ឱ្យ​បាន​គង់វង្ស​។​

​បើ​តាម​លោក​ ​នេត្រ​ ​ភក្ត្រា​ ​ក្នុងរយៈពេល​ ​១​ ​ឆ្នាំ​ចុងក្រោយ​នេះ​ ​មន្ត្រី​ឧទ្យានុ​រក្ស​ ​៣នាក់​ ​បាន​រងគ្រោះ​ថ្នាក់​ពេល​បំពេញការងារ​ ​ក្នុង​នោះ​ ​ស្លាប់​ ​១នាក់​ ​របួស​ ​២នាក់​ ​ដោយ​ការ​បាញ់​របស់​ព្រានព្រៃ​នៅក្នុង​ខេត្តមណ្ឌលគិរី​ ​និង​របួស​ដោយ​ការ​កាប់​របស់​ជនល្មើស​ ​ដែល​ចូល​កាប់​រុករាន​ទន្ទ្រាន​ដីធ្លី​នៅ​ខេត្តកំពង់ធំ​។​

​យោង​តាម​របាយការណ៍​របស់ក្រ​សួង​បរិស្ថាន​ ​បានឱ្យ​ដឹង​ថា​ ​មាន​មន្ដ្​រី​ឧទ្យានុ​រក្ស​ ​សរុប​ចំនួន​ ​១​ ​៣២៣នាក់​ហើយ​ ​ដែល​បាន​ធ្វើសច្ចា​ប្រណិធាន​ជា​មន្ដ្​រី​នគរ​បា​លយុ​ត្ដិ​ធម៌​ ​និង​ភ្នាក់ងារ​នគរ​បា​លយុ​ត្ដិ​ធម៌​។​ ​ក្នុង​នោះ​ ​ក្រសួង​ ​ក៏បាន​សហការ​ជាមួយ​ក្រសួងការពារជាតិ​ក្នុង​ការ​បណ្ដុះ​បណ្ដា​លម​ន្ដ្រី​ឧទ្យានុ​រក្ស​ ​ដើម្បី​ពង្រឹង​សមត្ថភាព​លើ​នីតិវិធី​ល្បាត​ ​ប្រើប្រាស់​ ​និង​ថែទាំ​អាវុធ​នៅ​សាលា​នាយទាហាន​សកម្ម​ត្នា​ត​ពង​ផង​ដែរ​។​

​សូម​បញ្ជាក់​ថា​ ​តំបន់ការពារធម្មជាតិ​ដែល​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន​ ​មាន​ចំនួន​ ​៥៧​ ​កន្លែង​មាន​ទំហំ​ប្រមាណ​ ​៧​ ​២៤៩​ ​០២៤​ ​ហិ​ក​តា​ ​ក្នុង​នោះ​ ​មាន​ឧទ្យានជាតិ​ចំនួន​ ​១២កន្លែង​,​ ​ដែនជម្រកសត្វព្រៃ​ចំនួន​ ​២០កន្លែង​,​ ​តំបន់ការពារទេសភាព​ចំនួន​ ​១២កន្លែង​,​ ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ចំនួន​ ​៨កន្លែង​,​ ​តំបន់​រ៉ាម​សារ​ចំនួន​ ​៥កន្លែង​,​ ​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ចំនួន​ ​២កន្លែង​ ​និង​របៀង​អភិរក្ស​ជីវសាស្ត្រ​ចម្រុះ​ចំនួន​ ​៣កន្លែង​៕​

ដោយ៖ សិរី វឌ្ឍ

You can share this !

Loading...
អត្ថបទទាក់ទង