FIFA​ ​និង​ ​AFC​ ​ឯកភាព​បង្កើត​ពានរង្វាន់​ ​Club​ ​Championship​ ​តំបន់​អាស៊ាន​

​អាស៊ាន​៖​ ​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក​ ​FIFA​ ​និង​ ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​ ​AFC​ ​បាន​ឯកភាព​លើ​ការបង្កើត​ពានរង្វាន់​ ​Asean​ ​Club​ ​Championship​ ​ដែល​មានការ​ចូលរួម​ពី​ក្លិប​បាល់ទាត់​អាជីព​ចំនួន​ ​១២​ ​ដែល​ជាស​មា​ជិ​ក​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន​ ​AFF​ ​។​

​ពានរង្វាន់​ ​Asean​ ​Club​ ​Championship​ ​ប្រចាំ​តំបន់​អាស៊ាន​ ​ហៅ​កាត់​ ​ACC​ ​នឹង​ចាប់ផ្ដើម​ដំណើរការ​ ​ចាប់ពី​ឆ្នាំ២០២០តទៅ​។​ ​សហព័ន្ធ​បាល់ទាត់​អាស៊ាន​ ​នឹង​ទទួលរ៉ាប់រង​រៀបចំ​ការប្រកួត​ពានរង្វាន់​ប្រចាំ​តំបន់​មួយ​នេះ​។​ ​ចំពោះ​ ​ក្លិប​បាល់ទាត់​អាជីព​ដែល​អាច​មានឱកាស​ចូលរួម​ប្រកួតប្រជែង​ក្នុង​ពានរង្វាន់​នេះ​ ​នឹង​ទទួល​បាន​ទឹកប្រាក់​រង្វាន់​ដែល​នឹង​ត្រូវ​បាន​កំណត់​ទៅតាម​វគ្គ​នី​មួយ​ៗ​ ​ហើយ​ប្រាក់​រង្វាន់​នឹង​កើនឡើង​ជាលំដាប់​ ​នៅពេល​ក្លិប​នី​មួយ​ៗ​ ​ឆ្លងផុត​ពី​វគ្គ​មួយ​ទៅ​វគ្គ​មួយ​។​

​ប្រធាន​ ​FIFA​ ​លោក​ ​Gianni​ ​Infantino​ ​និង​ ​ប្រធាន​ ​AFC​ ​លោក​ ​Salman​ ​bin​ ​Ebrahim​ ​Al​ ​Khalifa​ ​បាន​ធ្វើការ​អបអរសាទរ​ ​និង​គាំទ្រ​ពេញទំហឹង​ចំពោះ​ការបង្កើត​ពានរង្វាន់​ ​ACC​ ​។​ ​ប្រធាន​ ​AFF​ ​លោក​ ​ខៀវ​ ​សា​ម៉េ​ត​ ​បាន​លើកឡើង​ថា​ ​ពានរង្វាន់​ ​ACC​ ​នឹង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ក្រុមបាល់ទាត់​ជម្រើសជាតិ​នៃ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ ​និង​ទាញ​ចំណូល​បន្ថែម​សម្រាប់​ក្លិប​ ​ក៏ដូចជា​ ​លី​គ​បាល់ទាត់​ទាំងឡាយ​ក្នុង​តំបន់​ដែល​មាន​ប្រជាជន​ជាង​ ​៦៥០លាន​នាក់​នេះ​។​

​សូមជម្រាប​ថា​ ​ពានរង្វាន់​ ​ACC​ ​ត្រូវ​បាន​ឯកភាព​ក្នុង​កិច្ចប្រជុំ​ដែល​មាន​ថ្នាក់ដឹកនាំ​កំពូល​របស់​ ​AFF​ ​ចូលរួម​នៅ​ទីក្រុង​ហូជីមិញ​ ​កាលពី​សប្ដាហ៍​មុន​។​ ​សេចក្ដី​លម្អិត​ ​ជុំវិញ​ពានរង្វាន់​ ​ACC​ ​នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវការ​នៅ​ពេល​ឆាប់​ៗ​ខាងមុខនេះ​៕​

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង