អាជ្ញាធរ​ ​ហាម​ជនស៊ីវិល​ប្រើ​សម្លៀកបំពាក់​ ​ដែល​ប្រហាក់​ប្រហែល​ឯកសណ្ឋាន​កងកម្លាំង​ ​និង​វិទ្យុទាក់ទង​ ​ក្នុង​ព្រះរាជ​ពិធី​បុ​ណ្យ​អ៊ុ​ទូក​

ភ្នំពេញ​៖​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បាន​ជូនដំណឹង​ដល់​សាធារណជន​ ​និង​អាជីវករ​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ​ ​ដោយ​មិន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​សម្លៀកបំពាក់​ ​ដែល​មាន​អក្សរ​ ​POLICE​,​ ​PM​,​ ​ARMY​ ​ជាដើម​ ​និង​វិទ្យុទាក់ទង​ ​ក្នុង​ពេល​បុណ្យ​ឯករាជ្យជាតិ​ ​៩​ ​វិច្ឆិកា​ ​និង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ​ដោយសារ​ឯកសណ្ឋាន​ទាំងនោះ​ ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​ឯកសណ្ឋាន​កងកម្លាំង​ប្រដាប់​អាវុធ​។​

​យោង​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​នៅ​ថ្ងៃទី៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​ ​បានឱ្យ​ដឹង​ថា​ ​ការ​ហាម​ដូចនេះ​ ​គឺ​ដើម្បី​រក្សា​សន្តិសុខ​ ​សុវត្ថិភាព​ ​សណ្តាប់​ធ្នាប់​សាធារណៈ​ ​និង​របៀបរៀបរយ​សង្គម​ ​ឱ្យ​បាន​ល្អ​ប្រសើរ​ ​នៅក្នុង​អំឡុង​ពេល​បុណ្យ​ឯករាជ្យជាតិ​ ​៩​ ​វិច្ឆិកា​ ​និង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ​បណ្តែត​ប្រទីប​ ​និង​សំពះព្រះខែ​ ​អកអំបុក​ ​ឆ្នាំ២០១៩​។​

​លើស​ពីនេះ​ ​អាជ្ញាធរ​ ​ក៏​មិន​អនុញ្ញាត​ឱ្យ​ដាក់​លក់ដូរ​ ​ទិញ​ ​និង​ប្រើប្រាស់​នូវ​សម្លៀកបំពាក់​ ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​ឯកសណ្ឋាន​កងកម្លាំង​ប្រដាប់​អាវុធ​ ​ដែល​មាន​អក្សរ​ ​POLICE​ ​PM​ ​ARMY​ ​ជាដើម​ ​និង​វិទ្យុទាក់ទង​ ​ឬ​ឧប​ក​រណ៍​ផ្សេង​ៗ​ ​ដោយ​គ្មាន​ការអនុញ្ញាត​ ​ធ្វើ​ឱ្យ​មហាជន​មានការ​ភ័ន្តច្រឡំ​ថា​ជា​កម្លាំង​សមត្ថកិច្ច​ ​ហើយ​អាច​បន្លំ​ខ្លួន​ប្រព្រឹត្ត​បទ​ល្មើស​ផ្សេង​ៗ​ ​បង្កចលាចល​ក្នុង​សង្គម​។​

​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​ក៏បាន​ព្រមាន​ផង​ដែរ​ថា​ ​ជន​ណាមួយ​ដែល​ប្រើប្រាស់​នូវ​សម្លៀកបំពាក់​ ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​ឯកសណ្ឋាន​កងកម្លាំង​ប្រដាប់​អាវុធ​ ​ដោយ​គ្មាន​ការអនុញ្ញាត​នោះ​ ​ករណី​ទង្វើ​នេះ​ ​បង្ក​ជា​បទល្មើស​ជាក់ស្តែង​ ​ត្រូវ​ឃាត់ខ្លួន​ ​និង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​ទន្ទឹម​នេះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​ស្នើ​ឱ្យ​អាជ្ញាធរ​មានសមត្ថកិច្ច​ ​ជួយ​ពិនិត្យ​តាមដាន​ការលក់ដូរ​ ​ការប្រើ​ប្រាស់​សម្លៀកបំពាក់​ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​ឯកសណ្ឋាន​កងកម្លាំង​ប្រដាប់​អាវុធ​ ​និង​ការប្រើ​ប្រាស់​វិទ្យុទាក់ទង​ដែល​មិន​ប្រក្រតី​។​ ​ប្រសិនបើ​ពិនិត្យ​ឃើញថា​ ​មាន​សកម្មភាព​នេះ​កើតឡើង​ ​ត្រូវ​ចាត់វិធានការ​អប់រំ​ណែនាំ​ ​ឱ្យ​បញ្ឈប់​ការលក់ដូរ​ ​ការទិញ​ ​និង​ការប្រើ​ប្រាស់​ជាបន្ទាន់​។​ ​ក្នុងករណី​ទង្វើ​នេះ​ ​បង្ក​ជា​បទល្មើស​ជាក់ស្តែង​ត្រូវ​ឃាត់ខ្លួន​ ​និង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង