ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ ​ចង់​វិនិយោគ​ទឹក​ស្អាត​នៅ​ខេត្ត​ព្រះសីហនុ​

​ព្រះសីហនុ​៖​ ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ ​បាន​បង្ហាញ​ពី​បំណង​ចង់​វិនិយោគ​លើ​វិស័យ​ទឹក​ស្អាត​នៅ​ខេត្ត​ព្រះសីហនុ​ ​បន្ទាប់ពី​រាជធានី​ភ្នំពេញ​ ​និង​ខេត្តសៀមរាប​ ​ដោយសារ​មើលឃើញ​ពី​កំណើន​ប្រជាពលរដ្ឋ​ ​និង​ការ​អភិវឌ្ឍ​យ៉ាង​លឿន​ ​ហើយ​បញ្ហា​ទឹក​ស្អាត​ ​ក៏​ជា​តម្រូវការ​ចាំបាច់​ផង​ដែរ​។​

​គម្រោង​វិនិយោគ​នេះ​ ​ត្រូវ​បាន​បង្ហើប​ឱ្យ​ដឹង​ក្នុង​ជំនួប​រវាង​លោក​ ​គួច​ ​ចំរើន​ ​អភិបាលខេត្ត​ព្រះសីហនុ​ ​ជាមួយ​លោកស្រី​ ​EVA​ ​NGUYEN​ ​BINH​ ​ឯកអគ្គ​រដ្ឋទូត​បារាំង​ ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ​កាលពី​ថ្ងៃទី៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​។​

​ក្នុង​ជំនួប​ ​លោកស្រី​ ​EVA​ ​NGUYEN​ ​BINH​ ​មាន​លើកឡើង​ថា​ ​លោកស្រី​ ​បាន​មក​ខេត្ត​ព្រះសីហនុ​ ​កាលពី២ឆ្នាំមុន​ ​ហើយ​មកដល់​បច្ចុប្បន្ន​ ​ខេត្ត​នេះ​មានការ​អភិវឌ្ឍ​លឿន​។​ ​លោកស្រី​ ​បាន​បញ្ជាក់​បន្ថែម​ថា​ ​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​មក​ខេត្ត​ព្រះសីហនុ​នេះ​ ​គឺ​ពិនិត្យមើល​តំបន់​មួយចំនួន​ ​មាន​ដូចជា​ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ ​និង​កោះ​ឬស្សី​ ​ដែល​ជា​គម្រោង​វិនិយោគ​របស់​បារាំង​ ​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ ​ដែល​អភិវឌ្ឍន៍​ដោយ​សហគ្រាស​បារាំង​ ​និង​គម្រោង​អភិវឌ្ឍន៍​នៅក្នុង​ខេត្ត​ព្រះសីហនុ​។​

​លោកស្រី​ ​ឯកអគ្គ​រដ្ឋទូត​បារាំង​ ​បាន​បញ្ជាក់​ថា​ ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ ​បាន​សហការ​ជាមួយ​កម្ពុជា​ ​លើ​គម្រោង​ទឹក​ស្អាត​នៅ​រាជធានី​ភ្នំពេញ​ ​និង​ខេត្តសៀមរាប​ ​ហើយក៏​ចង់​មក​វិនិយោគ​ទឹក​ស្អាត​នៅ​ខេត្ត​ព្រះសីហនុ​នេះ​ផង​ដែរ​។​

​ជា​ការ​ឆ្លើយតប​ ​លោក​ ​គួច​ ​ចំរើន​ ​បាន​បង្ហាញ​ពី​ភូមិសាស្ត្រ​ ​និង​សក្តា​នុ​ពល​របស់​ខេត្ត​ព្រះសីហនុ​ ​ដែល​មាន​ឆ្នេរសមុទ្រ​ប្រវែង​ ​១៧៥គីឡូម៉ែត្រ​ ​និង​កោះ​ ​៣២​ ​។​ ​រាជរដ្ឋាភិបាល​ ​បាន​កំណត់​ខេត្ត​ព្រះសីហនុ​ ​ជា​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុ​បំណង​ ​ដែល​មាន​បណ្ដាញ​គមនាគមន៍​តភ្ជាប់​ ​មាន​កំពង់ផែ​ទឹកជ្រៅ​ ​ផ្លូវដែក​ ​ផ្លូវគោក​ ​ផ្លូវអាកាស​ ​និង​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ ​ដែល​អាច​រួចរាល់​នៅ​ចុងឆ្នាំ២០២២​។​

​ក្នុង​នោះ​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​ធ្វើ​សម្បទា​នព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ ​ទៅ​ឱ្យ​ក្រុមហ៊ុន​បារាំង​ ​ក្នុង​កិច្ច​សហប្រតិបត្តិ​ការជំរុញ​អភិបាលកិច្ច​។​ ​បច្ចុប្បន្ន​ ​មាន​ពលរដ្ឋ​មករ​ក​ស៊ី​នៅ​ខេត្ត​ព្រះសីហនុ​ ​បង្កើត​ជា​ក្លិប​ ​ភោជនីយដ្ឋាន​ ​ហើយ​ ​៩ខែ​ដើមឆ្នាំ២០១៩នេះ​ ​ភ្ញៀវ​ទេសចរ​បារាំង​ ​មកកាន់​ខេត្ត​ព្រះសីហនុ​ ​មាន​ចំនួន​ជាង​ ​១ម៉ី​ននា​ក់​ ​បើ​ធៀប​នឹង​ ​៩ខែ​ ​២០១៨​ ​កើន​ ​២,៥ភាគរយ​។​

​សូមជម្រាប​ថា​ ​ចាប់តាំងពី​ឆ្នាំ​ ​១៩៩២​ ​ប្រទេស​បារាំង​ ​បាន​ជួយ​កម្ពុជា​ក្នុង​ការ​ស្តារ​ ​និង​កសាង​បណ្តាញ​ទឹក​ស្អាត​ ​តាមរយៈ​ការ​ផ្តល់​ហិរញ្ញប្បទាន​ពីសំណាក់​រតនាគារ​បារាំង​ ​បន្ទាប់មក​ទៀត​តាមរយៈ​ជំនួយ​របស់​ទីភ្នាក់ងារ​ ​AFD​ ​ដែល​បាន​ផ្តល់​កម្ចី​គ្មាន​ការធានា​ពីរ​ដ្ឋ​ដំបូង​គេ​ចំនួន​ ​១១,១លាន​អឺ​រ៉ូ​ ​ដល់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​កាលពី​ឆ្នាំ២០០៦​ ​ដើម្បី​បង្កើន​ទ្វេដង​នូវ​សមត្ថភាព​រោងចក្រ​ផលិត​ទឹក​ស្អាត​ជ្រោយ​ចង្វា​រ​។​ ​ហិរញ្ញប្បទាន​ ​ផ្តល់​ជាបន្តបន្ទាប់​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ ​ដែល​មាន​ចំនួន​សរុប​ជាង​ ​៦១លាន​អឺ​រ៉ូ​ ​ចាប់តាំងពី​ឆ្នាំ២០០២មក​ ​បាន​ជួយ​រដ្ឋាករទឹក​ ​ពង្រីក​បណ្តាញ​ចែកចាយ​ទឹក​ប្រមាណ​ ​៨២៥គីឡូម៉ែត្រ​ផង​ដែរ​៕​

ដោយ៖ ហៀង រ័ត្ន

You can share this !

Loading...
អត្ថបទទាក់ទង