ស្លាប់១៥នាក់​ ​ក្នុង​ការ​បាញ់ប្រហារ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ​

ថៃ​៖​ ​សមត្ថកិច្ច​ថៃ​ ​និង​ជនស៊ីវិល​ចំនួន​ ​១៥នាក់​ ​បាន​ស្លាប់​ ​នៅ​ចំណុច​គោលដៅ​ត្រួតពិនិត្យ​មួយ​ ​នៅ​ស្រុក​ ​Muang​ ​ខេត្ត​យ៉ា​ឡា​ ​ប្រទេស​ថៃ​ ​កាលពី​យប់​ថ្ងៃអង្គារ​ ​ទី៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​ ​ក្នុង​ការ​ហេតុការណ៍​បាញ់ប្រហារ​រវាង​សមត្ថកិច្ច​ ​ទល់នឹង​ក្រុម​បះបោរ​ ​ដែល​មាន​គ្នីគ្នា​ប្រហែល​ ​១០នាក់​។​

​សមត្ថកិច្ច​ថៃ​ ​៤នាក់​ ​បាន​រង​របួស​ ​និង​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​ ​ជនស៊ីវិល​ ​៣នាក់​ទៀត​ ​បាន​រង​របួស​ ​និង​ត្រូវ​បាន​ព្យាបាល​នៅកន្លែង​កើតហេតុ​។​ ​អាជ្ញាធរ​បានឱ្យ​ដឹង​ថា​ ​ក្រុម​ដែល​បាន​បាញ់ប្រហារ​មក​លើ​កងកម្លាំង​សមត្ថកិច្ច​ ​បាន​ចូល​លួច​កាំភ្លើង​ ​៨ដើម​ ​នៅ​ចំណុច​ត្រួតពិនិត្យ​ខាងលើ​។​

​ទន្ទឹមគ្នា​នេះ​ ​ក្រុម​បះបោរ​បាន​ធ្វើសកម្មភាព​បាញ់ប្រហារ​លើ​ទៅ​គោលដៅ​ចំនួន២ផ្សេងទៀត​ផង​ដែរ​។​ ​សេចក្ដីរាយការណ៍​ឱ្យ​ដឹង​ថា​ ​មិន​មាន​អ្នក​ស្លាប់​ ​ឬ​រង​របួស​ឡើយ​ ​នៅក្នុង​ការ​បាញ់ប្រហារ​នៅ​ទីតាំង​ទាំងពីរ​៕​

ប្រភព៖ Bangkok Post

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង