ប្រធានាធិបតី​ចិន​ ​បង្ហាញ​ជំនឿ​ទុកចិត្ត​ខ្ពស់​លើ​មេដឹកនាំ​ក្រុង​ហុងកុង​

ចិន​៖​ ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​ ​ប្រធានាធិបតី​ចិន​លោក​ ​ស៊ី​ ​ជី​នពីង​ ​បាន​ប្រាប់​ ​មេដឹកនាំ​ក្រុង​ហុងកុង​លោកស្រី​ ​ខា​រី​ ​ឡាម​ ​ថា​ ​រដ្ឋាភិបាល​កណ្តាល​មានទំនុក​ចិត្ត​ខ្ពស់​លើ​ ​លោកស្រី​ ​និង​បាន​បន្ថែម​ថា​ ​ការបញ្ឈប់​ភាព​ចលាចល​ ​និង​ស្តារ​ស្ថិរភាព​ឡើងវិញ​ ​នៅតែ​ជា​ការងារ​សំខាន់​បំផុត​នៅ​ហុងកុង​។​

​កាលពី​សប្តាហ៍​មុន​ ​មាន​សេចក្តី​រាយការណ៍​ជាច្រើន​ ​បាន​និយាយ​ថា​ ​ទីក្រុង​ប៉េកាំង​ ​មាន​គម្រោង​ដក​ ​លោកស្រី​ ​ឡាម​ ​ចេញពី​តំណែង​មេដឹកនាំ​ក្រុង​ហុងកុង​ ​បន្ទាប់ពី​មានការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​រយៈពេល​ជាច្រើន​ខែ​ ​ដែល​បាន​ញាំញី​ទីក្រុង​មួយ​នេះ​។​

​ប៉ុន្តែ​លោក​ ​ស៊ី​ ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ​លោក​បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​លោកស្រី​ ​ឡាម​ ​នៅ​ឯ​កិច្ចប្រជុំ​មួយ​ក្នុង​ទីក្រុង​សៀងហៃ​។​

​គួរ​បញ្ជាក់​ថា​ ​ការ​តវ៉ា​នោះ​ដើមហេតុ​ចេញ​មក​ពី​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ការ​ធ្វើ​បត្យាប័ន​ ​ដែល​ត្រូវ​បាន​ ​លុបចោល​ទាំងស្រុង​ទៅ​ហើយ​។​ ​ប៉ុន្តែ​បើ​ទោះបីជា​សេចក្ដីព្រាង​ច្បាប់​នោះ​ ​ត្រូវ​បាន​លុបចោល​យ៉ាងណាក៏ដោយ​ ​ក៏​ការ​តវ៉ា​មិនបាន​បញ្ឈប់​ទេ​ ​ដោយ​បាន​វិវឌ្ឍ​ទៅជា​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ ​និង​ជា​ចលនា​ប្រឆាំង​នឹង​ចិនដីគោក​ថែមទៀត​ផង​៕​

ប្រភព៖ AFP

You can share this !

Loading...
អត្ថបទទាក់ទង