អាជីវករ​ដឹកទំនិញ​ ​តាម​ច្រក​ទ្វារ​ព្រំដែន​ម៉ឺនជ័យ​ ​ស្នើរ​ដ្ឋ​មន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​ជួយ​ដោះស្រាយ​បញ្ហា​មន្រ្តី​គយ​ ​យក​លុយ​ពី​ពួកគាត់​

​ព្រៃវែង​៖​ ​អាជីវករ​ដឹកទំនិញ​ ​ឆ្លងកាត់​តាម​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី​ ​ម៉ឺនជ័យ​ ​បាន​រិះគន់​ចំពោះ​ការ​ទារ​លុយ​ពី​ពួកគាត់​ពីសំណាក់​លោក​ ​គង់​ ​សឺ​ឌី​ ​មេគយ​ច្រក​ទ្វារ​ម៉ឺនជ័យ​ ​និង​បាន​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​ដោះស្រាយ​បញ្ហា​នេះ​។​

​បើ​តាម​អាជីវករ​អ្នក​ដឹកទំនិញ​ ​តាម​រថយន្ត​កូរ៉េ​ចំណុះ២តោន​កន្លះ​ ​ចេញពី​វៀតណាម​ ​ចូល​មក​លក់​នៅ​ខេត្ត​ត្បូងឃ្មុំ​ ​និង​កំពង់ចាម​ ​បាន​អះអាង​បន្ត​ដែរ​ថា​ ​ពួកគាត់​ដឹក​មួយ​ជើង​ ​ត្រូវ​បង់លុយ​ឱ្យ​ស្នាក់​ការ​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី​ម៉ឺនជ័យ​ ​ចំនួន១០ម៉ឺន​រៀល​ ​និង​បង់​ឱ្យ​ការិយាល័យ​គយ​ច្រក​ទ្វារ​ចំនួន២០ម៉ឺន​រៀល​ទៀត​ជាកំហិត​។​ ​រី​ឯ​រថយន្ត​កូរ៉េ​ ​ចំណុះ២តោន​កន្លះ​ ​ដឹក​ពូក​គ្រែ​ ​គ្រឿង​ ​ជ័រ​ ​តុ​ ​ទូ​ ​ពី​វៀតណាម​ ​ចូល​មក​ខ្មែរ​ ​១ជើង​បង់លុយ​ឱ្យ​ការិយាល័យ​គយ​ច្រក​ម៉ឺនជ័យ​ ​៣០ម៉ឺន​រៀល​ ​និង​បង់​ឱ្យ​ស្នាក់​ការ​ ​១៥ម៉ឺន​រៀល​។​

​ដោយឡែក​ ​រថយន្ត​ចំណុះ១តោន​កន្លះ​ ​ដឹក​ផ្លែឈើ​ចូល​ពី​វៀតណាម​ ​១ជើង​ ​បង់លុយ​ឱ្យ​ប្រធាន​ស្នាក់​ការ​ច្រក​ទ្វារ​ព្រំដែន​ម៉ឺនជ័យ​ ​១០ម៉ឺន​រៀល​ ​និង​បង់​ឱ្យ​ការិយាល័យ​គយ​ ​១៥ម៉ឺន​រៀល​ ​។​ ​ចំពោះ​រថយន្ត​ចំណុះ​ ​៥តោន​ ​ភ្លៅ៣​ ​ដឹក​បន្លែ​ ​ក៏បាន​ឱ្យ​ដឹងផង​ដែរ​ថា​ ​ពួកគាត់​ ​ដឹក១ជើង​ ​បង់​ឱ្យ​ ​គយ​ច្រក​ទ្វារ​ព្រំដែន​ម៉ឺនជ័យ​ ​ចំនួន៤០ម៉ឺន​រៀល​ ​និង​បង់​ឱ្យ​ប្រធាន​ស្នាក់​ការ​ ​១១ម៉ឺន​រៀល​។​

​អាជីវករ​ទាំងនេះ​ ​សុទ្ធតែ​បាន​អះអាង​ដូចគ្នា​ថា​ ​រាល់​ការ​បង់លុយ​របស់​ពួកគាត់​ ​គឺ​ត្រូវ​ហុច​ផ្ទាល់ដៃ​ ​មិនដែល​មាន​ក្រ​ដាស់​ស្នាម​អ្វី​ទេ​។​

​ប្រជាពលរដ្ឋ​ទាំងនេះ​ ​បាន​ស្នើ​ដល់​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​មេត្តា​ចាត់វិធានការ​ទប់ស្កាត់​ចំពោះ​សកម្មភាព​ទាំងនេះ​ផង​ ​កុំឱ្យ​ពលរដ្ឋ​រងទុក្ខ​ដោយសារ​បញ្ហា​ដឹកទំនិញ​ ​ត្រូវ​បង់លុយ​ជាប្រចាំ​គ្មាន​បាន​ចំណេញ​ ​ក្រៅតែ​ពី​ការ​បង់លុយ​ទៅ​មន្រ្តី​គយ​ ​មិនបាន​ចំណេញ​ឡើយ​។​

​សារព័ត៌មាន​ ​Click​ ​News​ ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ ​គង់​ ​សឺ​ឌី​ ​ប្រធាន​ការិយាល័យ​គយ​និង​រដ្ឋាករ​ ​និង​លោក​ ​អ៊ុំ​ ​ប៉ូល័​ក​ ​ប្រធាន​ស្នា​ក់​ការ​ច្រ​ទ្វារ​ព្រំដែន​ទ្វេភាគី​ម៉ឺនជ័យ​ ​ស្រុក​កំចាយមារ​ ​ខេត្តព្រៃវែង​ ​បានទេ​នៅ​ថ្ងៃនេះ​៕​

អត្ថបទ៖ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង