សូម​ប្រយ័ត្ន​!​ ​ផ្សែង​ពុល​ចេញពី​យាន​យន្ដ​ ​អាច​បង្ក​ជា​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​

ស៊ុយអែត​៖​ ​ការ​កកស្ទះ​ចរាចរណ៍​ ​ជា​បញ្ហា​មួយ​នៅក្នុង​ក្រុង​ ​ហើយ​ពេល​កកស្ទះ​នេះ​ ​យានយន្ត​ជាច្រើន​ ​បាន​បញ្ចេញ​ផ្សែង​ពុល​ ​ដែល​ជា​ចំហេះ​នៃ​ប្រេងឥន្ធនៈ​ ​និង​ឧស្ម័ន​កាន់តែ​ច្រើន​។​ ​បើ​តាម​ការសិក្សា​របស់​ស៊ុយអែត​ ​ការ​ស្រូប​យក​ផ្សែង​ពុល​នេះ​ ​អាច​បណ្ដាល​ឱ្យ​កើតជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​

​តាម​ការ​ចេញផ្សាយ​របស់​ ​www.hellokrupet.com​ ​ក៏បាន​លើកឡើង​បន្ថែម​ថា​ ​យានយន្ត​ ​និង​ម៉ា​ស៊ីន​ផ្សេង​ៗ​ទៀត​ ​ដែល​ដំណើរការ​ដោយ​ប្រេងឥន្ធនៈ​ ​និង​ឧស្ម័ន​ ​បាន​បញ្ចេញ​កាបូន​ខ្មៅ​ ​រួម​ជាមួយនឹង​ភាគ​ល្អិត​ផ្សេង​ៗ​ទៀត​ ​ទៅ​ក្នុង​បរិយាកាស​។​

​បើ​តាម​ទីភ្នាក់ងារ​ការពារ​បរិស្ថាន​អាមេរិក​ ​(​EPA​)​ ​កាបូន​ខ្មៅ​ ​ជាស​មាស​ធាតុ​ចម្បង​មួយ​ ​នៃ​ការ​បំពុល​ក្នុង​ខ្យល់​ ​ហើយ​ចរាចរ​តាម​ដងផ្លូវ​ ​ជា​ប្រភព​សំខាន់​ ​នៃ​ការ​បញ្ចេញ​កាបូន​ខ្មៅ​ ​នៅ​តាម​ទីក្រុង​នានា​។​

​ក្រុម​អ្នកស្រាវជ្រាវ​ ​នៅ​វិទ្យាស្ថាន​ ​Karolinska​ ​Institutet​ ​និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មួយចំនួន​ទៀត​ ​ក្នុង​ប្រទេស​ស៊ុយអែត​ ​បាន​សិក្សា​លើ​ទិន្នន័យ​មនុស្ស​ ​ជិត​ ​១២ម៉ឺន​នាក់​ ​ស្ថិតនៅ​វ័យ​កណ្ដាល​ ​និង​មាន​សុខភាព​ល្អ​។​ ​ក្រោយ​ការ​តាមដាន​រយៈពេល​ ​២០ឆ្នាំ​ ​មនុស្ស​ ​៣.១១៩នាក់​ ​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ ​និង​ ​៥.១៦៦នាក់​ ​មាន​ជំងឺបេះដូង​។​

​ដោយ​ប្រើ​ទិ​ន្ន័​យ​នៃ​ការ​បញ្ចេញ​ផ្សែង​ពុល​ ​អ្នកស្រាវជ្រាវ​ ​រក​ឃើញថា​ ​កាបូន​ខ្មៅ​ដែល​ចេញពី​យានយន្ត​ ​ជា​ប្រភព​មួយ​ ​នៃ​ការ​បង្ក​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​ ​តាម​ការវិភាគ​ ​អ្នកស្រាវជ្រាវ​ ​បញ្ជាក់​ថា​ ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ ​កើនឡើង​ ​៤​%​ ​ក្នុងករណី​កាបូន​ខ្មៅ​មាន​ ​០,៣មីក្រូ​ក្រាម​/​ម៉ែត្រគូប​ ​ដែល​ចេញពី​យានយន្ត​៕​

You can share this !

Loading...
អត្ថបទទាក់ទង