បទ​វិភាគ​៖​ ​តើ​ ​ISIS​ ​នឹង​ទៅជា​យ៉ាងណា​ ​ក្រោយ​មេដឹកនាំ​ពួកគេ​ ​បាន​ស្លាប់​?​

កាលពី​ថ្ងៃទី២៧​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​លោក​ប្រធានាធិបតី​អាមេរិក​ ​ដូ​ណាល់​ ​ត្រាំ​ ​បាន​បញ្ជាក់​ជា​ផ្លូវការ​ថា​ ​មេដឹកនាំ​ក្រុម​ ​ISIS​ ​លោក​ ​Abu​ ​Bakr​ ​al​-​Baghdadi​ ​បាន​ស្លាប់​នៅក្នុង​ប្រតិបត្តិ​ការ​របស់​កងកម្លាំង​ពិសេស​សហរដ្ឋអាមេរិក​ ​នៅ​ភាគ​ឦសាន​ ​ប្រទេស​ស៊ីរី​។​ ​មេដឹកនាំ​ ​ISIS​ ​បាន​ចុច​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ ​នៅពេល​រត់​ទាល់ច្រក​ ​ក្នុង​រូង​ក្រោម​ដី​មួយ​។​

​Abu​ ​Bakr​ ​al​-​Baghdadi​ ​បាន​ដឹកនាំ​ក្រុម​ផ្តាច់​ខ្លួន​អាល់​កៃ​ដា​ ​ឱ្យ​ក្លាយជា​ ​ISIS​ ​ដែល​បាន​កាប់សម្លាប់​ជនស៊ីវិល​ ​នៅក្នុង​បណ្ដា​ប្រទេស​មួយចំនួន​ ​និង​គំរាម​ក្នុង​ការ​កែប្រែ​ផែនទី​នៅ​តំបន់​មជ្ឈិមបូព៌ា​ ​តាមរយៈ​ការបញ្ចុះបញ្ចូល​អ្ន​ក​ស្ម័​គ​ចិត្ត​ពី​បរទេស​ ​ដើម្បី​ចូលរួម​ជាមួយ​ពួក​ជី​ហា​ត​ ​នៅ​ប្រទេស​អ៊ីរ៉ាក់​ ​និង​ ​ស៊ីរី​។​ ​ដូច្នេះ​ ​អង្គការ​ភេរវកម្ម​មួយ​នេះ​ ​នឹង​ក្លាយទៅជា​យ៉ាងណា​ ​នៅពេល​ដែល​បាត់បង់​មេដឹកនាំ​របស់​ខ្លួន​?​

​ឆ្លងកាត់​ជាង​ ​៥ឆ្នាំ​ ​នៃ​សង្គ្រាម​ ​វា​ធ្វើ​ឱ្យ​ក្រុម​ឧទ្ទាម​ ​ISIS​ ​មាន​ភាព​បត់បែន​ឆាប់រហ័ស​សម្រាប់​ស្ថានភាព​ថ្មី​។​ ​ពួកគេ​មិន​អាច​មាន​សមត្ថភាព​ក្នុង​ការ​រឹបអូស​ទឹកដី​ដើម្បី​យក​មក​គ្រប់គ្រង​ទៀត​ទេ​ ​ដោយ​កងកម្លាំង​ដែល​នៅ​សេសសល់​ ​បាន​វិលត្រឡប់​ទៅកាន់​សំបុក​ ​ដើម្បី​រៀបចំផែនការ​វាយឆ្មក់​ ​បំផ្ទុះ​គ្រាប់បែក​ ​និង​ធ្វើ​កាប់សម្លាប់​។​ ​ទោះបីជា​បាត់បង់​ទឹកដី​កាន់កាប់​មួយ​ផ្នែក​នៅ​អ៊ីរ៉ាក់​ ​និង​ស៊ីរី​ ​ISIS​ ​បាន​ពង្រីក​ខ្លួន​ទៅដល់​បណ្ដា​ប្រទេស​ចំនួន១៤ទៀត​ ​នៅ​ទ្វីបអាស៊ី​ ​និង​ទ្វីប​អាហ្វ្រិក​។​ ​អ្នកវិភាគ​ ​បាន​អះអាង​ថា​ ​ប្រតិបត្តិ​ការ​សម្លាប់​មេដឹកនាំ​ ​ISIS​ ​កាលពី​សប្ដាហ៍​មុន​ ​នឹង​ធ្វើ​ឱ្យ​មាន​អ្នក​ឡើង​ស្នង​តំណែង​របស់​ ​al​-​Baghdadi​ ​និង​ថ្នាក់ដឹកនាំ​នានា​ ​ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​ប្រតិបត្តិ​ការនោះ​។​ ​វា​ជា​រឿង​ធម្មតា​ ​ក្រោយ​ប្រតិបត្តិ​ការ​ ​ដែល​អាមេរិក​ ​តែងតែ​និយាយ​ថា​ ​សម្លាប់​មេដឹកនាំ​ ​ISIS​ ​ដូច​ ​"​ការ​កាត់​ស្មៅ​"​។​ ​ការ​ស្លាប់​របស់​ ​al​-​Baghdadi​ ​មិនមែន​មានន័យថា​ ​អង្គការ​មួយ​នេះ​ ​ត្រូវ​បាន​ស្លាប់​ទៅតាម​មេដឹកនាំ​របស់​ពួកគេ​នោះ​ទេ​។​ ​ជាក់ស្ដែង​ ​ចាប់តាំងពី​ថ្ងៃទី​មួយ​ ​នៃ​សមរភូមិ​ប្រឆាំង​នឹង​ ​ISIS​ ​កងកម្លាំង​អាមេរិក​ ​បាន​សម្លាប់​ថ្នាក់ដឹកនាំ​ពួកគេ​ម្ដង​មួយ​ៗ​ ​ប៉ុន្តែ​ពួកគេ​ ​នៅតែ​អាច​បញ្ចុះបញ្ចូល​អ្ន​ក​ស្ម័​គ​ចិត្ត​ចូលរួម​ជាមួយ​ពួកគេ​បន្ត​ទៀត​។​

​អ្នកវិភាគ​របស់​ទីភ្នាក់ងារ​ ​CIA​ ​បាន​លើកឡើង​ថា​ ​ISIS​ ​មាន​ដាក់​ផែនការ​យុទ្ធសាស្ត្រ​ ​រយៈពេល​ ​១ទសវត្សរ៍​ទៅមុខ​ទៀត​។​ ​ដូច្នេះ​ ​ការ​លុបបំបាត់​នូវ​មនោគមន៍​វិជ្ជា​របស់​ ​ISIS​ ​គឺជា​រឿង​ដែល​ត្រូវ​ធ្វើ​ ​ដើម្បី​កម្ទេច​អង្គការ​មួយ​នេះ​។​ ​ចាប់ពី​ក្រុម​អាល់​កៃ​ដា​ ​បង្កើត​ឡើង​ដោយ​ ​អូ​សា​ម៉ា​ ​ប៊ី​ឡា​ដិន​ ​ដែល​ត្រូវ​បាន​សម្លាប់​កាលពី​ឆ្នាំ២០១១​ ​ពួកគេ​ ​បន្ត​មាន​វត្តមាន​នៅ​អ៊ីរ៉ាក់​ ​ក្នុងនាម​ជា​ ​ISIS​ ​ហើយ​មេដឹកនាំ​របស់​ពួកគេ​ ​Abu​ ​Musab​ ​al​-​Zarqawi​ ​ត្រូវ​បាន​សម្លាប់​នៅ​ឆ្នាំ២០០៦​។​

​មន្ត្រី​ប្រឆាំង​ភេរវកម្ម​អាមេរិក​ ​បាន​លើកឡើង​ថា​ ​ក្រុម​ឧទ្ទាម​ ​ISIS​ ​នឹង​ជ្រើសរើស​អ្នកស្នង​តំណែង​របស់​ ​al​-​Baghdadi​ ​នៅក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​ ​ក្នុង​នោះ​ ​អាច​មាន​លោក​ ​Iyad​ ​al​-​Obaidi​ ​មេបញ្ជាការ​ការពារ​។​ ​របាយការណ៍​បានឱ្យ​ដឹង​ថា​ ​ISIS​ ​មាន​គ្នា​ចន្លោះ​ពី​ ​១៤០០០​ ​ទៅ​ ​១៨០០០​ ​នាក់​។​ ​បន្ថែម​ពីនេះ​ ​ពួកគេ​ ​មាន​ជំរំ​ ​ជាង​ ​៣០​ ​ដែល​អាច​ផ្ទុក​ ​ISIS​ ​បាន​ប្រហែល​ ​១១០០០នាក់​ ​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ីរី​។​ ​ជំរំ​ ​មួយ​ឈ្មោះ​ ​Al​-​Hol​ ​សម្រាប់​ជនភៀសខ្លួន​ ​ជិត​ ​៧ម៉ឺន​នាក់​ ​ដែល​រាប់បញ្ចូល​ទាំង​សាច់ញាតិ​គ្រួសារ​របស់​សមាជិក​ ​ISIS​ ​។​ ​ប្រភព​ពី​យោធា​អាមេរិក​ ​ឱ្យ​ដឹង​ថា​ ​ក្រុម​នេះ​ ​នឹង​ងើបឡើង​វិញ​ម្ដងទៀត​ ​នៅក្នុង​រយៈពេល​ពី​ ​៦​ ​ខែ​ ​ទៅ​ ​១២​ ​ខែ​។​ ​អ្នកវិភាគ​នៅ​ ​CIA​ ​បាន​បន្ថែម​ថា​ ​ការបាត់បង់​មេដឹកនាំ​ ​ISIS​ ​មួយចំនួន​ ​ធ្វើ​ឱ្យ​អង្គការ​នេះ​ ​មាន​ភាព​វឹកវរ​ផ្ទៃក្នុង​ ​និង​ការ​កើតមាន​នូវ​យុទ្ធ​សា​ស្រ្​ត​ថ្មី​ៗ​។​ ​ចំពោះ​ក្រុម​ដែល​កំពុង​ឈរជើង​នៅ​បរទេស​ ​ក៏អាច​នឹង​បើក​ការសងសឹក​ផង​ដែរ​៕​

You can share this !

Loading...
អត្ថបទទាក់ទង