បទ​វិភាគ​៖​ ​ពេជ្រ​ ​និង​ប្រេង​ ​ដើមចម​នៃ​ការ​បង្ហូរឈាម​ដែល​ត្រូវ​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​

​អស់​រយៈពេល​ដ៏​យូរលង់​ ​ឧស្សាហ​កម្ម​ពេជ្​យ​ ​ត្រូវ​បាន​ចាត់ទុកជា​ឧស្សាហកម្ម​ដែល​បណ្ដាល​ឱ្យ​មាន​សង្គ្រាម​បង្ហូរឈាម​បំផុត​ ​នៅ​លើ​ពិភពលោក​។​ ​វា​បាន​បង្ក​ឱ្យ​មាន​សង្គ្រាម​នៅ​ទ្វីប​អាហ្វ្រិក​ ​ដែល​បាន​សម្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់​ ​និង​ធ្វើ​ឱ្យ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​ ​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​។​ ​ដើម្បី​បញ្ចប់​ការសម្លាប់រង្គាល​ ​ឬ​យ៉ាងហោចណាស់​ព្យាយាម​កាត់បន្ថយ​នូវ​ការ​កើត​ឱ្យ​មាន​សង្គ្រាម​ ​អង្គការសហប្រជាជាតិ​ ​បាន​បង្កើត​គម្រោង​ ​Kimberley​ ​Process​ ​ហៅ​កាត់​ ​KP​ ​ដែល​តម្រូវ​ឱ្យ​សមាជិក​របស់​ខ្លួន​ ​ផ្ដល់​ភាព​ស្របច្បាប់​ ​ចំពោះ​ការ​ដឹកជញ្ជូន​ត្បូងពេជ្រ​មិនទាន់​កែច្នៃ​ ​និង​រារាំង​មិន​ឱ្យ​ត្បូងពេជ្រ​ដែល​បង្ក​ឱ្យ​មាន​ជម្លោះ​ ​ចរាចរ​ដោយ​ស្របច្បាប់​ឡើយ​។​

​គម្រោង​ ​KP​ ​មាន​សមាជិក​ ​៥៤​ ​តំណាង​ឱ្យ​ ​៨១ប្រទេស​ ​ក្នុង​នោះ​ ​សហភាព​អឺរ៉ុប​ ​ត្រូវ​បាន​រាប់បញ្ចូល​ជាស​មា​ជិ​ក​តែមួយ​ប៉ុណ្ណោះ​។​ ​KP​ ​មាន​សមាជិក​ ​៩៩,៨​%​ ​នៃ​ការផលិត​ត្បូងពេជ្រ​សាកលលោក​។​ ​ក្នុង​ឆ្នាំ២០១២​ ​ពិភពលោក​ ​បាន​ប្រារព្ធ​ខួប​ ​១០ឆ្នាំ​ ​នៃ​ការបង្កើត​គម្រោង​ ​KP​ ​ក៏ប៉ុន្តែ​បញ្ហា​បង្ហូរឈាម​បង្កឡើង​ ​នៅតែ​លេច​រូបរាង​ឡើង​។​ ​កត្តា​នេះ​ ​ធ្វើ​ឱ្យ​ក្រុមប្រឹក្សា​ពេជ្រ​ពិភពលោក​ ​បាន​ជំរុញ​ឱ្យ​មានការ​ត្រួតពិនិត្យ​គម្រោង​ ​KP​ ​ដើម្បី​ពង្រឹង​ការ​ផ្ដល់​ភាព​ស្របច្បាប់​របស់​គម្រោង​ ​KP​ ​។​

​បច្ចុប្បន្ន​ ​ពិភពលោក​ ​កំពុង​ជួបប្រទះ​នូវ​ការ​បង្ហូរឈាម​ដោយសារ​ឧស្សាហកម្ម​មួយផ្សេងទៀត​ ​ម្ដងនេះ​ ​វា​ទាក់ទង​នឹង​វិស័យ​ថាមពល​ ​គឺ​ ​ប្រេង​។​ ​ជាក់ស្ដែង​ ​នៅ​តំបន់​មជ្ឈិមបូព៌ា​ ​ចាប់តាំងពី​ដើម​សតវត្សរ៍​ទី២១មក​ ​មាន​សង្គ្រាម​មិន​តិច​ជាង​ ​២០លើក​ឡើយ​ ​ដែល​ពាក់ព័ន្ធ​នឹង​ប្រេង​។​ ​នៅ​ឆ្នាំ២០១៣​ ​របាយការណ៍​មួយ​បាន​សរសេរ​ថា​ ​"​ប្រេង​ជាដើម​ហេតុ​នៃ​សង្គ្រាម​"​។​ ​ចន្លោះ​ពី​ ​១ភាគ៤​ ​ទៅ​ ​១ភាគ២​ ​នៃ​សង្គ្រាម​ចាប់ពី​ឆ្នាំ១៩៧៣មក​ ​មាន​ជាប់ពាក់ព័ន្ធ​នឹង​ប្រេង​។​ ​មូលហេតុ​សំ​ខាន់​ៗ​ ​នៃ​សង្គ្រាម​ ​មាន​ដូចជា​ ​ការប្រកួត​ប្រជែង​ចំពោះ​ផ្លូវទឹក​សម្រាប់​ដឹកជញ្ជូន​និង​ប្រព័ន្ធ​បង្ហូរ​ប្រេង​ក្រោម​ដី​ ​ភេរវកម្ម​ទាក់ទង​នឹង​ប្រេង​ ​និង​ ​ការ​ខ្វះខាត​ធាន​ធាន​សម្រាប់​រដ្ឋ​ដែល​មាន​តម្រូវការ​។​ ​តួយ៉ាង​ ​បើ​សង្កេត​លើ​សង្គ្រាម​បច្ចុប្បន្ន​ ​គេ​ឃើញថា​ ​សម្ព័ន្ធ​ប្រទេស​ចំនួន២​ ​កំពុង​ប្រឆាំង​គ្នា​ដើម្បី​សម្រេច​គោល​ដៅ​រៀង​ៗ​ខ្លួន​ ​ដោយ​ប្រទេស​មួយ​ ​ចង់ឱ្យ​មានការ​ផ្លាស់ប្ដូរ​ផលិតកម្ម​ប្រេង​សម្រាប់​សាកលលោក​ ​ពី​មជ្ឈិមបូព៌ា​ ​ទៅកាន់​ទ្វីបអាមេរិក​ខាងជើង​ ​ឬ​ ​អាហ្វ្រិក​ ​វិញ​ ​រីឯ​ ​ភាគី​ម្ខាងទៀត​ ​កំពុង​សង្កេត​លើ​អង្គការ​ ​OPEC​ ​ដែល​ព្យាយាម​ដំឡើងថ្លៃ​ប្រេង​។​

​សម្ព័ន្ធ​ទីមួយ​ ​បាន​ខិតខំ​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ចុះថោក​ ​ដោយ​សម្រាល​ទណ្ឌកម្ម​លើ​ប្រទេស​អ៊ីរ៉ង់​ ​និង​បង្កើន​ការ​ចម្រាញ់​ប្រេង​។​ ​ជាក់ស្ដែង​ ​វិទ្យាស្ថាន​ប្រេងឥន្ធនៈ​អាមេរិក​ ​បាន​បង្កើន​ការ​ចម្រាញ់​ប្រេង​ ​៤,១​ ​លាន​បារ៉ែល​ ​កាលពីដើម​ខែតុលា​។​ ​ទន្ទឹម​នេះ​ ​រដ្ឋបាល​ព័ត៌មាន​ថាមពល​អាមេរិក​ ​បាន​បង្កើន​ដល់​ ​២,៩លាន​បារ៉ែល​។​ ​កត្តា​នេះ​ ​នឹង​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​រក្សា​នៅ​ទាប​ ​នៅក្នុង​ត្រីមាស​ទី៤​ ​ឆ្នាំ២០១៩​ ​និង​ឆ្នាំ២០២០​។​ ​អាមេរិក​ ​ព្យាករ​ថា​ ​តម្លៃ​ប្រេង​ ​Brent​ ​ជាមធ្យម​ ​៥៩ដុល្លារ​ក្នុង​មួយ​បារ៉ែល​ ​នៅ​ត្រីមាស​ទី៤​ ​ឆ្នាំ២០១៩​ ​និង​បន្ត​ធ្លាក់​ដល់​ ​៥៧ដុល្លារ​ ​នៅ​ត្រីមាស​ទី២​ ​ឆ្នាំ២០២០​។​

​ដោយឡែក​ ​សម្ព័ន្ធ​ប្រទេស​ទី២​ ​កំពុង​ព្យាយាម​ធ្វើ​ឱ្យ​តម្លៃ​កើនឡើង​។​ ​លោក​ ​Mohammad​ ​Barkindo​ ​អគ្គលេខាធិការ​នៃ​អង្គការ​ ​OPEC​ ​បាន​ប្រើប្រាស់​ជម្រើស​នៃ​ការកាត់បន្ថយ​ការផលិត​ប្រេង​។​ ​លោក​ថា​ ​OPEC​ ​នឹង​ធ្វើ​ដូច្នេះ​ ​ដើម្បី​រក្សា​ស្ថិរភាព​ទីផ្សារ​ ​ក្រោយ​ឆ្នាំ២០២០​។​ ​OPEC​ ​រុស្ស៊ី​ ​និង​អ្នក​ផលិត​ដទៃ​ ​បាន​កាត់បន្ថយ​ការ​ចម្រាញ់​ ​១,២​ ​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​ ​ដែល​មាន​រយៈពេល​ដល់​ខែមីនា​ ​ឆ្នាំ២០២០​។​ ​សកម្មភាព​យោធា​នៅ​ប្រទេស​ស៊ីរី​ ​នា​ពេល​ថ្មី​ៗ​នេះ​ ​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ ​WTI​ ​កើន​ជាង​ ​៤,៦​%​ ​ក្នុងរយៈពេល​ត្រឹមតែ​ ​៣ថ្ងៃ​ប៉ុណ្ណោះ​។​

​នៅពេលអនាគត​ ​ឧស្សាហកម្ម​ថាមពល​ ​ជាពិសេស​តម្លៃ​ប្រេង​ ​មិន​ត្រឹមតែ​ពឹងផ្អែក​លើ​ការ​ផ្គត់ផ្គង់​ ​និង​តម្រូវការ​ប៉ុណ្ណោះទេ​ ​ក៏ប៉ុន្តែ​ថែមទាំង​ផ្អែកលើ​សម្ព័ន្ធ​ដែល​ឈ្នះ​ដូច​រៀបរាប់​ខាងលើ​។​ ​ជា​ការពិត​ ​សហរដ្ឋអាមេរិក​ ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​តម្លៃ​ប្រេង​ឱ្យ​នៅ​ទាប​។​ ​វា​រាប់បញ្ចូល​ទាំង​កំណើន​នៃ​ការផលិត​ ​ទណ្ឌកម្ម​លើស​មា​ជិ​ក​ ​OPEC​ ​សង្គ្រាម​ពាណិជ្ជកម្ម​ ​និង​ការ​រួម​តូច​នៃ​តម្រូវការ​ប្រេង​៕​

You can share this !

Loading...
អត្ថបទទាក់ទង