តើ​កម្ពុជា​ ​អាច​ឆ្លងផុត​វគ្គ​ជម្រុះ​ក្នុង​ពូល​របស់​ពាន​ ​U19​ ​អាស៊ី​នេះ​បាន​ដែល​ ​ឬ​ ​ទេ​?​

​ភ្នំពេញ​៖​ ​កម្ពុជា​ ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ ​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ ​ក្នុង​ពូល​ ​G​ ​ពានរង្វាន់​យុវជន​អាយុ​ក្រោម១៩ឆ្នាំ​ទ្វីបអាស៊ី​ ​AFC​ ​U19​ ​Championship​ ​2020​ ​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី២​ ​ដល់​ថ្ងៃទី១០​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​ ​ខាងមុខនេះ​។​

​កម្ពុជា​ ​ស្ថិតនៅ​ពូល​ជាមួយ​ ​ក្រុម​ ​ថៃ​ ​ម៉ាឡេស៊ី​ ​ប៊្រុយ​ណេ​ ​និង​ ​កោះ​ម៉ា​រី​ណា​ខាងជើង​ ​។​ ​ក្នុង​ពូល​នេះ​ ​កម្ពុជា​ ​អាច​មាន​សង្ឃឹម​នៅក្នុង​ការ​ឆក់​យក​ ​៣ពិន្ទុ​ ​ពី​ប្រ៊ុយណេ​ ​និង​ ​កោះ​ម៉ា​រី​ណា​ខាងជើង​ ​ក៏ប៉ុន្តែ​ ​សម្រាប់​ជំនួប​ជាមួយ​ក្រុម​ថៃ​ ​និង​ ​ម៉ាឡេស៊ី​ ​អាច​មានការ​លំបាក​បន្តិច​។​ ​ចំពោះ​ ​ម៉ាឡេស៊ី​ ​ត្រូវ​បាន​រាយការណ៍​ថា​ ​ពួកគេ​បាន​ធ្វើដំណើរ​ទៅ​បោះជំរំ​ហ្វឹកហាត់​នៅ​ឯ​ប្រទេស​អារ៉ាប់រួម​ ​ដើម្បី​ត្រៀម​សម្រាប់​វគ្គ​ជម្រុះ​ ​ដែល​ធ្វើ​នៅ​ពហុ​កីឡដ្ឋាន​ជាត​ ​រាជធានី​ភ្នំពេញ​។​

​ជំនួប​ទី១​ ​កម្ពុជា​ ​នឹង​ត្រូវ​ប៉ះ​ ​ម៉ាឡេស៊ី​ ​នៅ​ថ្ងៃទី២​ ​ខែតុលា​ ​ម៉ោង១៨​:​៣០នាទី​,​ ​ទី២​ ​កម្ពុជា​ ​ជួប​ ​កោះ​ម៉ា​រី​ណា​ខាងជើង​ ​ថ្ងៃទី៤​ ​តុលា​ ​ម៉ោង១៨​:​៣០នាទី​,​ ​ទី៣​ ​កម្ពុជា​ ​ជួប​ ​ថៃ​ ​ថ្ងៃទី៨​ ​តុលា​ ​ម៉ោង១៨​:​៣០​ ​និង​ជំនួប​ទី៤​ ​កម្ពុជា​ ​ប៉ះ​ ​ប៊្រុយ​ណេ​ ​ថ្ងៃទី១០​ ​តុលា​ ​ម៉ោង១៥​:​៣០នាទី​។​

​សូមជម្រាប​ថា​ ​ស្ថានីយ​ទូរទស្សន៍​របស់​ ​CBS​ ​បាន​ទទួល​សិទ្ធិ​ផ្ដាច់មុខ​ក្នុង​ការផ្សាយ​ផ្ទាល់​ ​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​យុវជន​អាស៊ី​ ​AFC​ ​U19​ ​Championship​ ​2020​ ​៕​

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង