បំណង​បញ្ចប់​រោគ​របេង​ ​១០០​%​ ​WHO​ ​ថា​ ​មិន​អាច​ទៅរួច​ ​ហើយ​មាន​បញ្ហា​ខ្លះ​ត្រូវ​ដោះស្រាយ​បន្ទាន់​

បរទេស​៖​ ​យុទ្ធ​សាស្រ្ត​សម្រាប់​កម្ចាត់រោគ​របេង​ជាសាកល​ ​មាន​ទិសដៅ​កាត់បន្ថយ​អត្រាមរណៈ​ដោយសារ​រោគ​របេង​ ​៩០​%​ ​និង​អត្រា​កើតជំងឺ​នេះ៨០​%​ ​ត្រឹម​ឆ្នាំ២០៣០​ ​ដែល​អង្គការសុខភាព​ពិភពលោក​ ​(​WHO​)​ ​បាន​អនុម័ត​រួចរាល់​ ​ប៉ុន្តែ​នៅ​កើត​បញ្ហា​រាំងស្ទះ​ ​មួយចំនួន​ ​និង​ទាមទារ​ការ​ដោះស្រាយ​ជាចាំបាច់​។​ ​នេះ​បើ​យោង​តាម​គេហទំព័រ​ ​www.hellokrupet.com​ ​។​

​កាលពី​ឆ្នាំ២០១៨​ ​ប្រជាជន​ខ្ទង់​ ​៧លាន​នាក់​ ​បាន​ទទួល​សេវា​ព្យាបាល​ដិតដល់​ ​លើ​ការព្យាបាលរោគ​របេង​ ​តែ​យ៉ាងណាមិញ​ ​បញ្ហា​នៅត្រង់​ថា​ ​អ្វី​ដែល​ជា​ឧបសគ្គ​នោះ​ ​គឺ​កង្វះខាត​ថវិកា​ ​និង​មធ្យោបាយ​ងាយស្រួល​សម្រាប់​សម្រួល​ឱ្យ​ប្រជាជន​ ​អាច​ចូល​ទៅដល់​សេវា​ព្យាបាល​ ​ដែល​ធ្វើ​ឱ្យ​មនុស្ស​ប្រមាណ​ជិត​ ​៣លាន​នាក់​នៅ​ជួប​បញ្ហា​ ​និង​ហានិភ័យ​ជំងឺ​នេះ​នៅឡើយ​។​

​អង្គការ​ដដែល​បញ្ជាក់​ថា​ ​ខ្លួន​ត្រូវការ​ជំនួយ​បន្ថែម​ប្រមាណ​ ​១,២ប៊ី​លាន​ដុល្លារ​ ​ខណៈ​ពេល​ដែល​ប្រភព​ថវិកា​ដែល​កំពុង​មាន​គឺ​ ​៣,៣ប៊ី​លា​នដុ​លា្លរ​ ​សម្រាប់​ចំណាយ​លើ​ ​ការស្រាវជ្រាវ​ ​ថ្នាំ​វ៉ា​ក់​ស៊ាំ​ង​ថ្មី​ ​ថ្នាំ​ព្យាបាល​ ​និង​សេវា​ព្យាបាល​ ​។​ល​។​

​សម្រាប់​បញ្ហា​ខាងលើ​ ​លោក​ ​Tedros​ ​Adhanom​ ​Ghebreyesus​ ​អគ្គនាយក​ ​WHO​ ​បាន​និយាយ​ថា​៖​ ​“​ដំណើរការ​សម្រាប់​កម្ចាត់រោគ​របេង​ ​នឹង​មាន​តម្រូវការ​ផ្អែកលើ​ប្រព័ន្ធ​សេវា​សុខភាព​ខ្លាំង​ ​និង​មធ្យោបាយ​ដែល​ប្រជាជន​អាច​ទៅដល់​សេវា​ព្យាបាល​បាន​ងាយស្រួល​ ​ដែល​នេះ​ចង់​សំដៅ​ទៅលើ​ការ​វិនិយោគ​ទៅលើ​បញ្ហា​នេះ​ ​ក៏ដូចជា​ការ​ប្តេជ្ញា​របស់​អ្នក​ពាក់ព័ន្ធ​ជាសាកល​”​៕​

You can share this !

Loading...
អត្ថបទទាក់ទង