បទ​វិភាគ​៖​ ​គោលនយោបាយ​ចំនួន៣​ ​របស់​លោក​ ​ដូ​ណាល់​ ​ត្រាំ​ ​នៅ​អាស៊ី​

​ក្រោយ​សន្ទុះ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ ​ចិន​ ​ឥណ្ឌា​ ​ឥណ្ឌូណេស៊ី​ ​និង​វៀតណាម​ ​កំពុង​មានការ​ពុះកញ្ជ្រោល​ខ្លាំង​ ​លោក​ប្រធានាធិបតី​អាមេរិក​ ​បាន​ងាក​មក​ចាប់​អារម្មណ​ទ្វីបអាស៊ី​។​ ​ជាក់ស្ដែង​ ​លោក​ ​បា​រ៉ា​ក់​ ​អូ​បា​ម៉ា​ ​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ ​ដែល​ធ្លាប់តែ​ផ្ដោត​លើ​មជ្ឈិមបូព៌ា​ ​និង​អឺរ៉ុប​ ​ងាក​មកកាន់​ទ្វីបអាស៊ី​វិញ​ ​តាមរយៈ​ការ​បង្កើន​វត្តមាន​ការ​វិនិយោគ​កាន់តែ​ច្រើន​ ​នៅ​អាស៊ី​ ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​និង​ផលប្រយោជន៍​របស់​អាមេរិក​។​

​ដូចគ្នា​នេះ​ដែរ​ ​លោក​ ​ដូ​ណាល់​ ​ត្រាំ​ ​ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន​ ​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ ​ដែល​ព្យាយាម​ធ្វើ​យ៉ាងណា​ ​ឱ្យ​ឥទ្ធិពល​របស់​ចិន​ចុះ​ខ្សោយ​ ​និង​បង្ខំ​ឱ្យ​បណ្ដា​ប្រទេស​ទាំងនោះ​ ​ជ្រើសរើស​ម្ខាង​រវាង​ទីក្រុង​វ៉ាស៊ីនតោន​ ​និង​ ​ទីក្រុង​ប៉េកាំង​។​ ​យុទ្ធសាស្ត្រ​របស់​លោក​ត្រាំ​ ​ត្រូវ​គេ​មើលឃើញ​ថា​ ​ហាក់ជា​ការ​បន្តវេន​ពីអ​តី​ត​ប្រធានាធិបតី​អាមេរិក​ ​ក្នុង​ការជំរុញ​ ​និង​ពង្រឹង​ជំហរ​របស់​អាមេរិក​ ​នៅក្នុង​តំបន់​ ​ដើម្បី​ទប់ទល់​នឹង​ការ​ងើបឡើង​របស់​ចិន​។​ ​យុទ្ធសាស្ត្រ​របស់​លោក​ ​ត្រាំ​ ​ផ្ដោត​លើ​បញ្ហា​សំខាន់៣​ ​រួមមាន​៖​ ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ ​និង​ ​ចិន​,​ ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ ​និង​ ​ឥទ្ធិពល​របស់​អាមេរិក​ក្នុង​តំបន់​។​

​១​-​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ ​និង​ចិន​

​ចាប់តាំងពី​លោក​ ​ដូ​ណាល់​ ​ត្រាំ​ ​ឡើង​កាន់អំណាច​ក្នុង​ឆ្នាំ២០១៦មក​ ​លោក​បាន​ដាក់​សម្ពាធ​លើ​ទៅ​ចិន​ ​ដោយ​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​ ​ដើម្បី​ជា​ឧបករណ៍​សម្រាប់​ការចរចា​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​ចិន​។​ ​ជា​ការ​ឆ្លើយតប​ ​ចិន​ ​បាន​ដំឡើង​ពន្ធ​ទំនិញ​អាមេរិក​វិញ​ផង​ដែរ​។​ ​ចំពោះ​លោក​ត្រាំ​ ​យុទ្ធសាស្ត្រ​នេះ​ ​គឺ​ដើម្បី​បន្ថយ​គម្លាត​នៃ​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ទីក្រុង​ប៉េកាំង​។​

​សង្គ្រាម​ពាណិជ្ជកម្ម​ ​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ចិន​ ​មាន​កំណើន​យឺតយ៉ាវ​ ​ខណៈ​ក្រុមហ៊ុន​អាមេរិក​ ​ក៏​ជួបប្រទះ​នូវ​ផល​លំបាក​ផង​ដែរ​។​ ​អ្នកប្រាជ្ញ​មួយចំនួន​ ​ជឿ​ថា​ ​លោក​ត្រាំ​ ​នឹង​ងាក​ពី​ចិន​ ​មក​ទីផ្សារ​អឺរ៉ុប​ ​អាស៊ី​អាគ្នេយ៍​ ​និង​ ​អាមេរិកឡាទីន​។​

​២​-​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​

​ចាប់តាំងពី​ឆ្នាំ២០០៣​ ​ក្រោយ​ដកខ្លួន​ពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​មក​ ​កូរ៉េខាងជើង​ ​បាន​បង្ហាញ​សាច់ដុំ​របស់​ខ្លួន​ ​តាមរយៈ​ការ​ធ្វើតេស្ត​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ ​និង​គ្រាប់​មី​ស៊ី​ល​ ​ដែល​ជា​ក្ដី​ព្រួយបារម្ភ​របស់​អាមេរិក​ ​និង​សម្ព័ន្ធ​របស់​ខ្លួន​នៅ​អាស៊ី​។​ ​លោក​ ​ត្រាំ​ ​បាន​ព្យាយាម​អស់​រយៈពេល​ជាច្រើន​ ​ដើម្បី​បញ្ចុះបញ្ចូល​ឱ្យ​មេដឹកនាំ​កូរ៉េខាងជើង​ ​លោក​ ​គីម​ ​ជុង​អ៊ុន​ ​បន្ទន់ឥរិយាបថ​របស់​ខ្លួន​ ​ក្នុង​តុចរចា​ ​ហើយ​សកម្មភាព​របស់​លោក​ប្រធានាធិបតី​អាមេរិក​ ​បាន​ជំរុញ​ឱ្យ​មេដឹកនាំ​កូរ៉េខាងជើង​ ​បាន​យល់ព្រម​ចូល​តុចរចា​ ​ជាលើកដំបូង​ ​កាលពី​ថ្ងៃទី១២​ ​ខែមិថុនា​ ​ឆ្នាំ២០១៨​។​ ​យ៉ាងណាមិញ​ ​ចាប់ពី​ពេលនោះ​មក​ ​ទីក្រុង​វ៉ាស៊ីនតោន​ ​និង​ ​ទីក្រុង​ព្យុងយ៉ាង​ ​បាន​បើក​កិច្ចប្រជុំ​ជាច្រើន​ ​ដែល​បញ្ចប់​ទៅ​ដោយ​ទទួល​ភាព​បរាជ័យ​ ​និង​មិន​អាច​សម​តាម​ការ​រំពឹង​ទុក​របស់​ភាគី​ទាំងសងខាង​បាន​ឡើយ​។​

​ភាព​តានតឹង​រវាង​អាមេរិក​ជាមួយ​ ​ចិន​ ​អ៊ីរ៉ង់​ ​និង​ ​គុយបា​ ​ក្នុងរយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​ ​ជាពិសេស​ការ​ដកខ្លួន​ពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ​បាន​ធ្វើ​ឱ្យ​កូរ៉េខាងជើង​ ​មិន​អាច​ទុកចិត្ត​អាមេរិក​បាន​ឡើយ​ ​ក្នុង​ការបង្កើត​ទំនាក់ទំនង​ទ្វេភាគី​។​ ​អាមេរិក​ ​បាន​បង្កើន​ចំនួន​កងទ័ព​នៅក្នុង​តំបន់​កាន់តែ​ច្រើនឡើង​ ​និង​ការ​លក់​សព្វាវុធ​ ​ទៅ​ឱ្យ​បណ្ដា​ប្រទេស​អាស៊ី​ ​ដើម្បី​តតាំង​នឹង​ការ​គំរាមកំហែង​របស់​ទីក្រុង​ព្យុងយ៉ាង​។​ ​ដូច្នេះ​ ​អាមេរិក​ ​បាន​ជ្រើសរើស​នូវ​ការ​រក្សា​បញ្ហា​របស់​កូរ៉េខាងជើង​។​ ​ជាមួយគ្នា​នេះ​ ​ដើម្បី​ឱ្យ​មាន​លំនឹង​ ​ទីក្រុង​វ៉ាស៊ីនតោន​ ​និង​សហគមន៍​អន្តរជាតិ​ ​បាន​ដាក់​ទណ្ឌ​កម្ម​ផ្សេង​ៗ​ ​ទៅលើ​ទីក្រុង​ព្យុងយ៉ាង​។​

​៣​-​ ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​

​យុទ្ធសាស្ត្រ​នេះ​ ​គឺ​មាន​សារសំខាន់​បំផុត​សម្រាប់​អាមេរិក​ ​ព្រោះ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ ​មាន​ប្រជាជន​ជាង​ពាក់កណ្ដាល​នៃ​ចំនួន​ប្រជាជន​សរុប​ទូទាំង​ពិភពលោក​ ​និង​ជា​ប្រភព​នៃ​សេដ្ឋកិច្ច​សាកលលោក​ជាង​ ​៤០​%​ ​រួម​ទាំង​ ​ចិន​ ​ជប៉ុន​ ​និង​ ​កូរ៉េ​ខាងត្បូង​។​ ​រដ្ឋការ​លោក​ ​ដូ​ណាល់​ ​ត្រាំ​ ​បាន​ប្រើប្រាស់​ពាក្យ​ ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ ​ដែល​បាន​សង្ង​ត់​ធ្ងន់​លើ​សារសំខាន់​របស់​ឥណ្ឌា​ ​ក្នុង​យុទ្ធសាស្ត្រ​របស់​អាមេរិក​។​ ​ដោយ​ផ្អែកលើ​ទី​ក្រុង​ញូ​វ​ដា​លី​ ​ទីក្រុង​វ៉ាស៊ីនតោន​ជឿ​ថា​ ​ឥណ្ឌា​ ​ដែល​កំពុង​មាន​កំណើន​ឥទ្ធិពល​ក្នុង​តំបន់​ ​នឹងអាច​ធ្វើ​ឱ្យ​មាន​លំនឹង​ទប់ទល់​នឹង​ឥទ្ធិពល​ចិន​។​

​ជា​ការពិត​ ​អាមេរិក​ ​មាន​ចេតនា​រឹតចំណង​មិត្តភាព​ជាមួយ​ឥណ្ឌា​ ​គឺ​មិន​ត្រឹមតែ​ទប់ទល់​នឹង​ឥទ្ធិពល​ចិន​ប៉ុណ្ណោះទេ​ ​ក៏ប៉ុន្តែ​ថែមទាំង​ដើម្បី​ការពារ​មិន​ឱ្យ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ចិន​ ​និង​ឥណ្ឌា​ ​អាច​ចេញ​ជា​ផ្លែផ្កា​ ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាមេរិក​ ​ក្នុង​តំបន់​។​ ​ទីក្រុង​វ៉ាស៊ីនតោន​ ​យល់ថា​ ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ ​ពិតជា​សំខាន់​មិន​អាច​គណនា​ ​សម្រាប់​ធ្វើ​ឱ្យអំណាច​មាន​លំនឹង​ក្នុង​តំបន់​។​ ​អាមេរិក​ ​ដឹង​ច្បាស់​ថា​ ​ប្រសិនបើ​ ​ខ្លួន​ចាញ់​នៅ​អាស៊ី​ ​ទំនាក់ទំនង​យោធា​ ​និង​ការទូត​ ​នៅក្នុង​តំបន់​នេះ​ ​នឹង​ចុះ​ខ្សោយ​។​ ​ដូច្នេះ​ ​សេដ្ឋកិច្ច​ ​បាន​ដើរតួ​យ៉ាង​សំខាន់​ដើម្បី​រក្សា​ជំហរ​របស់​ខ្លួន​ ​នៅក្នុង​តំបន់​ ​និង​ទប់ទល់​នឹង​ចិន​។​

​២ទសវត្សរ៍​ចុងក្រោយ​នេះ​ ​គេ​មើលឃើញ​ថា​ ​គោលនយោបាយ​អាមេរិក​នៅ​អាស៊ី​ ​ផ្ដោត​លើ​ការ​ទប់ទល់​នឹង​ឥទ្ធិពល​ចិន​ ​និង​រក្សា​គ្រឹះ​របស់​ខ្លួន​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​ ​លោក​ ​ត្រាំ​ ​ក៏​ដូចគ្នា​ ​តែ​ដោយសារ​កង្វះ​បទពិសោធន៍​ចំពោះ​ប្រទេស​អាស៊ី​ ​លោក​បាន​ដកខ្លួន​ពី​កិច្ច​ព្រមព្រៀង​ ​TPP​ ​និង​ចាប់​យក​គោលនយោបាយ​ ​“​America​ ​First​”​ ​របស់​ខ្លួន​៕​

 

You can share this !

Loading...
អត្ថបទទាក់ទង