រន្ធត់​ណាស់​!​ ​ស្ត្រី​ម្នាក់​បាន​ស្លាប់​ ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្រុង​ប៉ោយ​ប៉ែត​

បន្ទាយមានជ័យ​៖​ ​ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ក​ឱ្យ​មានការ​ឆាបឆេះ​បណ្តាល​ឱ្យ​ស្លាប់​ស្រ្តី​ម្នាក់​ ​និង​រង​របួស​ចំនួន២នាក់​ ​ខូចខាត​រថយន្ត​ចំនួន​ ​២គ្រឿង​ ​និង​តូប​ចំនួន១២​ ​នៅ​ក្រុង​ប៉ោយប៉ែត​ ​ខេត្ត​បន្ទាយមានជ័យ​។​ ​សមត្ត​កិច្ច​ ​បាន​ចុះ​អន្តរ​គមន៍​ករណីនេះ​ ​នៅ​ថ្ងៃទី១៥​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​ស្ថិតនៅ​ភូមិ​គីឡូម៉ែត្រ​លេខ៤​ ​សង្កាត់​ផ្សារ​កណ្តាល​។​

​លោក​វរៈ​សេនីយ៍​ត្រី​ ​នួន​ ​នី​ណា​រ៉ូ​ ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ ​បានឱ្យ​ដឹង​ថា​ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ ​បង្កឡើង​ដោយ​អ្នកបើកបរ​រថយន្ត​ម៉ាក​កាំ​ម៉ា​រី​ឆ្លាម​មួយ​គ្រឿង​ ​ពាក់​ស្លាក​លេខ​ ​ភ្នំពេញ​ ​2E​.​7477​ ​(​មិនទាន់​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​រថយន្ត​នៅឡើយ​ទេ​)​។​ ​ ​

​រថយន្ត​នេះ​ ​បាន​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥​ ​ក្នុង​ទិសដៅ​ពី​លិច​មក​កើត​ ​បាន​ទៅ​បុក​ម៉ូតូ​កង់​បី​លក់​លត​ឆា​ ​ដែល​បើក​បរ​បញ្ច្រាស់​ទិស​គ្នា​ ​ហើយក៏​បាន​ជ្រុល​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ២នាក់​ប្តី​ប្រពន្ធ​ ​បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​ជាប់​មុខរ​ថ​យន្ត​ ​និង​បាន​រុញ​ទៅ​បុ​ក​ធុង​ហ្គា​សនៅ​តូប​ជាប់​ចិញ្ចើម​ផ្លូវ​ខាងត្បូង​ ​បណ្តាល​ឱ្យ​ផ្ទុះ​ហ្គាស​ឆាបឆេះ​ស្លាប់​ស្ត្រី​ម្នាក់​ ​និង​របួសធ្ងន់​ចំនួន​ ​២នាក់​។​ ​បន្ទាប់ពី​កើតហេតុ​ ​អ្នកបើកបរ​រថយន្ត​បាន​គេចខ្លួន​បាត់ស្រមោល​។​

​លោក​វរៈ​សេនីយ៍​ត្រី​ ​នួន​ ​នី​ណា​រ៉ូ​ ​បាន​បញ្ជាក់​បន្ថែម​ថា​ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឱ្យ​ឆាបឆេះ​នេះ​ ​មាន​រថយន្ត​ពន្លត់​អគ្គីភ័យ​ចំនួន​ ​៤គ្រឿង​ ​បាន​ចេញ​អន្តរាគមន៍​បាញ់​ពន្លត់​ ​និង​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​ ​១១ឡាន​។​

​លោក​បាន​បញ្ជាក់​ថា​ ​ករណីនេះ​ ​បណ្តាល​ឱ្យ​ស្លាប់​ស្ត្រី​ម្នាក់​ ​និង​របួសធ្ងន់២នាក់​ ​និង​ខូចខាត​រថយន្ត​ចំនួន​ ​២គ្រឿង​ ​និង​ម៉ូតូ៣គ្រឿង​ ​ម៉ូតូ​កង់​បី១គ្រឿង​ ​និង​ឆេះ​តូប​អស់​ចំនួន១២តូប​ ​មាន​តូប​លក់​ហ្គាស​ចំនួន៦តូប​ ​តូប​លក់​អីវ៉ាន់​ចាប់ហួយ១តូប​ ​តូប​លាង​ម៉ូតូ១តូប​ ​តូប​ជូស​ជុល​ម៉ូតូ១តូប​ ​តូប​ស្នាក់នៅ៣តូប​ ​និង​ឆេះ​អស់​សម្ភារ​មួយចំនួន​ ​ព្រមទាំង​ឆេះ​លុយ​អស់​ ​៤.៦០០.០០០រៀល​ ​លុយ​បាត​ចំនួន​ ​២៦.០០០បាត​ ​លុយ​ដុល្លា​ ​៨.០៥០ដុល្លារ​ ​និង​សម្ភារ​មួយចំនួន​ទៀតផង​ដែរ​៕​

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង