សាធារណរដ្ឋ​ឆែក​ ​និង​កម្ពុជា​ ​នឹង​រៀបចំ​ការ​តាំងពិព័រណ៍​ ​រយៈពេល​ ​១៥ថ្ងៃ​ ​ក្រោម​ពាក្យស្លោក​ ​ចំណងមិត្តភាព​តាមពេលវេលា​

ភ្នំពេញ​៖​ ​សាធារណរដ្ឋ​ឆែក​ ​ដែល​ជា​អ្នកស្នង​តំណែង​ពីអ​តី​ត​ប្រទេស​ឆេកូស្លូវ៉ាគី​ ​បាន​រក្សា​ទំនាក់ទំនង​ការទូត​ជាមួយ​កម្ពុជា​ ​អស់​រយៈពេល​ ​៦៣ឆ្នាំ​មក​ហើយ​។​ ​ប្រជាជន​ឆែក​ ​នៅតែ​ជា​ដៃគូ​ដ៏​រឹងមាំ​របស់​ព្រះ​វា​ជា​ណា​ចក្រ​កម្ពុជា​។​

​ការ​តាំងពិព័រណ៍​មួយ​ ​ដែល​មាន​រយៈពេល​ ​១៥ថ្ងៃ​ ​ដោយ​គិត​ចាប់ពី​ថ្ងៃទី​ ​១៧​ ​ដល់​ថ្ងៃទី​ ​៣១​ ​ខែតុលា​ខាងមុខនេះ​ ​ស្ថានទូត​សាធារណរដ្ឋ​ឆែក​ ​មានបំណង​ដើម្បី​រម្លឹក​ដល់​ការ​ជ្រើសរើស​នៃ​បំណែក​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​ពី​វិស័យ​នយោបាយ​,​ ​សេដ្ឋកិច្ច​ ​និង​វប្បធម៌​ដែល​មាន​សារៈសំខាន់​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ ​ហើយដែល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​កា​រតំ​រង់​ទិស​របស់​ខ្លួន​។​

​តាមរយៈ​ការ​ប្រមូល​ផ្តុំ​រូបថត​ ​និង​ឯកសារ​សំណៅ​ដើម​នានា​ ​អ្នកចូលរួម​នឹង​មានឱកាស​ក្នុង​ការ​សម្លឹង​មើល​ប្រវត្តិ​សាស្រ្ត​ ​និង​បច្ចុប្បន្ន​នៃ​ទំនាក់ទំនង​របស់​ប្រទេស​ទាំងពីរ​ ​ដែល​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​សក្តា​នុ​ពល​ ​និង​មិត្តភាព​។​ ​ផ្នែក​មួយ​នៃ​ការ​តាំងពិព័រណ៍​នេះ​ ​ត្រូវ​បាន​ផ្តល់​ជូន​ជាឧទាហរណ៍​នៃ​កិច្ច​សហប្រតិបត្តិ​ការ​អ្នកជំនាញ​ការ​នៃ​ប្រទេស​ទាំង​ពី​ក្នុង​វិស័យ​ព្រៃឈើ​នៅដើម​ទសវត្ស​ឆ្នាំ១៩៨០​ ​ហើយក៏​ដូចជា​ការ​ផ្តល់​ជូន​នូវ​រូបភាព​មួយចំនួន​នៃ​រដ្ឋធានី​ភ្នំពេញ​ ​និង​ប្រទេស​កម្ពុជា​នាសម័យនោះ​។​

​ពិធី​បើក​ការ​តាំងពិព័រណ៍​នេះ​ ​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​សារមន្ទីរ​ជាតិ​កម្ពុជា​ ​នា​ថ្ងៃ​ព្រហស្បតិ៍​ ​ទី១៧ខែតុលា​ ​ឆ្នាំ២០១៩​ ​វេលា​ម៉ោង​ ​៦ល្ងាច​ ​ក្រោម​វត្តមាន​លោកស្រី​បណ្ឌិត​ ​ភឿង​ ​សកុណា​ ​រដ្ឋមន្ត្រី​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​កម្ពុជា​៕​

រូបភាព៖ ស្ថានទូតសាធារណរដ្ឋឆែកប្រចាំនៅកម្ពុជា

កែសម្រួលអត្ថបទ៖ សិរី វឌ្ឍ

You can share this !

Loading...
អត្ថបទទាក់ទង