កម្ពុជា​ ​និង​ឆែក​ ​បាន​ចុះហត្ថលេខា​លើ​ ​ឯកសារ​សំ​ខាន់​ៗ​ចំនួន០២​

ឆែក​÷​ ​បន្ទាប់ពី​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​រវាង​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​លោក​ ​Andrej​ ​Babis​ ​នាយក​រដ្ឋមន្រ្តី​ឆែក​រួចមក​ ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ ​បាន​ចុះហត្ថលេខា​លើ​ ​ឯកសារ​សំ​ខាន់​ៗ​ចំនួន​ពីរ​រួមមាន​ ​៖​

​១​)​អនុស្សារ​ណះ​នៃ​ការយោគយល់​គ្នា​ ​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ក្រសួងសុខាភិបាល​កម្ពុជា​ ​និង​ទីភ្នាក់ងារ​អនុវត្ត​គម្រោង​សុខាភិបាល​ឆែក​ ​VAMED​ ​។​

​២​)​អនុស្សារ​ណះ​នៃ​ការយោគយល់​គ្នា​ ​រវាង​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​សភា​ពាណិជ្ជកម្ម​ឆែក​។​

​ការ​ចុះហត្ថលេខា​នៃ​អនុស្សារ​ណះ​ទាំងពីរ​នេះ​ ​គឺជា​ការ​ចង្អុលបង្ហាញ​ពី​បំណងប្រាថ្នា​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ​ ​ក្នុង​ការពង្រីក​ចំណងមិត្តភាព​ ​និង​បន្ត​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​ ​ដើម្បី​ផលប្រយោជន៍​នៃ​ ​ប្រជាជន​ទាំងពីរ​។​

​សូម​បញ្ជាក់​ដែរ​ថា​ ​នៅក្នុង​ជំនួប​គ្នា​នោះ​ដែរ​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ ​បាន​គោរព​អញ្ជើញលោក​នាយក​រដ្ឋមន្រ្តី​ឆែក​ ​Andrej​ ​Babis​ ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ ​តាម​ពេល​ដ៏​សមស្រប​។​ ​លោក​ ​នាយក​រដ្ឋមន្រ្តី​ឆែក​ ​បាន​ទទួលយក​នូវ​ការ​អញ្ជើញ​ដោយ​សេចក្តី​រីករាយ​ ​និង​បាន​ថ្លែង​នូវ​អំណរគុណ​ជូនចំពោះ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ ​ចំពោះ​ការ​អញ្ជើញ​នេះ​។​ ​បន្ទាប់មក​ប្រមុខ​រដ្ឋាភិបាល​ ​នៃ​ប្រទេស​ទាំងពីរ​ ​បាន​អញ្ជើញ​ធ្វើ​សេចក្តី​ប្រកាស​ព័ត៌មាន​រួមគ្នា​ ​ស្តី​ពី​លទ្ធផល​នៃ​ជំនួប​របស់​ថ្នាក់ដឹកនាំ​ទាំងពីរ​៕​

You can share this !

Loading...
អត្ថបទទាក់ទង