តើមាន​អ្វី​អស្ចារ្យ​នៅក្នុង​ព្រឹត្តិ​ការណ៍​ ​Motorrad​ ​Angkor​ ​Festival​ ​2019​?​

សៀមរាប​៖​ ​កម្មវិធី​ ​Motorrad​ ​Angkor​ ​Feastival​ ​2019​ ​ជា​ព្រឹត្តិ​ការណ៍​ដំបូង​គេ​នៅ​កម្ពុជា​ ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ ​រយៈពេល​ ​៧ថ្ងៃ​ ​ចាប់ពី​ថ្ងៃទី៦ ​ដល់​ថ្ងៃទី១២ ​ខែធ្នូ​ ​ឆ្នាំ២០១៩​ ​នៅ​ខេត្តសៀមរាប​។​

​ព្រឹត្តិ​ការណ៍​នេះ​ ​គឺជា​ការណាត់ជួប​ជុំគ្នា​រវាង​ក្រុម​ម៉ូតូ​នានា​មក​ពី​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អាស៊ាន​ ​មានការ​ប្រណាំង​ម៉ូតូ​ ​ការ​តាំង​ពិ​រព​ណ៍​ម៉ូតូ​ ​និង​ផលិតផល​ថ្មី​គ្រប់​ប្រភេទ​ ​ការ​ប្រគុំ​តន្ត្រី​ ​និង​ជាពិសេស​ ​គឺ​ដើម្បី​រៃអង្គាស​ថវិកា​ ​សម្រាប់​ការងារ​មនុស្ស​ធ​ម៍​។​

​លោក​ ​អ៊ុំ​ ​ប៊ុ​នរ៉េ​ត​ ​ប្រធាន​ក្លិប​ ​BMW​ ​Motorcycle​ ​Club​ ​Cambodia​ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​ព្រឹត្តិ​ការណ៍​នេះ​ ​បង្កើត​ឡើង​ដើម្បី​ជួបជុំ​រវាង​ក្រុម​ម៉ូតូ​ក្នុង​ស្រុក​ទាំងអស់​ ​ជាមួយនឹង​ក្រុម​ម៉ូតូ​មក​ពី​ប្រទេសជិតខាង​នានា​ ​ដែល​រួមមាន​ ​ក្រុម​ម៉ូតូ​មក​ពី​ប្រទេស​ថៃ​ ​វៀតណាម​ ​ឡាវ​ ​សិង្ហបុរី​ ​ម៉ា​ឡ​ស៊ី​ ​និង​ប្រទេស​ចិន​ ​។​

​គោលដៅ​នៃ​ព្រឹត្តិ​ការណ៍​នេះ​ ​គឺ​ ​ដើម្បី​លើកកម្ពស់​វិស័យ​កីឡា​យានយន្ត​ ​ជាពិសេស​ម៉ូតូ​គ្រប់​ប្រភេទ​ ​ដែល​បាន​បង្កើត​ជា​ក្រុម​ចុះបញ្ជី​ឈ្មោះ​ក្រោម​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​ក្តី​ ​មិនទាន់​បាន​ចុះឈ្មោះ​ក្តី​ ​ដើម្បី​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍​ ​សិល​ធម៌​ក្នុង​ការប្រើ​ប្រាស់​ផ្លូវថ្នល់​ ​និង​ការចែក​រំលែក​បទពិសោធន៍​បច្ចេកទេស​រវាង​អ្នកចូលចិត្ត​ម៉ូតូ​ធំ​ជាដើម​។​ ​ជាពិសេស​ ​ព្រឹត្តិ​ការណ៍​នេះ​ ​នឹង​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​លើកស្ទួយ​វិស័យ​សណ្ឋាគារ​ ​និង​ផ្សព្វផ្សាយ​ទេសចរណ៍​នៅ​កម្ពុជា​ ​ទៅកាន់​ប្រទេស​នានា​ក្នុង​តំបន់​ ​ក៏ដូចជា​ក្នុង​សកលលោក​។​

​ការបង្កើត​កម្មវិធី​នេះ​ ​មានការ​សហការ​ជាមួយ​ក្លិប​ម៉ូតូ​ ​BMW​ ​Motorcycle​ ​Club​ ​Cambodia​ ​និង​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​។​ ​ក្នុង​នោះ​ ​ក៏​មានការ​គាំទ្រ​ពី​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​,​ ​ក្រសួងទេសចរណ៍​,​ ​ក្រសួងបរិស្ថាន​,​ ​គណៈកម្ម​ធិការ​ជាតិ​អូឡាំពិក​,​ ​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា​,​ ​សមាគម​សណ្ឋាគារ​កម្ពុជា​,​ ​សមាគម​យានយន្ត​កម្ពុជា​,​ ​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​ ​(​CCF​)​,​ ​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ ​(​CATA​)​ ​និង​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​ ​(​PATA​)​។​

​លោក​បន្ត​ថា​ ​មូលហេតុ​ដែល​ជ្រើសរើស​ខេត្តសៀមរាប​ ​ជាទី​តាំង​រៀបចំ​កម្មវិធី​នេះ​ឡើង​ ​ដោយសារ​សៀមរាប​ជា​ខេត្ត​គោលដៅ​ទេសចរណ៍​ ​ពិសេស​មាន​ប្រាសាទអង្គរវត្ត​ដ៏​ទាក់ទាញ​។​ ​ក្នុង​នោះ​ ​នឹង​មានការ​ចូលរួម​ពី​ក្រុម​ម៉ូតូ​មក​ពី​ប្រទេស​ថៃ​ ​វៀតណាម​ ​ឡាវ​ ​សិង្ហបុរី​ ​ម៉ា​ឡ​ស៊ី​ ​និង​ប្រទេស​ចិន​ ​រួម​ទាំង​កម្ពុជា​ ​ប្រមាណ​ជា​ ​១០០០នាក់​។​

​ជាមួយគ្នា​នោះ​ ​នឹង​មានការ​រៀបចំ​កម្មវិធី​កម្សាន្ត​ ​ការ​តាំងពិព័រណ៍​ ​ការ​ហ្វឹកហាត់​សាកល្បង​ការ​ប្រណាំង​ម៉ូតូ​ ​និង​ការរៀបចំ​កម្មវិធី​សប្បុរស​ធ​ម៍​ ​ដោយ​រំពឹង​ថា​នឹង​មាន​អ្នកចូលរួម​ក្នុង​ការ​ទស្សនា​ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ​ ​ប្រមាណ​ ​៥ម៉ឺន​នាក់​ក្នុងរយៈពេល​ ​៧ថ្ងៃ​ ​ចាប់ពី​ថ្ងៃទី៦-​១២​ ​ខែធ្នូ​ ​ឆ្នាំ២០១៩​ ​ខាងមុខនេះ​។​

​តាម​ការ​បញ្ជាក់​របស់​លោក​ ​ប៊ុ​នរ៉េ​ត​ ​នៅក្នុង​ព្រឹត្តិ​ការណ៍​នេះ​ ​នឹង​មានការ​រៀបចំ​តាំងពិព័រណ៍​ផលិតផល​ចាប់ពី​ថ្ងៃទី​៦​ ​រហូតដល់​ថ្ងៃទី១២​ ​ខែធ្នូ​ ​ឆ្នាំ២០១៩​។​ ​ចំណែក​ព្រឹត្តិ​ការណ៍​ប្រណាំង​ម៉ូតូ​ ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី៦​ ​ដល់​ថ្ងៃទី៨​ ​ខែធ្នូ​ ​ឆ្នាំ២០១៩​។​

​លោក​ប្រធាន​ក្លិប​រូប​នេះ​ ​ជឿជាក់​ថា​ ​ក្រុម​ម៉ូតូ​របស់​កម្ពុជា​ ​នឹងអាច​ស្រូប​យក​បទពិសោធន៍​ពី​ក្រុម​ម៉ូតូ​របស់​ប្រទេសជិតខាង​ ​ដែល​បាន​មក​ចូលរួម​ការ​ប្រណាំង​។​ ​ម្យ៉ាងវិញទៀត​ ​ក៏អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពីក្រៅ​ប្រទេស​បាន​កាន់តែ​ច្រើន​ថែមទៀត​ ​តាមរយៈ​ការ​ផ្សព្វផ្សាយ​របស់​ពួកគេ​នៅ​លើ​បណ្តាញ​ព័ត៌មាន​សង្គម​។​ ​ទន្ទឹម​នឹងគ្នា​នោះ​ ​អាច​ជំរុញ​ឱ្យ​ក្រុម​ម៉ូតូ​របស់​ខ្មែរ​ ​ចេះ​រួបរួម​សហការ​គ្នា​ក្នុង​ការ​លើកស្ទួយ​វិស័យ​កីឡា​ ​និង​ចេះ​ចូលរួម​ជួយការ​ងារ​សង្គម​ ​តាមរយៈ​ការ​ប្រណាំង​ម៉ូតូ​ ​ដើម្បី​រៃអង្គាស​ថវិកា​។​

​សូមជម្រាប​ផង​ដែរ​ថា​ ​សម្រាប់​ឆ្នាំ២០១៩​ ​នេះ​ ​ជា​ឆ្នាំ​ដំបូង​គេ​បង្អស់​ ​ដែល​បាន​រៀបចំ​ព្រឹត្តិ​ការណ៍​ពិព័រណ៍​ ​និង​ការ​ប្រណាំង​ម៉ូតូ​លំដាប់​ពិភពលោក​ ​Motorrad​ ​Angkor​ ​Feastival​ ​2019​ ​ដែល​នឹង​រៀបចំឡើង​នៅ​ខេត្តសៀមរាប​។​ ​ដោយឡែក​ ​ព្រឹត្តិ​ការណ៍​ដ៏​អសា្ចរ្យ​មួយ​នេះ​ ​នឹង​ធ្វើឡើង​ជា​រៀងរាល់​មួយឆ្នាំ​ម្តង​ ​នៅ​តាម​បណ្តា​ខេ​ត្ត​ផ្សេង​ៗ​គ្នា​៕​

You can share this !

Loading...
អត្ថបទទាក់ទង