អត្ថបទ​ឈ្វេងយល់​ ​ពីសា​ធារ​ណ​រដ្ឋ​ឆែក​

ប្រទេស​ឆែក​ ​ដោយ​គិត​ចាប់តាំងពី​ថ្ងៃទី១៧​ ​ឧសភា​ ​ឆ្នាំ២០១៦មក​ ​ប្រទេស​នេះ​ ​មានឈ្មោះ​ហៅ​ជា​ផ្លូវការ​យ៉ាង​ខ្លី​ ​តាម​បែប​ភាសាអង់គ្លេស​ថា​ ​CZECHIA​ ​ដែល​ខ្មែរយើង​ហៅថា​ ​"​ឆេ​កូ​"​។​

​ពីមុន​ខ្មែរ​ហៅថា​ ​ឆេកូស្លូវ៉ាគី​ ​តែ​ពេលនេះ​ ​ប្រទេស​នេះ​បែកចែក​ជា២​ ​មួយ​ប្រទេស​ឆែក​ ​និង​មួយទៀត​ប្រទេស​ស្លូវ៉ាគី​។​ ​ប្រទេស​ឆែក​ ​ឈ្មោះ​ផ្លូវការ​ក្នុង​រដ្ឋធម្មនុញ្ញ​ ​សាធារណរដ្ឋ​ឆែក​ ​ដែល​មាន​បណ្តាជន​រស់នៅ​ ​ជាង១០លាន​ ​៧សែន​នាក់​។​ ​ក្នុង​នោះ​ ​មាន​ទំហំផ្ទៃ​ដី​ ​៧៨​ ​៨៦៧​ ​គីឡូម៉ែត្រ​ក្រឡា​ ​តូចជាង​កម្ពុជា​។​ ​ដង់ស៊ីតេ​ ​៣៥៨,៣នាក់​ ​ក្នុង​មួយ​គីឡូម៉ែត្រ​ក្រឡា​។​ ​រីឯ​ ​ក្រុម​ជនជាតិ​នានា​ ​មាន​ដូចជា​ ​ឆែក​ ​៦៤,៣​%​ ​និង​ម៉ូរ៉ា​វាន​ ​៥​%​។​ ​ភាសាផ្លូវការ​ ​គឺ​ភាសា​ឆែក​ ​និង​មាន​ប្រើ​ភាសា​ស្លូវ៉ាគី​ដែរ​ ​តែ​មិន​ផ្លូវការ​ទេ​។​ ​បណ្តាជន​ជាតិ​ឆែក​ ​១០,៤​%​ ​កាន់សាសនា​រ៉ូម៉ង់​កាតូលិក​ ​ហើយ​ ​៣៤,៥​%​ ​ទៀត​ ​ពុំ​កាន់សាសនា​អ្វី​ទេ​។​

​ទីតាំង​ភូមិ​សាស្រ្ត​ ​ស្ថិតនៅ​ទ្វីបអឺរ៉ុប​កណ្តាល​ ​ខាងជើង​ជាប់​ប៉ូឡូញ​ ​ភាគ​ពាយ័ព្យ​ជាប់​អាល្លឺម៉ង់​ ​ខាងត្បូង​ជាប់​ប្រទេស​អូ​ទ្វី​ស​ ​ខាងកើត​ ​និង​ភាគ​និរតី​ ​ជាប់​ប្រទេស​ស្លូវ៉ាគី​។​ ​ប្រាក​ ​ជារ​ដ្ឋ​ធានី​ ​នៃ​ប្រទេស​ឆែក​ ​មាន​បណ្តាជន​រស់នៅ​ ​ប្រមាណ​ ​១លាន​ ​៣សែន​នាក់​។​

ប្រទេស​ឆែក​ ​មាន​ទម្រង់​រដ្ឋាភិបាល​ ​តាម​បែប​សាធារណរដ្ឋ​សភានិយម​។​ ​លោក​ ​មី​ឡូស​ ​ស្សេ​មីន​ ​កាន់​តំណែង​ ​ជា​ប្រធានាធិបតី​។​ ​លោក​បាន​កើត​នៅ​ឆ្នាំ១៩៤៤​ ​ឡើង​កាន់​តំណែង​កាលពី​ថ្ងៃទី៨​ ​មីនា​ ​២០១៣មក​។​ ​នាយក​រដ្ឋមន្រ្តី​ ​គឺ​លោក​ ​អិន​ត្រេ​ ​បា​បីស​ ​ដែល​កើត​នៅ​ឆ្នាំ១៩៥៤​ ​កាន់​តំណែង​ចាប់ពី​ថ្ងៃទី១៣​ ​ខែធ្នូ​ ​ឆ្នាំ២០១៧មក​។​

​ប្រទេស​នេះ​ ​មាន​បែងចែក​ជា​តំបន់​រដ្ឋបាល​ ​ចំនួន​ ​១៣តំបន់​ ​(​ពុំ​មាន​ខេត្ត​ទេ​)​ ​និង​រដ្ឋធានី​មួយ​។​ ​ព្រមទាំង​មាន​កងទ័ព​ ​ជាតិ​រៀបរយ​ ​២ម៉ឺន​ ​៣ពាន់​ ​២រយ​នាក់​។​

​អំពី​សេដ្ឋកិច្ច​ ​៖​ ​មាន​វិស័យ​ឧស្សាហកម្ម​ ​ផលិត​ម៉ាស៊ីន​ ​ម៉ូទ័រ​ ​កញ្ចក់​ ​កែវ​ចរ​ណៃ​ល្អ​ៗ​ទំនើប​ៗ​។​ ​រីឯ​ ​កសិកម្ម​ ​រួមមាន​៖​ ​សណ្តែក​ ​ដំឡូងបារាំង​ ​ស្ករ​ ​ឆៃថាវ​ ​ផ្លែឈើ​ច្រើន​មុន​ ​ចិញ្ចឹម​ជ្រូក​ ​និង​ជៀម​។​ ​ប្រទេស​នេះ​ ​មាន​ធនធាន​ធម្មជាតិ​ ​ដូចជា​៖​ ​ឈើ​ស្រល់​ ​មាន​ធ្បូង​ថ្ម​ ​មាន​ដីឥដ្ឋ​ ​មាន​ប្រេងឆៅ​បម្រុង​ ​ច្រើន​ពាន់​លាន​លីត្រ​ ​ផលិតផល​អ​គ្គិ​សនី​សប្បូ​រហូរ​ហៀរ​។​ ​កម្លាំង​ពលរដ្ឋ​ ​២,៩​%​ ​ក្នុង​វិស័យ​កសិកម្ម​,​ ​៣៧,៩​%​ ​ក្នុង​វិស័យ​ឧស្សាហកម្ម​,​ ​សេវាកម្ម​ ​៥៩,៣​%​ ​និង​អត្រា​អត់​ការងារ​ធ្វើ​ ​២,៩​%​។​

​រូបិយប័ណ្ណ​ ​ផ្លូវការ​របស់​ប្រទេស​ឆែក​ ​គឺ​ក្រោ​ន​។​ ​១ដុល្លារ​អាមេរិក​ ​ស្មើនឹង​ ​២២,២២ក្រោ​ន​។​ ​ផលិតផល​សរុប​មួយឆ្នាំ​ ​៣៧៥,៧ពាន់​លាន​ដុល្លារ​។​ ​ប្រាក់ចំណូល​ប្រជាជន​សរុប​ម្នាក់​ ​ក្នុង​មួយឆ្នាំ​ ​៣ម៉ឺន​ ​៥ពាន់​ ​៥រយ​ដុល្លារ​ ​មាន​ជាង​ថៃ​ ​មាន​ជាង​ម៉ាឡេស៊ី​ ​និង​ក្រោម​សិង្ហបុរី​ ​បន្តិច​បន្តូច​។​ ​ប្រទេស​ឆែក​ ​នាំ​ទំនិញ​ចូល​មក​ពី​ប្រទេស​នានា​ ​សរុប​ជា​ទឹកប្រាក់​ ​១៤៧,៤ពាន់​លាន​ដុល្លារ​ ​ក្នុង​មួយ​ឆ្នាំ​ៗ​។​ ​ក្នុង​នោះ​ ​អាល្លឺម៉ង់​ ​២៩,៨​%​ ​ប៉ូឡូញ​ ​៩,១​%​ ​ចិន​ ​៧,៤​%​ ​ស្លូវ៉ាគី​ ​៥,៨​%​ ​និង​ហូ​ឡង់​ ​៥,៣​%​ ​។​ ​រីឯ​ ​កា​នាំចេញ​វិញ​ ​តួលេខ​នេះ​ ​គឺ​ ​១៥៧,៤ពាន់​លាន​ដុល្លារ​ ​ក្នុង​មួយឆ្នាំ​។​ ​ក្នុង​នោះ​ ​អាល្លឺម៉ង់​ ​៣២,៨​%​,​ ​ស្លូវ៉ាគី​ ​៧,៨​%​,​ ​ប៉ូឡូញ​ ​៦,១​%​ ​និង​បា​រំាង​ ​៥,១​%​ ​ដោយឡែក​ប្រាក់ចំណូល​ ​នៃ​វិស័យ​ទេសចរណ៍​ ​ឆែក​មួយឆ្នាំ​ ​ទទួល​បាន​ប្រមាណ​ ​៦,៩ពាន់​លាន​ដុល្លារ​។​

​ចំពោះ​ចំណូល​ថវិកាជាតិ​ក្នុង​មួយឆ្នាំ​ ​៨២,៨ពាន់​លាន​ដុល្លារ​។​ ​ប្រទេស​ឆែក​ ​មានផ្លូវ​ដែក​ ​៥៩៧៩ម៉ាយ​ ​ស្មើនឹង​ ​៩៦២២គីឡូម៉ែត្រ​ ​និង​មាន​ចំណតយន្តហោះ​ចំនួន​ ​៤១កន្លែង​។​

​គិត​ត្រឹម​ឆ្នាំ២០១៧​ ​ប្រជាជន​ឆែក​ ​ចំនួន​ ​៧៨,៧​%​ ​មាន​ប្រព័ន្ធ​អ៊ីនធឺណិត​ប្រើប្រាស់​ ​។​ ​ចំពោះ​ការថែទាំ​សុខភាព​វិញ​ ​ប្រជាជន​ឆែក​ ​បុរស​ភេទ​ ​មាន​អាយុ​ជាមធ្យម​ ​៧៦ឆ្នាំ​ ​និង​ស្រី​ ​៨២,១ឆ្នាំ​។​ ​អត្រាកំណើត​ ​៩,២​%​ ​ក្នុងចំណោម​ពលរដ្ឋ​ ​១ពាន់​នាក់​។​ ​រីឯ​ ​អត្រា​មរណភាព​ ​១០,៥​%​ ​ក្នុងចំណោម​មួយ​ពាន់​នាក់​។​ ​ប្រជាជន​ឆែក​ ​៩៩​%​ ​ចេះអក្សរ​។​

​តាមពិត​ទៅ​ ​ប្រទេស​កម្ពុជា​ ​និង​ឆែក​ ​គឺ​មាន​ទំនាក់ទំនង​ល្អ​ ​ជាមួយគ្នា​តាំងពី​ឆ្នាំ​ ​១៩៦០​ ​មក​ម៉្លេះ​ ​ហើយ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​ ​នរោត្តម​សីហ​មុនី​ ​ព្រះមហាក្សត្រ​កម្ពុជា​ ​ក៏​ធ្លាប់​ជា​និស្សិត​សិក្សា​ ​នៅ​ប្រទេស​ឆែក​នេះ​ដែរ​៕​

លោក មីឡូស ស្សេមីន កាន់តំណែង ជាប្រធានាធិបតី

នាយករដ្ឋមន្រ្តី លោក អិនត្រេ បាបីស

You can share this !

Loading...
អត្ថបទទាក់ទង