ពេទ្យ​ ​ព្រមាន​ថា​ ​ផឹក​តែ​គជ់​ ​អាច​កើតជំងឺ​រ៉ាំរ៉ៃ​ ​និង​គ្រោះ​ថ្នា​ក់​ធ្ងន់​ៗ​ច្រើន​

សិង្ហបុរី​៖​ ​នៅ​ស្រុកខ្មែរ​យើង​ ​មាន​កុមារ​ ​និង​យុវវ័យ​ជាច្រើន​ ​ចូលចិត្ត​ផឹក​តែ​គជ់​ ​ប៉ុន្ដែ​ពុំ​ដឹងពី​ផល​ប៉ះពាល់​នៃ​ការ​ផឹក​ភេសជ្ជៈ​នេះ​ទេ​។​ ​ចំណែក​នៅ​សិង្ហបុរី​វិញ​ ​តែ​គជ់​ ​ក៏​និយម​ខ្លាំង​ណាស់​ដែរ​ ​រហូត​ខាង​មន្ទីរពេទ្យ​ ​Mount​ ​Alvernia​ ​Hospital​ ​អះអាង​ថា​ ​ភេសជ្ជៈ​នេះ​ ​អាច​បណ្ដាល​ឱ្យ​កើតជំងឺ​រ៉ាំរ៉ៃ​ ​ប៉ះពាល់​បេះដូង​ ​ដាច់​សរសៃឈាម​ខួរក្បាល​ ​និង​បង្ក​ជា​ហា​និយ​ភ័យ​ជំ​ងឺ​ធ្ងន់​ៗ​មួយចំនួន​ទៀត​ ​នេះ​បើ​តាម​វេ​ប​សាយ​ ​www.hellokrupet.com​ ​។​

​ក្នុង​ការ​ចេញផ្សាយ​របស់​មន្ទីរពេទ្យ​ ​បាន​ព្រមាន​ពលរដ្ឋ​សិង្ហបុរី​ ​ពី​តែ​គជ់​ដែល​មាន​បរិមាណ​ស្ករ​ច្រើន​។​ ​សម្រាប់​ការប្រៀបធៀប​តែ​គជ់​ ​៧ប្រភេទ​ ​មន្ទីរពេទ្យ​រក​ឃើញថា​ ​តែ​ទឹកដោះគោ​ដែល​ប្រើ​ស្ករត្នោត​ ​ជាមួយ​គ្រាប់​គជ់​ ​(​Brown​ ​Sugar​ ​Milk​ ​Tea​ ​With​ ​Pearls​)​ ​ជា​ភេសជ្ជៈ​បង្ក​ហានិភ័យ​ដល់​សុខភាព​ជាងគេ​។​ ​វា​មាន​ផ្ទុក​ស្ករ​ ​ចំនួន​ ​១៨,៥ស្លាបព្រា​កាហ្វេ​។​

​មន្ទីរពេទ្យ​ ​ព្រមាន​ថា​ ​ស្ករ​ ​ទឹកដោះគោ​ ​និង​ក្រែម​គ្មាន​សមាសធាតុ​ទឹកដោះគោ​ ​(​Non​-​dairy​ ​Creamer​)​ ​ពិតជា​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើតជំងឺ​រ៉ាំរ៉ៃ​។​ ​ក្នុង​នោះ​ ​ក្រែម​គ្មាន​សមាសធាតុ​ទឹកដោះគោ​ ​មាន​ផ្ទុក​ខ្លាញ់​ ​Trans​ ​Fat​ ​ក្នុង​ទម្រង់​ជា​ប្រេងដូង​ ​Hydrogenated​ ​Palm​ ​Oil​។​ ​ឯ​ពពុះទឹក​ដោះ​គោ​ ​ក៏​មាន​កាឡូរី​ខ្ពស់​ដែរ​ ​គឺ​រហូតដល់​ ​២០៣កាឡូរី​ ​និង​ពពុះ​ ​Cheese​ ​មាន​ ​១៨០កាឡូរី​។​ ​មន្ទីរពេទ្យ​បញ្ជាក់​ថា​ ​ប្រេង​នេះ​ ​បង្ក​ឱ្យ​កើតជំងឺ​បេះដូង​ ​និង​ដាច់​សរសៃឈាម​ខួរក្បាល​។​

​ជាមួយគ្នា​នេះ​ ​មន្ទីរពេទ្យ​ ​រក​ឃើញថា​ ​តែ​បៃតង​ ​និង​តែ​ខ្មៅ​ ​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ ​រលាក​សន្លាក់​ ​និង​មហារីក​។​

​ដើម្បី​បង្ការ​ការ​កើតជំងឺ​រ៉ាំរ៉ៃ​ ​មន្ទីរពេទ្យ​ ​បាន​ណែនាំ​ឱ្យ​កាត់បន្ថយ​ការ​ផឹក​ភេសជ្ជៈ​ផ្អែម​ ​ដោយ​អតិថិជន​ត្រូវ​ជ្រើសរើស​ហាង​ ​ដែល​អាច​កែប្រែ​កម្រិត​ជាតិ​ស្ករ​ក្នុង​ភេសជ្ជៈ​ ​និង​កាត់បន្ថយ​រសជាតិ​ផ្អែម​បន្ដិច​ម្ដង​ៗ​៕​

You can share this !

Loading...
អត្ថបទទាក់ទង