ពលរដ្ឋ​វៀតណាម​ ​កើតជំងឺ​ក្រពះ​-​ពោះវៀន​ច្រើនជាង​គេ​ ​ដោយសារ​មូលហេតុ​អ្វី​?​

វៀតណាម​៖​ ​ក្រុម​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ ​បញ្ជាក់​ថា​ ​ពោះវៀន​ ​ជាស​រី​រាង្​គ​ដែល​កើតជំងឺ​ច្រើនជាង​គេ​ ​សម្រាប់​ជនជាតិ​វៀតណាម​ ​ដោយ​ ​៧០​%​ ​នៃ​ជនជាតិ​នេះ​ ​ប្រឈម​កើតជំងឺ​ក្រពះ​-​ពោះវៀន​ ​ដោយសារ​ការ​ឆ្លង​មេរោគ​ក្រពះ​ ​Helicobacter​ ​Pylori​។​ ​នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​ ​www.hellokrupet.com​ ​។​

​បច្ចុប្បន្ន​ ​មាន​ពលរដ្ឋ​វៀតណាម​ ​ប្រមាណ​ ​១០​%​ ​នៃ​ពលរដ្ឋ​សរុប​ ​បាន​ជួប​បញ្ហា​ទល់លាមក​ ​ភាព​មិន​ប្រក្រតី​នៃ​ការរំលាយអាហារ​ ​ច្រាល​ទឹក​អាស៊ីដ​ក្រពះ​ឡើងលើ​ ​ហើម​ខុសប្រក្រតី​ ​និង​បញ្ហា​ធ្ងន់ធ្ងរ​ ​ដូចជា​ ​មហារីក​ ​ដំបៅ​ក្រពះ​ ​និង​រលាក​ពោះវៀន​។​

​អង្គការ​ ​Global​ ​Cancer​ ​ប៉ាន់ប្រមាណ​ថា​ ​ពលរដ្ឋ​វៀតណាម​ ​ជាង​ ​១៤.០០០នាក់​ ​កើតជំងឺ​មហារីក​ពោះវៀនធំ​ ​និង​បាន​ស្លាប់​ជាង​ ​៧.០០០នាក់​ ​កាលពី​ឆ្នាំ២០១៨​។​

​ចំណែក​លោក​ ​Dao​ ​Van​ ​Long​ ​ប្រធាន​វិទ្យាស្ថាន​សិក្សា​ពី​ក្រពះ​-​ពោះវៀន​ ​ក្នុង​ប្រទេស​វៀតណាម​ ​បញ្ជាក់​ថា​ ​បញ្ហា​នេះ​ ​ដោយសារតែ​ការ​កើនឡើង​ការ​បំពុលបរិស្ថាន​ ​អាហារ​គ្មាន​សុវត្ថិភាព​ ​ទម្លាប់​ញ៉ាំ​ ​និង​របៀបរបប​រស់នៅ​មិនល្អ​។​

​រី​ឯ​លោក​សាស្ត្រា​ចារ្យ​ ​Hidemi​ ​Goto​ ​មក​ពីសា​កល​វិទ្យាល័យ​ ​Nagoya​ ​របស់​ជប៉ុន​ ​បញ្ជាក់​ថា​ ​ជំងឺ​រលាក​ពោះវៀន​ ​(​Inflammatory​ ​Bowel​ ​Disease​)​ ​ធ្លាប់​កើត​នៅ​អឺរ៉ុប​ ​ពេលនេះ​ ​បាន​រាលដាល​នៅ​តំបន់​អាស៊ី​ហើយ​។​ ​នេះ​បណ្ដាលមកពី​ទម្លាប់​ញ៉ាំ​អាហារ​ ​សម្បូរ​សាច់​ច្រើន​។​ ​លោក​ថា​ ​“​មនុស្ស​ញ៉ាំ​ច្រើន​ ​ជាពិសេស​អាហារ​ផ្ទុក​កូ​លេ​ស្ដេ​រ៉ូល​ខ្ពស់​ ​និង​ផឹក​គ្រឿងស្រវឹង​ ​ស្រា​បៀរ​ច្រើន​…​”​។​

​គួរ​បញ្ជាក់​ថា​ ​វៀតណាម​ ​ក៏បាន​ប្រើ​បាក់តេរី​ពោះវៀន​ ​(​Microbiome​)​ ​ដើម្បី​ព្យាបាល​ជំងឺ​ប្រព័ន្ធ​រំលាយអាហារ​ជាច្រើន​ផង​ដែរ​ ​ដូចជា​ ​មហារីក​ពោះវៀនធំ​ ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​ ​ខ្លាញ់​រុំ​ថ្លើម​ ​មហារីក​លំពែង​ ​និង​ការ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​៕​

You can share this !

Loading...
អត្ថបទទាក់ទង