សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​÷​ ​កម្ពុជា​លើកទឹកចិត្ត​ ​និង​គាំទ្រ​ដល់​ការសិក្សា​របស់​យុវជន​នៅ​ក្រៅប្រទេស

​​ភ្នំពេញ​÷​ ​សុខ​សន្តិភាព​ ​និង​ស្ថិរភាព​សង្គម​ ​និង​នយោបាយ​នៅ​កម្ពុជា​ជាង៣០ឆ្នាំ​មកនេះ​ ​បាន​ផ្តល់​ឱកាស​យ៉ាងច្រើន​ដល់​យុវជន​ក្នុង​ការសិក្សា​រៀនសូត្រ​ទាំង​នៅក្នុង​ ​និង​ក្រៅប្រទេស​។​ ​មាន​សិស្សានុសិស្ស​ ​និង​និស្សិត​ជាច្រើន​ ​បាន​ចេញទៅ​បន្ត​ការសិក្សា​នៅ​ឯ​បរទេស​ ​លើ​មុខជំនាញ​ជាច្រើន​ ​ក្នុង​នោះ​រួម​ទាំង​វិស័យ​កងទ័ព​ផង​ដែរ​។​ ​នេះ​បើ​យោង​តាម​គេហទំព័រ​ផ្លូវការ​របស់​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​វិស័យ​កងទ័ព​ ​គឺជា​វិស័យ​ដ៏​មាន​សារៈសំខាន់​បំផុត​ក្នុង​ការ​ថែរក្សា​ការពារ​សន្តិភាព​ ​និង​បូរ​ណា​ភាព​ទឹកដី​ ​ដែល​តម្រូវ​ឱ្យ​មានការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​ទាំង​នៅក្នុង​ ​និង​ក្រៅប្រទេស​ដែល​យើង​អាច​មានលទ្ធភាព​ធ្វើ​ទៅ​បាន​។​

​កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​លើកទឹកចិត្ត​ ​និង​ផ្តល់​ឱកាស​ដល់​យុវជន​ជំនាន់​ក្រោយ​ឱ្យ​ទទួល​បាន​សិក្សា​នៅ​ក្រៅប្រទេស​ដើម្បី​ស្វែងរក​ចំណេះ​ដឹង​ថ្មី​ៗ​ ​និង​បទ​ពិសោធ​ន៍​ល្អ​ៗ​មក​ជួយ​អ​ភិ​វឌ្ឍន៌​ប្រទេសជាតិ​។​ ​មិនថា​ពួកគេ​មាន​ប្រភព​មក​ពីណា​ ​ឬ​ស្ថិត​ក្នុង​ជីវភាព​គ្រួសារ​បែប​ណា​ ​ជា​កសិករ​ ​អាជីវករ​ ​ឬ​ជាម​ន្ត្រី​រាជការ​ ​គឺ​ពួកគេ​ទាំងអស់​សុទ្ធតែ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ផ្តល់​ឱកាស​ ​ជ​ម្រុ​ញ​ ​និង​លើកទឹកចិត្ត​ឱ្យ​បាន​រៀនសូត្រ​នៅ​សា​លា​ល្អ​ៗ​ ​ដែល​មានកម្ម​វិធី​ហ្វឹកហ្វឺន​ប្រកបដោយ​គុណភាព​។​

​ជាក់ស្តែង​ដូច​យុវជន​ប៉ុន្មាន​រូប​នេះ​ ​គឺ​បាន​តស៊ូ​ ​និង​អំណត់​អត់ធន់​រៀនសូត្រ​នៅ​បរទេស​ ​រហូត​បញ្ចប់​ការសិក្សា​ហើយ​បាន​វិល​មកកាន់​មាតុប្រទេស​វិញ​។​ ​ទន្ទឹម​នឹង​នោះ​ ​ក៏​មាន​យុវជន​ ​យុវតី​ខ្មែរ​ជាច្រើន​រូប​ទៀត​ ​ដែល​បាន​ ​និង​ ​កំពុង​សិក្សា​យ៉ាងច្រើន​នៅ​បរទេស​ ​ដើម្បី​ស្រូប​យកចំណេះ​ដឹង​ថ្មី​ៗ​ ​បទ​ពិសោធ​ន៍​ល្អ​ៗ​ ​និង​ជំនាញ​មក​បម្រើ​ប្រទេសជាតិ​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដែល​មាន​ ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​ជា​ប្រមុខ​ដឹកនាំ​ ​តែងតែ​គាំទ្រ​ ​ជំរុញ​ ​និង​លើកទឹកចិត្ត​ដល់​យុវជន​ពី​គ្រប់​ស្រទាប់វណ្ណៈ​ ​ឱ្យ​ទទួល​បានការ​សិក្សា​ជ្រៅជ្រះ​ ​ទាំង​ក្នុង​វិស័យ​កងទ័ព​ ​និង​នៅក្នុង​វិ​ស័យ​ដទៃ​ៗ​ទៀត​សម្រាប់​យក​មក​ចូលរួម​កសាង​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​៕​

ដោយ៖ សិរី វឌ្ឍ

You can share this !

Loading...
អត្ថបទទាក់ទង