ចិន​ ​ទាមទារ​ឱ្យ​អាមេរិក​ ​ដកចេញ​នូវ​ទណ្ឌកម្ម​ថ្មី​ ​ដែល​ទើប​ដាក់​

​ប៉េកាំង​៖​ ​ប្រទេស​ចិន​ ​បាន​ទាមទារ​ឱ្យ​ក្រុង​វ៉ាស៊ីនតោន​ ​លុបចោល​ទណ្ឌ​កម្ម​ថ្មី​ៗ​ ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ ​ប៉ុន្តែ​ ​បាន​និយាយ​នៅ​ថ្ងៃអង្គារ​នេះ​ថា​ ​ក្រុម​ប្រេសិត​នឹង​បន្តដំណើរ​ ​ទៅកាន់​សហរដ្ឋអាមេរិក​ ​សម្រាប់​កិច្ចចរចា​ ​ដែល​មាន​គោលបំណង​ ​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​ ​ទោះបីជា​មាន​ភាព​តានតឹង​ ​កើនឡើង​ក៏ដោយ​។​

​ក្រសួង​ការបរទេស​ចិន​ ​ក៏បាន​រិះគន់​ចំពោះ​ការទប់ស្កាត់​ ​ការ​លក់​បច្ចេកវិទ្យា​អាមេរិក​ ​ដល់​ក្រុមហ៊ុន​ចិន​។​ ​ចិន​ថា​ ​នេះ​ជា​ការ​ជ្រៀតជ្រែក​ ​ក្នុង​កិច្ចការ​របស់​ចិន​ ​ប៉ុន្តែ​មិនបាន​បង្ហាញថា​ ​តើ​ក្រុង​ប៉េកាំង​អាច​នឹង​សងសឹក​វិញ​ ​ឬ​យ៉ាងណា​នោះ​ឡើយ​។​

​បញ្ជីខ្មៅ​ដែល​របស់​អាមេរិក​បាន​ដាក់​ទៅលើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ ​មានប្រសិទ្ធភាព​រារាំង​ ​ក្រុមហ៊ុន​អាមេរិក​ ​ពី​ការ​លក់​បច្ចេកវិទ្យា​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​ ​ដរា​ណ​ណា​ ​ការយល់ព្រម​ពី​រដ្ឋាភិបាល​។​ ​បញ្ជីខ្មៅ​នេះ​ ​បាន​ដា​ក​ចេញ​ ​ដើម្បី​ទប់ស្កាត់​ការរើសអើង​ជនជាតិភាគតិច​នៅ​ចិន​ដែល​កាន់សាសនា​ឥស្លាម​។​

​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​ ​លោក​ ​Geng​ ​Shuang​ ​និយាយ​ថា​ ​សហរដ្ឋអាមេរិក​ ​គ្មាន​សិទ្ធិ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​តំបន់​ស៊ីន​ជាំ​ង​ទេ​ ​ហើយ​បាន​បដិសេធ​ថា​ ​មិន​មាន​បញ្ហា​សិទ្ធិមនុស្ស​ ​នៅក្នុង​តំបន់​នោះ​ទេ​។​

​ប្រទេស​ចិន​ ​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​ ​បាន​ឃុំខ្លួន​អ្នក​កាន់សាសនា​ឥស្លាម​ ​រហូតដល់​មួយ​លាន​នាក់​ ​នៅក្នុង​មណ្ឌល​ឃុំឃាំង​ ​និង​ពន្ធនាគារ​ ​នៅក្នុង​តំបន់​នេះ​។​ ​ជុំវិញ​បញ្ហា​នេះ​ ​ទីក្រុង​ប៉េកាំង​ ​បាន​បដិសេធ​ការរំលោភ​បំពាន​ ​នៅ​តាម​មណ្ឌល​នានា​ ​ហើយ​បាន​ពណ៌នា​ ​ថា​ ​កន្លែង​នោះ​ ​ជា​សាលារៀន​ដែល​មាន​គោលបំណង​ ​ផ្តល់​ជំនាញការ​ងារ​ ​និង​ប្រយុទ្ធ​ប្រឆាំង​ ​នឹង​ភាព​ជ្រុលនិយម​៕​

You can share this !

Loading...
អត្ថបទទាក់ទង