កម្ពុជា​ ​និង​ប៉ាគីស្ថាន​ ​ឯកភាព​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​លើ​ការ​បណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​កងទ័ព​

​ភ្នំពេញ​៖​ ​មេបញ្ជាការ​កងទ័ព​កម្ពុជា​ ​និង​ប៉ាគីស្ថាន​ ​ឯកភាព​គ្នា​ក្នុង​ការ​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​បន្ថែម​ទៀត​ ​ជាពិសេស​លើ​ការ​បណ្តុះបណ្តាល​កងទ័ព​ ​និង​លំហាត់​សមយុទ្ធ​រួមគ្នា​។​

​ការ​ឯកភាព​គ្នា​នេះ​ ​បាន​ធ្វើឡើង​ក្នុង​ជំនួប​រវាង​ឧត្តមសេនីយ៍ឯក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​ ​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​ ​ជាមួយ​ឧត្ដមសេនីយ៍ឯក​ ​មូ​ហា​ម៉ាត់​ ​ជី​រ៉ា​ក់​ ​ហៃ​ឌឺរ​ ​(​ ​MOHAMMAD​ ​CHIRAGH​ ​HAIDER​ ​)​ ​នាយសេនាធិការ​ចម្រុះ​ ​អគ្គបញ្ជាការ​ដ្ឋាន​កងទ័ព​នៃ​សាធារណរដ្ឋ​អ៊ី​ស្លាម​ប៉ាគីស្ថាន​។​

​គោលបំណង​នៃ​ជំនួប​នេះ​ ​គឺជា​ការផ្លាស់ប្ដូរ​បទពិសោធន៍​ ​រឹតចំណង​មិត្តភាព​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​យោធា​នៃ​ប្រទេស​ទាំងពីរ​ ​ឱ្យ​កាន់តែ​ប្រសើរ​ ​ជាពិសេស​ផ្ដោត​លើ​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​ផ្សេង​ៗ​ ​ដើម្បី​ថែរក្សា​សុខ​សន្តិភាព​នៅក្នុង​តំបន់​។​

​នៅក្នុង​ជំនួប​ ​ឧត្តមសេនីយ៍ឯក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ស្វាគមន៍​ ​និង​អរគុណ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​នៃ​សាធារណរដ្ឋ​អ៊ី​ស្លាម​ប៉ាគីស្ថាន​មកកាន់​កម្ពុជា​ ​ដែល​ដំណើរ​ទស្សនកិច្ច​នេះ​ ​បាន​ជំរុញ​ទំនាក់ទំនង​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​យោធា​នៃ​ប្រទេស​ទាំងពីរ​ ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។​

​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​ ​បាន​ជម្រាប​ជូន​អំពី​ប្រវត្តិ​នៃ​ការបង្កើត​បញ្ជាការ​ដ្ឋាន​កងទ័ពជើងគោក​ ​រយៈពេល២០ឆ្នាំ​ ​ដែល​បាន​ឆ្លងកាត់​ឧបសគ្គ​ ​និង​ការ​លំបាក​ជាច្រើន​ ​ក្រោម​ការដឹកនាំ​របស់​នាយ​ឧត្តមសេនីយ៍​ ​មាស​ ​សុភា​ ​អតីត​មេបញ្ជាការ​កងទ័ពជើងគោក​ ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​សម្រេច​បាន​នូវ​សមិទ្ធផល​ជាច្រើន​ដូច​ពេល​បច្ចុប្បន្ន​ ​ហើយក៏​ជា​រយ:ពេល​ដែល​កម្ពុជា​បាន​ទទួល​សុខ​សន្តិភាព​នៅ​ទូទាំង​ប្រទេស​ ​ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​។​

​លោក​ ​ឧត្តមសេនីយ៍ឯក​ ​ក៏បាន​បង្ហាញ​ពី​ការងារ​អាទិភាព​សំ​ខាន់​ៗ​ក្រោយពី​ដំណាក់កាល​ឆ្លងកាត់​ពេលវេលា​ដ៏​លំបាក​នៃ​ការ​បញ្ចប់​សង្គ្រាម​ ​ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​។​ ​កងទ័ពជើងគោក​បាន​ពោះ​ពារ​ខិតខំ​ប្រឹងប្រែង​លើ​ការងារ​ជាច្រើន​ ​ក្នុង​នោះ​ ​ការងារ​អ​ទិ​ភាព​ ​គឺ​ការងារ​កំណែទម្រង់​កងយោធពល​ខេមរភូមិន្ទ​ ​និង​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​។​

​ឧត្ដមសេនីយ៍ឯក​ ​មូ​ហា​ម៉ាត់​ ​ជី​រ៉ា​ក់​ ​ហៃ​ឌឺរ​ ​បាន​ស្វាគមន៍​នៅក្នុង​កិច្ច​សហប្រតិបត្តិ​ការ​វិស័យ​យោធា​នៃ​ប្រទេស​ទាំងពីរ​ ​តាមរយៈ​ការ​ផ្ដល់​ឱកាស​នៃ​ការសិក្សា​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ ​និង​ការ​ហ្វឹកហាត់​រួមគ្នា​នៅក្នុង​ពេលវេលា​សមស្រប​ណាមួយ​នៅពេល​ខាងមុខ​។​

​នា​ឱកាស​នោះ​ ​អគ្គបញ្ជាការ​ដ្ឋាន​ ​កងទ័ព​នៃ​សាធារណរដ្ឋ​អ៊ី​ស្លាម​ប៉ាគីស្ថាន​ ​ក៏បាន​គោរព​អញ្ជើញ​ឧត្តមសេនីយ៍ឯក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​ ​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​ ​អញ្ជើញ​ធ្វើទស្សនកិច្ច​នៅ​សាធារណរដ្ឋ​អ៊ី​ស្លាម​ប៉ាគីស្ថាន​នៅពេល​វេលា​សមស្រប​នៅពេល​ខាងមុខ​៕​

អត្ថបទ៖ សិរី វឌ្ឍ  

You can share this !

Loading...
អត្ថបទទាក់ទង