នាយ​ឧត្តមសេនីយ៍​ ​កែ​ ​គឹ​មយ៉ា​ន​ ​ជំរុញ​ដល់​ក្រុមការងារ​ ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន​

បន្ទាយមានជ័យ​៖​ ​នាយ​ឧត្តមសេនីយ៍​ ​កែ​ ​គឹ​មយ៉ា​ន​ ​បាន​ណែនាំ​ដល់​ក្រុមការងារ​ទាំងអស់​ ​ឱ្យ​ពិនិត្យ​បញ្ជី​បញ្ហា​ប្រឈម​ ​សំណើ​ ​និង​សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ​ ​ដែល​បាន​លើកឡើង​ក្នុង​វេទិកាសាធារណៈ​ ​ដើម្បី​រួមគ្នា​កំណត់​អំពី​គោលការណ៍​វិធានការ​ ​និង​រៀបចំ​ជា​ផែនការ​សកម្មភាព​ជាក់លាក់​ ​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ទាំងនោះ​ ​សំដៅលើ​ក​កម្ពស់​ការចូលរួម​ការ​គាំទ្រ​ក្នុង​ការ​ ​រៀបចំ​វេទិកាសាធារណៈ​លើ​ក​ក្រោយ​ៗ​ទៀត​។​

​ការណែនាំ​នេះ​ ​បាន​ធ្វើឡើង​ខណៈ​ដែល​នាយ​ឧត្តមសេនីយ៍​ ​កែ​ ​គឹ​មយ៉ា​ន​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​ ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ ​ខេត្ត​បន្ទាយមានជ័យ​ ​បាន​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​នៃ​ការរៀបចំ​វេទិកាសាធារណៈ​របស់​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ​។​

​នាយ​ឧត្តមសេនីយ៍​ ​កែ​ ​គឹ​មយ៉ា​ន​ ​ក៏បាន​លើកឡើង​ថា​ ​ការរៀបចំ​វេទិកាសាធារណៈ​នានា​នៅ​មូលដ្ឋាន​ ​គឺជា​មធ្យោបាយ​ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​ផ្សា​ភ្ជាប់​រវាង​រាជរដ្ឋាភិបាល​ជាមួយ​ពលរដ្ឋ​ ​និង​ជា​ឱកាស​ ​ដែល​ថ្នាក់ដឹកនាំ​ ​និង​មន្រ្តី​សាធារណៈ​គ្រប់​ថ្នាក់​ ​បាន​ចុះ​ជួប​ប្រាស្រ័យ​ដោយ​ផ្ទាល់​ ​និង​បានឃើញ​ដោយ​ផ្ទាល់​នូវ​ជីវភាពរស់នៅ​របស់​ពលរដ្ឋ​ ​បាន​ស្តាប់​ដោយ​ផ្ទាល់​នូវ​ទស្សនៈ​យោបល់​ពលរដ្ឋ​ ​អំពី​ការដឹកនាំ​ ​ការគ្រប់គ្រង​ប្រទេសជាតិ​ ​និង​បាន​ស្តាប់​ដោយ​ផ្ទាល់​នូវ​កង្វល់​ ​សំណើ​ ​និង​សំណូមពរ​របស់​ពលរដ្ឋ​។​

​ក្រៅពី​នេះ​ ​តាមរយៈ​វេទិកាសាធារណៈ​ ​ថ្នាក់ដឹកនាំ​ ​បានឃើញ​ដោយ​ផ្ទាល់​នូវ​បញ្ហា​ប្រឈម​នានា​ ​នៅ​មូលដ្ឋាន​ ​ដើម្បី​ប្រមូល​ធាតុ​ចូល​ពី​ពលរដ្ឋ​ ​ក្នុង​ដំណើរការ​តាក់តែង​ក្របខណ្ឌ​គោលនយោបាយ​ ​ក្របខណ្ឌ​ច្បាប់​ ​ការរៀបចំ​ ​ផែនការ​យុទ្ធសាស្ត្រ​នានា​ ​រួម​ទាំង​ដំណើរការ​ពង្រឹង​អភិបាលកិច្ច​។​

​ជាមួយគ្នា​នេះ​ ​ក្នុងនាម​រាជរដ្ឋាភិបាល​ ​នាយ​ឧត្តមសេនីយ៍​ ​កែ​ ​គឹ​មយ៉ា​ន​ ​បាន​កោតសរសើរ​ ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមការងារ​ ​ថ្នាក់ដឹកនាំ​ ​មន្រ្តី​រាជការ​ ​កងកម្លាំង​មានសមត្ថកិច្ច​ ​និង​អាជ្ញាធរ​គ្រប់​ថ្នាក់​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ​ដែល​បាន​រួម​សហការ​គ្នា​ ​ប្រកបដោយ​ការទទួលខុសត្រូវ​ ​និង​ភាពជា​ម្ចាស់​ ​ក្នុង​ការចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​៕​

ដោយ៖ សិរី វឌ្ឍ

You can share this !

Loading...
អត្ថបទទាក់ទង