ចូលរួម​ដោយសេរី​!​ ​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​ ​លើក​ទី៣​ ​នៅ​ថ្ងៃទី១១​-​១៣​ ​ខែតុលា​ ​នេះ​ហើយ​

ភ្នំពេញ​៖​ ​មហោស្រព​អក្សរសិល្ប៍​ខ្មែរលើ​ក​ទី៣​ ​នឹង​រៀបចំឡើង​រយៈពេល​ ​៣ថ្ងៃ​ ​ចាប់ពី​ថ្ងៃទី១១​-​១៣​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​នេះ​ហើយ​ ​ ​ដើម្បី​ជំរុញ​លើកទឹកចិត្ត​កវី​ ​អ្នកនិពន្ធ​ ​និង​លើកកម្ពស់​វិស័យ​ការ​អាន​នៅ​កម្ពុជា​ ​ឱ្យ​កាន់តែ​រីកចម្រើន​ទៅមុខ​។​

​យោង​តាម​ការ​ជូនដំណឹង​របស់ក្រ​សួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​បានឱ្យ​ដឹង​ថា​ ​កម្មវិធី​នេះ​ ​នឹង​រៀបចំឡើង​ចំនួន​ ​៣ថ្ងៃ​ ​និង​ស្ថិតនៅ​ទីតាំង​ចំនួន​ ​២​ ​គឺ​ថ្ងៃទី១១​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​នៅ​មជ្ឈមណ្ឌល​បុប្ផា​ណា​ ​និង​ថ្ងៃទី១២​ ​ដល់១៣​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​នឹង​ប្រារព្ធ​ឡើង​នៅ​បណ្ណាល័យជាតិ​ ​ក្នុង​រាជធានី​ភ្នំពេញ​។​

​កម្មវិធី​នេះ​ ​នឹង​មានការ​រៀបចំ​សិក្ខាសាលា​ ​កិច្ចពិភាក្សា​លើ​ប្រធានបទ​ទាក់ទង​នឹង​អក្សរសិល្ប៍​ ​ពិព័រណ៍​ ​ល្ខោន​អាន​ ​វីដេអូ​កំណាព្យ​ ​លក់​សៀវភៅ​ ​ជួប​ជាមួយ​អ្នក​និ​ពន្ធ​ល្បី​ៗ​ ​និង​ការ​សម្តែង​សិល្បៈ​ផង​ដែរ​។​

​សូមជម្រាប​ថា​ ​កម្មវិធី​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​ ​បាន​រៀបចំឡើង​ចំនួន​ ​២លើក​រួចមក​ហើយ​ ​ដោយ​លើក​ទី១​ ​ក្នុង​ឆ្នាំ២០១៧​ ​នៅក្នុង​មជ្ឈមណ្ឌល​ខេមរ​សិក្សា​ ​(​CKS​)​ ​ស្ថិតនៅ​ក្នុង​បរិវេណ​វត្ត​ដំណាក់​ ​ខេត្តសៀមរាប​ ​ដែល​មានការ​ចូលរួម​ពីសំណាក់​អ្នកនិពន្ធ​ ​និង​អ្នកអាន​ប្រមាណ​ ​៥០០នាក់​។​ ​ចំណែក​លើក​ទី២​ ​ក្នុង​ឆ្នាំ២០១៨​ ​បាន​រៀបចំ​នៅ​តាម​ទីតាំង​ល្បីល្បាញ​នានា​ក្នុង​ទីរួមខេត្ត​បាត់ដំបង​ ​ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជា​ ​១ពាន់​នាក់​៕​

ដោយ៖ ហៀង រ័ត្ន

You can share this !

Loading...
អត្ថបទទាក់ទង