អភិបាលរង​ខណ្ឌមានជ័យ​ ​អះអាង​ថា​ ​គ្មាន​សង្វៀន​ល្បែង​ជល់មាន់​ ​ក្នុងទឹក​ដី​ខណ្ឌមានជ័យ​ឡើយ​

ភ្នំពេញ​៖​ ​លោក​ ​ឌី​ ​រ័ត្ន​ខេម​រុ​ណ​ ​អភិបាលរង​ខណ្ឌមានជ័យ​ ​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ ​Click​ ​News​ ​តាម​ទូរសព្ទ​ថា​ ​គ្មាន​សង្វៀន​ល្បែង​ជល់មាន់​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌមានជ័យ​ឡើយ​ ​ហើយ​ប្រសិនបើ​មាន​ ​លោក​នឹង​ចុះ​បង្ក្រាប​ភ្លាម​តែម្តង​។​

​ជាមួយគ្នា​នេះ​ ​លោក​អភិបាលរង​ខណ្ឌ​ ​បាន​បញ្ជាក់​ថា​ ​សម្រាប់​សង្វៀន​ជល់មាន់​នៅ​ចំ​ណុ​ចតំ​បន់​ស​ ​ដែល​ស្ថិត​ក្នុង​ភូមិ​ដំណាក់៣​ ​សង្កាត់​ស្ទឹងមានជ័យ៣​ ​ខណ្ឌមានជ័យ​ ​ជាប់នឹង​ព្រំប្រទល់​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​និង​ខណ្ឌ​សែនសុខ​ ​ត្រូវ​បាន​លោក​ ​ចុះ​បិទ​ ​២ដង​រួចមក​ហើយ​។​ ​ ​ម្យ៉ាងទៀត​ ​ទីតាំង​នោះ​ ​វា​ជា​កន្លែង​គ្រាន់តែ​ចង​តង់​ ​និង​មានការ​ជល់មាន់​នា​ពេល​កន្លងមក​ ​មិនមែន​ជាទី​តាំង​ធំ​ឡើយ​ ​ហើយក៏​មិន​មាន​ទីតាំង​ជាក់លាក់​នោះ​ទេ​។​

​ ​

​លោក​ ​ឌី​ ​រ័ត្ន​ខេម​រុ​ណ​ ​បាន​បញ្ជាក់​បន្ថែម​ថា​ ​អាជ្ញាធរ​ខណ្ឌ​ ​តែង​ក្តាប់​ព័ត៌មាន​ពី​សង្កាត់​ ​និង​បានឱ្យ​កម្លាំង​ ​ពិនិត្យមើល​ជាប្រចាំ​ ​បើ​មានបើ​ក​ឡើងជា​ថ្មី​ ​នឹង​ចុះ​បង្រ្កាប​ភ្លាម​តែម្តង​។​

​លោក​ ​ឌី​ ​រ័ត្ន​ខេម​រុ​ណ​ ​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ​កន្លងមក​ ​អាជ្ញាធរ​ចុះ​បង្ក្រាប​ ​តែ​អ្នក​ភ្នាល់​ហាក់ដូច​បានដឹង​ជាមុន​ ​និង​បាន​គេចខ្លួន​ ​និង​រើ​ទីតាំង​ចេញ​អស់​ ​ដែល​ធ្វើអោយ​ប្រតិបត្តិ​ការ​មិនបាន​សម្រេច​។​

​ជាមួយ​នេះ​ ​លោក​ ​ក៏​បដិសេធ​ផង​ដែរ​ចំពោះ​ការ​ចោទ​ថា​ ​អាជ្ញាធរ​ខណ្ឌ​-​សង្កាត់​ ​ឃុបឃិត​ ​ទទួល​លាភសក្ការៈ​ ​និង​ផលប្រយោជន៍​ ​ទើប​មិន​ចុះ​បង្រ្កាប​ភ្នាល់​ល្បែង​ជល់មាន់​នេះ​។​

​សូមជម្រាប​ថា​ ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ ​មាន​សង្វៀន​ជល់មាន់​ក្បែរ​របង​សួន​កា​ណា​ឌី​យ៉ា​បាន​បើក​លេង​ជា​យូរឆ្នាំមកហើយ​ ​គឺ​ចាប់តាំងពី​លោក​ ​ពេជ្រ​ ​កែវ​មុនី​ ​ឡើង​មកកាន់​តំណែង​ជា​អភិបាលខណ្ឌ​មានជ័យ​មក​ម៉្លេះ​។​ ​សង្វៀន​ជល់មាន់​ចំ​ណុ​ចតំ​បន់​ស​ ​ដែល​ស្ថិត​ក្នុង​ភូមិ​ដំណាក់៣​ ​សង្កាត់​ស្ទឹងមានជ័យ៣​ ​ជាប់នឹង​ព្រំប្រទល់​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​និង​ខណ្ឌ​សែនសុខ​ ​ផ្តើម​ចេញពី​មេ​សង្វៀន​អត់ច្បាប់​ឈ្មោះ​ ​ម៉ា​ប់​ ​និង​អា​គី​សាន់​ ​ដែល​បាន​លួច​បើក​លេង​ជា​យូរណាស់​មក​ហើយ​ ​ដោយ​ចង​តង់​ធ្វើ​រោង​សង្វៀន​ ​នៅ​ជាប់​ក្បែរ​ត្រពាំង​ឈូក​ ​ក្នុង​ព្រៃ​ដើម​កា​ស្យា​ ​និង​ដើមត្នោត​។​

​បើ​តាម​ព័ត៌មាន​ ​នៅ​ថ្ងៃម្សិលមិញ​នេះ​ ​ទីតាំង​នោះ​ ​នៅតែ​មានការ​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​ដោយមាន​មាន់ជល់​រាប់​សិប​គូ​ ​ភ្នាល់​ចាក់​លុយ​ច្រើន​ៗ​ ​យកឈ្នះ​ចាញ់​ ​ស៊ីសងគ្នា​ ​ហ៊ោ​កញ្ច្រៀវ​ទ្រហឹងអឺងកង​ ​និង​មាន​បៀរ​ ​អាប៉ោង​ ​លេង​គាបស៊ី​គ្នា​ ​ដោយ​មិន​មានការ​រំខាន​ពី​អាជ្ញាធរ​ ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​នោះ​ទេ​៕​

អត្ថបទ៖ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង